នៅពេលល្ងាច អ៊ីសាកចេញទៅសញ្ជឹងគិតនៅទីវាល។ គាត់ងើបភ្នែកឡើង នោះមើល៍! គាត់ឃើញហ្វូងអូដ្ឋកំពុងចូលមក។
ទំនុកតម្កើង 119:15 - ព្រះគម្ពីរខ្មែរសាកល ទូលបង្គំសញ្ជឹងគិតអំពីច្បាប់តម្រារបស់ព្រះអង្គ ហើយយកចិត្តទុកដាក់នឹងគន្លងរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទូលបង្គំនឹងសញ្ជឹងគិតពីព្រះឱវាទរបស់ព្រះអង្គ ហើយភ្នែកទូលបង្គំសម្លឹងមើលផ្លូវរបស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំនឹងពិចារណាពីព្រះឱវាទរបស់ព្រះអង្គ ទូលបង្គំសញ្ជឹងគិតអំពីមាគ៌ារបស់ព្រះអង្គជានិច្ច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទូលបង្គំនឹងរំពឹងគិតពីសេចក្ដីបញ្ញត្តរបស់ទ្រង់ ហើយនឹងស្រឡាញ់រាប់អានអស់ទាំងផ្លូវរបស់ទ្រង់ អាល់គីតាប ខ្ញុំនឹងពិចារណាពីឱវាទរបស់ទ្រង់ ខ្ញុំសញ្ជឹងគិតអំពីមាគ៌ារបស់ទ្រង់ជានិច្ច។ |
នៅពេលល្ងាច អ៊ីសាកចេញទៅសញ្ជឹងគិតនៅទីវាល។ គាត់ងើបភ្នែកឡើង នោះមើល៍! គាត់ឃើញហ្វូងអូដ្ឋកំពុងចូលមក។
ផ្ទុយទៅវិញ សេចក្ដីត្រេកអររបស់អ្នកនោះនៅក្នុងក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា ហើយអ្នកនោះជញ្ជឹងគិតអំពីក្រឹត្យវិន័យរបស់ព្រះអង្គទាំងយប់ទាំងថ្ងៃ។
សូមទ្រទូលបង្គំផង ដើម្បីឲ្យទូលបង្គំបានសង្គ្រោះ នោះទូលបង្គំនឹងយកចិត្តទុកដាក់នឹងបទបញ្ញត្តិរបស់ព្រះអង្គជានិច្ច។
ទូលបង្គំហាមាត់ ហើយដង្ហក់ ដោយព្រោះទូលបង្គំមានក្ដីប្រាថ្នាយ៉ាងខ្លាំងចំពោះសេចក្ដីបង្គាប់របស់ព្រះអង្គ។
ទោះបីជាពួកមេដឹកនាំអង្គុយនិយាយទាស់នឹងទូលបង្គំក៏ដោយ ក៏បាវបម្រើរបស់ព្រះអង្គនឹងសញ្ជឹងគិតអំពីបទបញ្ញត្តិរបស់ព្រះអង្គដែរ។
ទូលបង្គំនឹងលើកដៃរបស់ទូលបង្គំឡើង ឆ្ពោះទៅសេចក្ដីបង្គាប់របស់ព្រះអង្គ ជាសេចក្ដីដែលទូលបង្គំស្រឡាញ់; ទូលបង្គំនឹងសញ្ជឹងគិតអំពីបទបញ្ញត្តិរបស់ព្រះអង្គ!
នោះទូលបង្គំនឹងមិនអាម៉ាស់មុខឡើយ នៅពេលទូលបង្គំយកចិត្តទុកដាក់នឹងអស់ទាំងសេចក្ដីបង្គាប់របស់ព្រះអង្គ។
សូមឲ្យមនុស្សក្អេងក្អាងបានអាម៉ាស់មុខចុះ ដ្បិតពួកគេបានបង្ខូចទូលបង្គំដោយឥតហេតុ; រីឯទូលបង្គំនឹងសញ្ជឹងគិតអំពីច្បាប់តម្រារបស់ព្រះអង្គ។
ទូលបង្គំស្រឡាញ់ក្រឹត្យវិន័យរបស់ព្រះអង្គណាស់ហ្ន៎! វាជាទីសញ្ជឹងគិតរបស់ទូលបង្គំវាល់ព្រឹកវាល់ល្ងាច។
ទូលបង្គំមានប្រាជ្ញាជាងអស់អ្នកដែលបង្រៀនទូលបង្គំ ដ្បិតសេចក្ដីបន្ទាល់របស់ព្រះអង្គជាទីសញ្ជឹងគិតរបស់ទូលបង្គំ។
រីឯអ្នកដែលសម្លឹងមើលទៅក្រឹត្យវិន័យដ៏គ្រប់លក្ខណ៍នៃសេរីភាព ហើយបន្តកាន់ខ្ជាប់ដោយមិនធ្វើជាអ្នកស្ដាប់ដែលភ្លេច គឺធ្វើជាអ្នកធ្វើតាមដែលប្រព្រឹត្តវិញ អ្នកនោះនឹងមានពរក្នុងកិច្ចការរបស់ខ្លួន។