វង្សត្រកូលអើរ៉ុនអើយ ចូរជឿទុកចិត្តលើព្រះយេហូវ៉ា! ព្រះអង្គជាជំនួយ និងជាខែលរបស់ពួកគេ។
ទំនុកតម្កើង 118:3 - ព្រះគម្ពីរខ្មែរសាកល ចូរឲ្យវង្សត្រកូលអើរ៉ុនពោលថា៖ “សេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គនៅអស់កល្បជានិច្ច!”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរឲ្យពូជពង្សរបស់លោកអើរ៉ុនពោលថា៖ «ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមឲ្យកូនចៅរបស់លោកអើរ៉ុន ពោលឡើងថា៖ ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឥឡូវនេះ គួរឲ្យពូជពង្សនៃអើរ៉ុនពោលថា សេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប អាល់គីតាប សូមឲ្យកូនចៅរបស់ហារូន ពោលឡើងថា៖ ចិត្តមេត្តាករុណារបស់ទ្រង់ នៅស្ថិតស្ថេររហូតតទៅ! |
វង្សត្រកូលអើរ៉ុនអើយ ចូរជឿទុកចិត្តលើព្រះយេហូវ៉ា! ព្រះអង្គជាជំនួយ និងជាខែលរបស់ពួកគេ។
អ្នករាល់គ្នាក៏កំពុងត្រូវបានសាងសង់ជាដំណាក់ខាងវិញ្ញាណសម្រាប់ការងារបូជាចារ្យដ៏វិសុទ្ធ ដូចជាថ្មដ៏រស់ដែរ ដើម្បីថ្វាយយញ្ញបូជាខាងវិញ្ញាណដែលជាទីគាប់ព្រះហឫទ័យដល់ព្រះ តាមរយៈព្រះយេស៊ូវគ្រីស្ទ
ព្រមទាំងធ្វើឲ្យយើងទៅជាអាណាចក្រមួយ ជាពួកបូជាចារ្យសម្រាប់ព្រះដែលជាព្រះបិតារបស់ព្រះអង្គ សូមឲ្យសិរីរុងរឿង និងព្រះចេស្ដាមានដល់ព្រះអង្គរហូតអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន។