ប៉ុន្តែព្រះយេហូវ៉ាមិនបោះបង់គេចោលទៅក្នុងកណ្ដាប់ដៃរបស់មនុស្សអាក្រក់ឡើយ ក៏មិនឲ្យគេត្រូវបានផ្ដន្ទាទោស នៅពេលគេត្រូវបានជំនុំជម្រះដែរ។
ទំនុកតម្កើង 119:121 - ព្រះគម្ពីរខ្មែរសាកល ទូលបង្គំបានអនុវត្តសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិតហើយ; សូមកុំប្រគល់ទូលបង្គំទៅពួកអ្នកដែលសង្កត់សង្កិនទូលបង្គំឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ទូលបង្គំបានប្រព្រឹត្តអំពើសុចរិត និងយុត្តិធម៌ សូមកុំប្រគល់ទូលបង្គំទៅឲ្យពួកអ្នក ដែលសង្កត់សង្កិនឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំប្រព្រឹត្តអំពើសុចរិត យុត្តិធម៌ សូមកុំឲ្យទូលបង្គំធ្លាក់ទៅក្នុងកណ្ដាប់ដៃ របស់អស់អ្នកដែលសង្កត់សង្កិនទូលបង្គំឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ ទូលបង្គំបានសំរេចតាមសេចក្ដីយុត្តិធម៌ នឹងសេចក្ដីសុចរិត សូមកុំបោះបង់ចោលទូលបង្គំ ទៅក្នុងអំណាចនៃពួកអ្នកដែលសង្កត់សង្កិនឡើយ អាល់គីតាប ខ្ញុំប្រព្រឹត្តអំពើសុចរិត យុត្តិធម៌ សូមកុំឲ្យខ្ញុំធ្លាក់ទៅក្នុងកណ្ដាប់ដៃ របស់អស់អ្នកដែលសង្កត់សង្កិនខ្ញុំឡើយ។ |
ប៉ុន្តែព្រះយេហូវ៉ាមិនបោះបង់គេចោលទៅក្នុងកណ្ដាប់ដៃរបស់មនុស្សអាក្រក់ឡើយ ក៏មិនឲ្យគេត្រូវបានផ្ដន្ទាទោស នៅពេលគេត្រូវបានជំនុំជម្រះដែរ។
មានសិស្សខ្លះពីសេសារាបានរួមដំណើរជាមួយយើងដែរ ទាំងនាំយើងទៅស្នាក់នៅជាមួយអ្នកស៊ីពរ៍ម្នាក់ឈ្មោះម្ន៉ាសុន ដែលជាសិស្សដំបូង។
នេះជាមោទនភាពរបស់យើង គឺទីបន្ទាល់នៃសតិសម្បជញ្ញៈរបស់យើងដែលថា ក្នុងពិភពលោកនេះ យើងបានប្រព្រឹត្តដោយសេចក្ដីស្មោះត្រង់ និងសេចក្ដីបរិសុទ្ធរបស់ព្រះ មិនមែនតាមប្រាជ្ញាខាងសាច់ឈាមទេ គឺតាមព្រះគុណរបស់ព្រះវិញ; យើងបានប្រព្រឹត្តដូច្នេះ ជាពិសេសចំពោះអ្នករាល់គ្នា។
នោះព្រះអម្ចាស់ទ្រង់ជ្រាបថា ត្រូវស្រោចស្រង់មនុស្សមានជំនឿស៊ប់ចេញពីការល្បួងយ៉ាងដូចម្ដេច និងត្រូវឃុំឃាំងមនុស្សទុច្ចរិតក្នុងទណ្ឌកម្ម រហូតដល់ថ្ងៃនៃការជំនុំជម្រះយ៉ាងដូចម្ដេច