ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 119:127 - ព្រះគម្ពីរខ្មែរសាកល

រីឯ​ទូលបង្គំ​បាន​ស្រឡាញ់​សេចក្ដីបង្គាប់​របស់ព្រះអង្គ​ជាង​មាស គឺ​លើសជាង​មាសសុទ្ធ​ទៅទៀត​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហេតុ​នេះ ទូល‌បង្គំ​ស្រឡាញ់ បទ‌បញ្ជា​របស់​ព្រះ‌អង្គលើស​ជាង​មាស គឺ​លើស​ជាង​មាស​សុទ្ធ​ទៅ​ទៀត។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ទូលបង្គំ​ស្រឡាញ់​បទ‌បញ្ជា​របស់​ព្រះអង្គ លើស​អ្វីៗ​ទាំង​អស់ គឺ​លើស​មាស​សុទ្ធ​ទៅ​ទៀត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហេតុ​នោះ​បាន​ជា​ទូលបង្គំ​ស្រឡាញ់ ដល់​សេចក្ដី​បង្គាប់​របស់​ទ្រង់​ច្រើន​ជាង​មាស អើ ក៏​ស្រឡាញ់​ច្រើន​ជាង​មាស​សុទ្ធ​ផង

សូមមើលជំពូក

អាល់គីតាប

ខ្ញុំ​ស្រឡាញ់​បទ​បញ្ជា​របស់​ទ្រង់ លើស​អ្វីៗ​ទាំង​អស់ គឺ​លើស​មាស​សុទ្ធ​ទៅ​ទៀត។

សូមមើលជំពូក



ទំនុកតម្កើង 119:127
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូលបង្គំ​បាន​រីករាយ​ក្នុង​ផ្លូវ​នៃ​សេចក្ដីបន្ទាល់​របស់ព្រះអង្គ ដូចជា​បាន​រីករាយ​នឹង​ទ្រព្យសម្បត្តិ​គ្រប់យ៉ាង​។


ទូលបង្គំ​នឹង​ធ្វើឲ្យ​ខ្លួនទូលបង្គំ​អរសប្បាយ​នឹង​សេចក្ដីបង្គាប់​របស់ព្រះអង្គ ជាសេចក្ដី​ដែល​ទូលបង្គំ​ស្រឡាញ់​។


ចំពោះ​ទូលបង្គំ ក្រឹត្យវិន័យ​ពី​ព្រះឱស្ឋ​របស់ព្រះអង្គ ប្រសើរ​ជាង​មាស និង​ប្រាក់​រាប់ពាន់​ទៅទៀត​។


សេចក្ដីទាំងនោះ​គួរឲ្យប្រាថ្នា​ជាង​មាស គឺ​លើសជាង​មាសសុទ្ធ​ជាច្រើន ហើយ​ផ្អែម​ជាង​ទឹកឃ្មុំ និង​តំណក់ទឹកឃ្មុំ​ពី​ផ្លិតឃ្មុំ​ទៅទៀត​។


បាន​ប្រាជ្ញា​ប្រសើរ​ជាង​បាន​មាស​យ៉ាងណាហ្ន៎​! បាន​ការយល់ដឹង​ប្រសើរ​ជាង​ប្រាក់​ដែល​សម្រិតសម្រាំង​។


ដ្បិត​ប្រាជ្ញា​ប្រសើរ​ជាង​ត្បូងទទឹម ហើយ​អស់ទាំង​សេចក្ដីប្រាថ្នា​ក៏​មិន​អាច​ប្រៀបផ្ទឹម​នឹង​នាង​បាន​ឡើយ​។


ព្រះគុណ​នេះ​បាន​ប្រទាន​មក​ខ្ញុំ ដែល​ជា​អ្នក​តូចបំផុត​ក្នុងចំណោម​វិសុទ្ធជន​ទាំងអស់ ដើម្បី​ប្រកាស​ភាពបរិបូរ​ដែល​វាស់ស្ទង់មិនបាន​របស់​ព្រះ​គ្រីស្ទ ដល់​សាសន៍ដទៃ