Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 72:14 - ព្រះគម្ពីរខ្មែរសាកល

14 ទ្រង់​នឹង​ប្រោសលោះ​ព្រលឹង​របស់ពួកគេ​ពី​ការសង្កត់សង្កិន និង​ពី​អំពើហិង្សា ហើយ​ឈាម​របស់ពួកគេ​ក៏​មានតម្លៃ​ក្នុង​ព្រះនេត្រ​របស់ទ្រង់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ព្រះ​រាជា​លោះ​ជីវិត​ពួកគេ ឲ្យ​រួច​ពី​ការ​សង្កត់‌សង្កិន និង​អំពើ​ឃោរ‌ឃៅ ឈាម​របស់​គេ មាន​តម្លៃ​ណាស់​នៅ​ចំពោះ​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ព្រះ‌ករុណា​រំដោះ​ពួក​គេ​ឲ្យ​រួច​ផុត ពី​ការ​សង្កត់‌សង្កិន​របស់​មនុស្ស​ឃោរ‌ឃៅ ចំពោះ​ព្រះ‌ករុណា ជីវិត​របស់​ពួក​គេ​មាន​តម្លៃ​ណាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ទ្រង់​នឹង​លោះ​ជីវិត​គេ ឲ្យ​រួច​ពី​ការ​សង្កត់‌សង្កិន នឹង​ការ​ច្រឡោត ឯ​ឈាម​គេ​នឹង​បាន​វិសេស​នៅ​ព្រះ‌នេត្រ​ទ្រង់​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ស្តេច​រំដោះ​ពួក​គេ​ឲ្យ​រួច​ផុត ពី​ការ​សង្កត់‌សង្កិន​របស់​មនុស្ស​ឃោរ‌ឃៅ ចំពោះ​ស្តេច ជីវិត​របស់​ពួក​គេ​មាន​តម្លៃ​ណាស់។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 72:14
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ជា​ទូត​ដែល​ប្រោសលោះ​យើង​ពី​អស់ទាំង​ការ​អាក្រក់ ប្រទានពរ​ក្មេងប្រុស​ទាំងនេះ​។ សូមឲ្យ​ពួកគេ​ត្រូវបាន​ហៅ​តាម​ឈ្មោះ​របស់យើង និង​ឈ្មោះ​របស់​ដូនតា​យើង គឺ​អ័ប្រាហាំ និង​អ៊ីសាក​; សូមឲ្យ​ពួកគេ​កើនឡើង​យ៉ាងច្រើន​នៅលើ​ផ្ទៃ​ផែនដី”។


នៅក្នុង​ព្រះនេត្រ​របស់​ព្រះយេហូវ៉ា ការស្លាប់​របស់​វិសុទ្ធជន​របស់ព្រះអង្គ មានតម្លៃ​ណាស់​។


ព្រះអង្គ​នឹង​ប្រោសលោះ​អ៊ីស្រាអែល​ពី​អស់ទាំង​សេចក្ដីទុច្ចរិត​របស់ពួកគេ​៕


ឱ​ព្រះ​អើយ សូម​ប្រោសលោះ​អ៊ីស្រាអែល​ចេញពី​អស់ទាំង​ទុក្ខវេទនា​របស់គេ​ផង​៕


សូម​យាង​មកជិត​ព្រលឹង​របស់ទូលបង្គំ ហើយ​ប្រោសលោះ​ទូលបង្គំ​; ដោយសារតែ​ពួក​សត្រូវ​របស់ទូលបង្គំ សូម​បង់ថ្លៃលោះ​ទូលបង្គំ​ផង​!


ព្រះអង្គ​បាន​ថ្វាយ​អង្គទ្រង់​ជំនួស​យើង ដើម្បី​ប្រោសលោះ​យើង​ពី​ការឥតច្បាប់​គ្រប់បែបយ៉ាង ហើយ​ជម្រះ​ប្រជារាស្ត្រ​មួយ​ដែលជ្រើសរើសទុកជាពិសេស​សម្រាប់​ព្រះអង្គផ្ទាល់ ជា​អ្នកស៊ប់​ខាង​កិច្ចការ​ដ៏ប្រសើរ​។


រួចមក ខ្ញុំ​ឃើញ​ស្ត្រី​នោះ​ស្រវឹង​ដោយ​ឈាម​របស់​បណ្ដា​វិសុទ្ធជន និង​ឈាម​របស់​ពួក​សាក្សី​របស់​ព្រះយេស៊ូវ​។ ពេល​ឃើញ​នាង ខ្ញុំ​ក៏​ងឿងឆ្ងល់​យ៉ាងខ្លាំង​។


ដ្បិត​ការជំនុំជម្រះ​របស់​ព្រះអង្គ គឺ​ត្រឹមត្រូវ និង​សុចរិតយុត្តិធម៌ ពីព្រោះ​ព្រះអង្គ​បាន​ជំនុំជម្រះ​ស្ត្រីពេស្យា​ដ៏ធំ​ដែល​បង្ខូច​ផែនដី​ដោយ​អំពើអសីលធម៌ខាងផ្លូវភេទ​របស់​នាង ហើយ​ព្រះអង្គ​បាន​រកយុត្តិធម៌​ឲ្យ​ឈាម​ពួក​បាវបម្រើ​របស់​ព្រះអង្គ ទាស់នឹង​ដៃ​នាង”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម