ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 119:161 - ព្រះគម្ពីរខ្មែរសាកល

ពួក​មេដឹកនាំ​បាន​តាមបៀតបៀន​ទូលបង្គំ​ដោយគ្មានមូលហេតុ យ៉ាងណាមិញ ចិត្ត​របស់ទូលបង្គំ​កោតខ្លាច​តែ​ព្រះបន្ទូល​របស់ព្រះអង្គ​ប៉ុណ្ណោះ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

៙ ពួក​អ្នក​ធំ​បាន​បៀត‌បៀន ទូល‌បង្គំ​ដោយ​ឥត​ហេតុ ប៉ុន្តែ ចិត្ត​ទូល‌បង្គំ​ស្ញប់​ស្ញែង​នឹង​ព្រះ‌បន្ទូល របស់​ព្រះ‌អង្គ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​មេ​ដឹក​នាំ​បៀត‌បៀន​ទូលបង្គំ ដោយ​ឥត​មូល​ហេតុ ក៏​ប៉ុន្តែ មាន​តែ​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​ទូលបង្គំ​ភ័យ​ខ្លាច!។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

៙ ពួក​អ្នក​ធំ​បាន​បៀត‌បៀន​ទូលបង្គំ​ដោយ​ឥត​ហេតុ ប៉ុន្តែចិត្ត​ទូលបង្គំ​នៅ​តែ​ភ័យ​ញ័រ​ចំពោះ​ព្រះ‌បន្ទូល​ទ្រង់

សូមមើលជំពូក

អាល់គីតាប

ពួក​មេ​ដឹក​នាំ​បៀត‌បៀន​ខ្ញុំ ដោយ​ឥត​មូល​ហេតុ ក៏​ប៉ុន្តែ មាន​តែ​បន្ទូល​របស់​ទ្រង់​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ភ័យ​ខ្លាច!។

សូមមើលជំពូក



ទំនុកតម្កើង 119:161
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​ផ្ទះ​នេះ គ្មាន​អ្នកណា​ធំ​ជាង​ខ្ញុំ​ឡើយ​។ លោក​មិន​បាន​សំចៃទុក​អ្វីមួយ​ពី​ខ្ញុំ​ឡើយ លើកលែងតែ​លោកស្រី​ប៉ុណ្ណោះ ពីព្រោះ​លោកស្រី​ជា​ប្រពន្ធ​របស់លោក​។ ដូច្នេះ តើ​ខ្ញុំ​នឹង​ធ្វើ​អំពើអាក្រក់​ដ៏ធំ​នេះ ព្រមទាំង​ប្រព្រឹត្តបាប​ទាស់នឹង​ព្រះ​ដូចម្ដេចកើត​?”។


លុះដល់​ថ្ងៃ​ទីបី យ៉ូសែប​និយាយ​នឹង​ពួកគេ​ថា​៖ “ចូរ​ធ្វើ​ដូច្នេះ ហើយ​មានជីវិតរស់​ចុះ ដ្បិត​យើង​កោតខ្លាច​ព្រះ​។


អ្នកដែល​តាមបៀតបៀន​ទូលបង្គំ និង​បច្ចាមិត្ត​របស់ទូលបង្គំ​មាន​ច្រើន​ណាស់ យ៉ាងណាមិញ ទូលបង្គំ​មិន​បាន​បែរចេញ​ពី​សេចក្ដីបន្ទាល់​របស់ព្រះអង្គ​ឡើយ​។


ទោះបីជា​ពួក​មេដឹកនាំ​អង្គុយ​និយាយ​ទាស់នឹង​ទូលបង្គំ​ក៏ដោយ ក៏​បាវបម្រើ​របស់ព្រះអង្គ​នឹង​សញ្ជឹងគិត​អំពី​បទបញ្ញត្តិ​របស់ព្រះអង្គ​ដែរ​។


ពេល​ខឹង ក៏​កុំ​ប្រព្រឹត្តបាប​; ពេល​នៅលើ​គ្រែ ចូរ​សញ្ជឹងគិត​ក្នុង​ចិត្ត​របស់ខ្លួន ហើយ​នៅស្ងៀម​ចុះ​។ សេឡា


ដ្បិត​ដៃ​របស់យើង​បាន​បង្កើត​របស់សព្វសារពើ​ទាំងនេះ នោះ​របស់សព្វសារពើ​ទាំងនេះ​ក៏​កើតមាន”។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​។ “ប៉ុន្តែ​មនុស្ស​បែបនេះ​វិញ ដែល​យើង​យកចិត្តទុកដាក់ គឺ​អ្នកដែល​រាបទាប ហើយ​មានវិប្បដិសារី​ខាងឯ​វិញ្ញាណ ព្រមទាំង​ញាប់ញ័រ​ចំពោះ​ពាក្យ​របស់យើង​។


នេះ​គឺ​ដើម្បីឲ្យ​ពាក្យ​ដែល​មាន​សរសេរ​ទុកមក​ក្នុង​ក្រឹត្យវិន័យ​របស់​ពួកគេ​ត្រូវបាន​បំពេញឲ្យសម្រេច ដែល​ថា​:‘ពួកគេ​បាន​ស្អប់​ខ្ញុំ​ដោយ​គ្មានមូលហេតុ’។