សូមធានាឲ្យបាវបម្រើរបស់ព្រះអង្គបានសេចក្ដីល្អផង សូមកុំឲ្យមនុស្សក្អេងក្អាងសង្កត់សង្កិនទូលបង្គំឡើយ។
ទំនុកតម្កើង 119:134 - ព្រះគម្ពីរខ្មែរសាកល សូមប្រោសលោះទូលបង្គំពីការសង្កត់សង្កិនរបស់មនុស្សផង នោះទូលបង្គំនឹងកាន់តាមច្បាប់តម្រារបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមលោះទូលបង្គំឲ្យរួចពី ការសង្កត់សង្កិនរបស់មនុស្ស ដើម្បីឲ្យទូលបង្គំបានប្រតិបត្តិតាម ព្រះឱវាទរបស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមរំដោះទូលបង្គំឲ្យរួចផុតពីការ ជិះជាន់របស់មនុស្ស ដើម្បីឲ្យទូលបង្គំ ប្រតិបត្តិតាមព្រះឱវាទរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមលោះទូលបង្គំឲ្យរួចពីការសង្កត់សង្កិន របស់មនុស្ស នោះទូលបង្គំនឹងកាន់តាមបញ្ញត្តទ្រង់ អាល់គីតាប សូមរំដោះខ្ញុំឲ្យរួចផុតពីការ ជិះជាន់របស់មនុស្ស ដើម្បីឲ្យខ្ញុំ ប្រតិបត្តិតាមឱវាទរបស់ទ្រង់។ |
សូមធានាឲ្យបាវបម្រើរបស់ព្រះអង្គបានសេចក្ដីល្អផង សូមកុំឲ្យមនុស្សក្អេងក្អាងសង្កត់សង្កិនទូលបង្គំឡើយ។
សូមប្រុងស្ដាប់សម្រែករបស់ទូលបង្គំផង ដ្បិតទូលបង្គំដុនដាបជាខ្លាំង! សូមរំដោះទូលបង្គំពីពួកអ្នកដែលតាមបៀតបៀនទូលបង្គំផង ដ្បិតពួកគេខ្លាំងជាងទូលបង្គំ។
ដ្បិតព្រះអង្គបានរំដោះព្រលឹងរបស់ទូលបង្គំពីសេចក្ដីស្លាប់ មិនឲ្យជើងទូលបង្គំជំពប់ឡើយ គឺដើម្បីឲ្យដើរនៅចំពោះព្រះ ក្នុងពន្លឺនៃជីវិត!៕
ដូច្នេះ ក្រុមជំនុំនៅទូទាំងយូឌា កាលីឡេ និងសាម៉ារី ក៏មានសេចក្ដីសុខសាន្ត។ ដោយត្រូវបានស្អាងទឹកចិត្តឡើង ពួកគេក៏ជឿនទៅមុខក្នុងការកោតខ្លាចព្រះអម្ចាស់ និងក្នុងការកម្សាន្តចិត្តនៃព្រះវិញ្ញាណដ៏វិសុទ្ធ ហើយពួកគេកើនឡើងជាលំដាប់។