ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 119:168 - ព្រះគម្ពីរខ្មែរសាកល

ទូលបង្គំ​បាន​កាន់តាម​ច្បាប់តម្រា និង​សេចក្ដីបន្ទាល់​របស់ព្រះអង្គ ដ្បិត​អស់ទាំង​ផ្លូវ​របស់ទូលបង្គំ​នៅចំពោះ​ព្រះអង្គ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទូល‌បង្គំ​ប្រតិ‌បត្តិ​តាម​ព្រះ‌ឱវាទ និង​សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ ដ្បិត​ផ្លូវ​ដែល​ទូល‌បង្គំ​ប្រព្រឹត្ត សុទ្ធ​តែ​នៅ​ចំពោះ​ព្រះ‌អង្គ​ទាំង​អស់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ទូលបង្គំ​ប្រព្រឹត្ត​តាម​ព្រះ‌ឱវាទ និង​ដំបូន្មាន​របស់​ព្រះអង្គ ដ្បិត​អ្វីៗ​ដែល​ទូលបង្គំ​ធ្វើ ព្រះអង្គ​ជ្រាប​សព្វ​គ្រប់​ទាំង​អស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទូលបង្គំ​បាន​កាន់​តាម​អស់​ទាំង​បញ្ញត្ត នឹង​សេចក្ដី​បន្ទាល់​របស់​ទ្រង់ ពី​ព្រោះ​អស់​ទាំង​ផ្លូវ​ដែល​ទូលបង្គំ​ប្រព្រឹត្ត នោះ​សុទ្ធ​តែ​នៅ​ចំពោះ​ទ្រង់​ហើយ។

សូមមើលជំពូក

អាល់គីតាប

ខ្ញុំ​ប្រព្រឹត្ត​តាម​ឱវាទ និង​ដំបូន្មាន​របស់​ទ្រង់ ដ្បិត​អ្វីៗ​ដែល​ខ្ញុំ​ធ្វើ ទ្រង់​ជ្រាប​សព្វ​គ្រប់​ទាំង​អស់។

សូមមើលជំពូក



ទំនុកតម្កើង 119:168
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​ទ្រង់​សង្កេតមើល​ការ​ធ្វើដំណើរ​របស់ទូលបង្គំ និង​ការ​ដេកសម្រាក​របស់ទូលបង្គំ​; ព្រះអង្គ​ទ្រង់​ស្គាល់ច្បាស់​នូវ​អស់ទាំង​ផ្លូវ​របស់ទូលបង្គំ​។


ចូរឲ្យ​ទន្លេ​នានា​ទះ​ដៃ ចូរឲ្យ​ភ្នំ​ទាំងឡាយ​ច្រៀងដោយអំណរ​ជាមួយគ្នា​នៅចំពោះ​ព្រះយេហូវ៉ា​!


ដ្បិត​ផ្លូវ​របស់​មនុស្ស​នៅចំពោះ​ព្រះនេត្រ​របស់​ព្រះយេហូវ៉ា ហើយ​ព្រះអង្គ​ស្ទង់មើល​គ្រប់ទាំង​គន្លង​របស់គេ​។


គ្មាន​អ្វីដែលត្រូវបាននិម្មិតបង្កើត​ណា​ដែល​លាក់បាំង​នៅចំពោះ​ព្រះ​ឡើយ គឺ​របស់​សព្វសារពើ​សុទ្ធតែ​នៅ​ទទេ ហើយ​ចំហ​នៅចំពោះ​ព្រះនេត្រ​របស់​ព្រះអង្គ​; ចំពោះ​ព្រះអង្គ​នេះឯង ដែល​យើង​ត្រូវ​រៀបរាប់ទូល​។


យើង​នឹង​សម្លាប់​កូនចៅ​របស់​នាង​ដោយ​អាសន្នរោគ នោះ​ក្រុមជំនុំ​ទាំងអស់​នឹង​ដឹង​ថា យើង​ជា​អ្នក​ដែល​ស្ទង់មើល​គំនិត និង​ចិត្ត ហើយ​តបសង​អ្នករាល់គ្នា​តាម​អំពើ​រៀងៗខ្លួន​។