ទ្រង់នឹងប្រោសលោះព្រលឹងរបស់ពួកគេពីការសង្កត់សង្កិន និងពីអំពើហិង្សា ហើយឈាមរបស់ពួកគេក៏មានតម្លៃក្នុងព្រះនេត្ររបស់ទ្រង់។
ទំនុកតម្កើង 116:15 - ព្រះគម្ពីរខ្មែរសាកល នៅក្នុងព្រះនេត្ររបស់ព្រះយេហូវ៉ា ការស្លាប់របស់វិសុទ្ធជនរបស់ព្រះអង្គ មានតម្លៃណាស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ការស្លាប់របស់ពួកអ្នកបរិសុទ្ធនៃព្រះយេហូវ៉ា មានតម្លៃវិសេសណាស់ នៅចំពោះព្រះនេត្ររបស់ព្រះអង្គ ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់ព្រួយព្រះហឫទ័យណាស់ នៅពេលប្រជាជនដ៏វិសុទ្ធណាម្នាក់ស្លាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ការស្លាប់របស់ពួកអ្នកបរិសុទ្ធនៃព្រះយេហូវ៉ា ជាការវិសេសដល់ព្រះនេត្រទ្រង់ អាល់គីតាប អុលឡោះតាអាឡាព្រួយចិត្តណាស់ នៅពេលប្រជាជនដ៏វិសុទ្ធណាម្នាក់ស្លាប់។ |
ទ្រង់នឹងប្រោសលោះព្រលឹងរបស់ពួកគេពីការសង្កត់សង្កិន និងពីអំពើហិង្សា ហើយឈាមរបស់ពួកគេក៏មានតម្លៃក្នុងព្រះនេត្ររបស់ទ្រង់។
ក្រោយមក អ្នកក្រនោះបានស្លាប់ទៅ ហើយគាត់ត្រូវបណ្ដាទូតសួគ៌យកទៅឯដើមទ្រូងរបស់អ័ប្រាហាំ។ ចំណែកឯសេដ្ឋីនោះក៏ស្លាប់ទៅដែរ ហើយគាត់ត្រូវគេបញ្ចុះ។
ជាអ្នកដែលមានជីវិតរស់។ យើងបានស្លាប់ ប៉ុន្តែមើល៍! យើងមានជីវិតរស់រហូតអស់កល្បជាអង្វែងតរៀងទៅព្រមទាំងកាន់កូនសោនៃសេចក្ដីស្លាប់ និងកូនសោនៃស្ថានមនុស្សស្លាប់។
គេច្រៀងអ្វីមួយដូចជាចម្រៀងថ្មី នៅមុខបល្ល័ង្ក នៅមុខសត្វមានជីវិតទាំងបួន និងនៅមុខពួកចាស់ទុំ។ គ្មានអ្នកណាអាចរៀនចម្រៀងនោះបានឡើយ លើកលែងតែ ១៤៤ ០០០ នាក់នោះ ដែលត្រូវបានលោះមកវិញពីផែនដីប៉ុណ្ណោះ។