Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 119:161 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

161 ៙ ពួក​អ្នក​ធំ​បាន​បៀត‌បៀន ទូល‌បង្គំ​ដោយ​ឥត​ហេតុ ប៉ុន្តែ ចិត្ត​ទូល‌បង្គំ​ស្ញប់​ស្ញែង​នឹង​ព្រះ‌បន្ទូល របស់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

161 ពួក​មេដឹកនាំ​បាន​តាមបៀតបៀន​ទូលបង្គំ​ដោយគ្មានមូលហេតុ យ៉ាងណាមិញ ចិត្ត​របស់ទូលបង្គំ​កោតខ្លាច​តែ​ព្រះបន្ទូល​របស់ព្រះអង្គ​ប៉ុណ្ណោះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

161 ពួក​មេ​ដឹក​នាំ​បៀត‌បៀន​ទូលបង្គំ ដោយ​ឥត​មូល​ហេតុ ក៏​ប៉ុន្តែ មាន​តែ​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​ទូលបង្គំ​ភ័យ​ខ្លាច!។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

161 ៙ ពួក​អ្នក​ធំ​បាន​បៀត‌បៀន​ទូលបង្គំ​ដោយ​ឥត​ហេតុ ប៉ុន្តែចិត្ត​ទូលបង្គំ​នៅ​តែ​ភ័យ​ញ័រ​ចំពោះ​ព្រះ‌បន្ទូល​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

161 ពួក​មេ​ដឹក​នាំ​បៀត‌បៀន​ខ្ញុំ ដោយ​ឥត​មូល​ហេតុ ក៏​ប៉ុន្តែ មាន​តែ​បន្ទូល​របស់​ទ្រង់​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ភ័យ​ខ្លាច!។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 119:161
14 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្មាន​អ្នក​ណា​ធំ​ជាង​ខ្ញុំ​ទេ​ក្នុង​ផ្ទះ​នេះ ហើយ​លោក​ក៏​មិន​បាន​ហួង​ហែង​របស់​ណា​នឹង​ខ្ញុំ​ដែរ លើក​លែង​តែ​លោក​ស្រី​ប៉ុណ្ណោះ ព្រោះ​លោក​ស្រី​ជា​ប្រពន្ធ​របស់​លោក។ ដូច្នេះ តើ​ឲ្យ​ខ្ញុំ​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់​យ៉ាង​ធំ​នេះ ដោយ​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ​ម្ដេច​បាន?»


នៅ​ថ្ងៃ​ទី​បី លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​ពួក‌គេ​ថា៖ «ចូរ​ធ្វើ​ដូច្នេះ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​រស់ ព្រោះ​ខ្ញុំ​ជា​អ្នក​គោរព​កោត​ខ្លាច​ព្រះ


ហើយ​ដោយ​ព្រោះ​អ្នក​មាន​ចិត្ត​ទន់ បាន​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ក្នុង​កាល​ដែល​បាន​ឮ​សេចក្ដី​ដែល​យើង​បាន​ថ្លែងទំនាយ​ទាស់​នឹង​ទី​នេះ ហើយ​ទាស់​នឹង​បណ្ដា‌ជន​ដែល​នៅ​ក្រុង​នេះ​ថា គេ​នឹង​ត្រូវ​សាប‌សូន្យ ហើយ​ត្រូវ​ត្រឡប់​ជា​បណ្ដាសា ហើយ​ដោយ​ព្រោះ​អ្នក​បាន​ហែក​សម្លៀក‌បំពាក់ ព្រម​ទាំង​យំ​នៅ​មុខ​យើង​ដូច្នេះ នោះ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា យើង​បាន​ឮ​ហើយ។


ពួក​ទេសា‌ភិបាល​ដែល​កាន់​កាប់​ស្រុក​មុន​ខ្ញុំ បាន​ដាក់​បន្ទុក​យ៉ាង​ធ្ងន់​លើ​ប្រជា‌ជន ហើយ​បាន​ទារ​យក​របប​អាហារ និង​ស្រា​ទំពាំង‌បាយ‌ជូរ​របស់​ខ្លួន​ពី​ប្រជា‌ជន បន្ថែម​លើ​ប្រាក់​សែសិប​សេកែល​ទៀត​ផង។ សូម្បី​តែ​ពួក​អ្នក​បម្រើ​របស់​គេ ក៏ធ្វើ​ខ្លួន​ដូច​ជា​ម្ចាស់​លើ​ប្រជា‌ជន​ដែរ តែ​ខ្ញុំ​មិន​បាន​ធ្វើ​ដូច្នោះ​ទេ ព្រោះ​តែ​កោត​ខ្លាច​ដល់​ព្រះ។


ដ្បិត​សេចក្ដី​អន្តរាយ​ដែល​មក​ពី​ព្រះ នោះ​នាំ​ឲ្យ​ខ្ញុំ​ស្ញែង​ខ្លាច​ណាស់ ហើយ​ដោយ​ព្រោះ​ព្រះ‌អង្គ​ខ្ពស់ ដល់​ម៉្លេះ​បាន​ជា​ខ្ញុំ​ធ្វើ​អ្វី​មិន​កើត។


អស់​អ្នក​ដែល​បៀត‌បៀន ហើយ​បច្ចា‌មិត្ត​របស់​ទូល‌បង្គំមាន​គ្នា​ច្រើន ប៉ុន្តែ ទូល‌បង្គំ​មិន​បាន​បែរ​ចេញ ពី​សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ​ឡើយ។


ទោះ​បី​ពួក​អ្នក​ធំ​បាន​អង្គុយ​ប្រឹក្សា​គ្នា ទាស់​នឹង​ទូល‌បង្គំ​ក៏​ដោយ ក៏​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​នៅ​តែ​សញ្ជឹង​គិត ពី​ច្បាប់របស់​ព្រះ‌អង្គ​ជានិច្ច។


ចូរ​ខឹង​ចុះ តែ​កុំប្រព្រឹត្ត​អំពើ​បាប​ឡើយ ចូរ​សញ្ជឹង​គិត​ក្នុង​ដំណេក​របស់​អ្នក ហើយ​នៅ​ស្ងៀម​ចុះ។ -បង្អង់


ដ្បិត​របស់​ទាំង​នេះ គឺ​ដៃ​យើង​ដែល​បាន​បង្កើត​មក គឺ​យ៉ាង​នោះ​ដែល​របស់​ទាំង​នេះ​បាន​កើត​មាន​ឡើង នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ប៉ុន្តែ យើង​នឹង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មនុស្ស​យ៉ាង​នេះ​វិញ គឺ​ចំពោះ​អ្នក​ណា​ដែល​ក្រ​លំបាក និង​មាន​ចិត្ត​ខ្ទេច‌ខ្ទាំ ជា​អ្នក​ញាប់​ញ័រ ដោយ​ឮ​ពាក្យ​របស់​យើ​ង។


ការ​នេះ​ត្រូវ​តែ​បាន​សម្រេច​តាម​ពាក្យ​ដែល​មាន​ចែង​នៅ​ក្នុង​ក្រឹត្យ‌វិន័យរបស់​គេ ដែល​ថា "គេ​បាន​ស្អប់​ខ្ញុំ​ដោយ​ឥត​ហេតុ"។


តើ​យើង​ខ្វះ​មនុស្ស​ឆ្កួត​ឬ បាន​ជា​អ្នក​រាល់​គ្នា​នាំ​អា​នេះ​មក​ឲ្យ​ឆ្កួត​នៅ​ចំពោះ​មុខ​យើង​ទៀត តើ​គួរ​ឲ្យ​វា​ចូល​មក​ក្នុង​ដំណាក់​យើង​ឬ?»


រួច​ទូល​សួរ​ទៀត​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា ជា​ម្ចាស់​នៃ​ទូល‌បង្គំ ដេញ​តាម​ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ដូច្នេះ? តើ​ទូល‌បង្គំ​បាន​ធ្វើ​អ្វី​ខុស? តើ​ទូល​បង្គំ​មាន​ទោស​អ្វី?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម