Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 118:4 - ព្រះគម្ពីរខ្មែរសាកល

4 ចូរ​ឲ្យ​អ្នកដែល​កោតខ្លាច​ព្រះយេហូវ៉ា​ពោល​ថា​៖ “សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅអស់កល្បជានិច្ច​!”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ចូរ​ឲ្យ​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌យេហូវ៉ា ពោល​ថា៖ «ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 សូម​ឲ្យ​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច ព្រះ‌អម្ចាស់​ពោល​ឡើង​ថា៖ ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ឥឡូវ​នេះ គួរ​ឲ្យ​អស់​អ្នក ដែល​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​បាន​ពោល​ថា សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប

សូមមើលជំពូក ចម្លង

អាល់គីតាប

4 សូម​ឲ្យ​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច អុលឡោះ‌តាអាឡា​ពោល​ឡើង​ថា៖ ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 118:4
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​ល្អ សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅអស់កល្បជានិច្ច ហើយ​សេចក្ដីស្មោះត្រង់​របស់ព្រះអង្គ​ក៏​មាននៅ​ពីជំនាន់មួយទៅជំនាន់មួយ​!​៕


អ៊ីស្រាអែល​អើយ ចូរ​ជឿទុកចិត្តលើ​ព្រះយេហូវ៉ា​! ព្រះអង្គ​ជា​ជំនួយ និង​ជា​ខែល​របស់ពួកគេ​។


ចូរ​អរព្រះគុណ​ដល់​ព្រះយេហូវ៉ា ដ្បិត​ព្រះអង្គ​ទ្រង់​ល្អ ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅអស់កល្បជានិច្ច​!​៕


អស់អ្នកដែល​កោតខ្លាច​ព្រះយេហូវ៉ា​អើយ ចូរ​សរសើរតម្កើង​ព្រះអង្គ​! ពូជពង្ស​ទាំងអស់​របស់​យ៉ាកុប​អើយ ចូរ​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះអង្គ​! ពូជពង្ស​ទាំងអស់​របស់​អ៊ីស្រាអែល​អើយ ចូរ​ភិតភ័យ​នៅចំពោះ​ព្រះអង្គ​!


ពេលនោះ មាន​សំឡេង​មួយ​ចេញមក​ពី​បល្ល័ង្ក​ថា​៖ “អស់ទាំង​បាវបម្រើ​របស់​ព្រះ និង​អ្នក​ដែល​កោតខ្លាច​ព្រះអង្គ ទាំង​តូច ទាំង​ធំ​អើយ​! ចូរ​សរសើរតម្កើង​ព្រះ​នៃយើង​!”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម