ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 109:24 - ព្រះគម្ពីរខ្មែរសាកល

ជង្គង់​របស់ទូលបង្គំ​ទន់​ដោយសារតែ​ការតមអាហារ ហើយ​រូបកាយ​របស់ទូលបង្គំ​ក៏​ស្គមស្គាំង​លែងធាត់​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក្បាល​ជង្គង់​ទូល‌បង្គំ​ញ័រ ដោយ​សារ​តម​អាហារ ហើយ​រូបកាយ​ទូល‌បង្គំ​សល់​តែ​ស្បែក និង​ឆ្អឹង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ទូលបង្គំ​ទន់​ជង្គង់ ព្រោះ​តែ​តម​អាហារ​យូរ​ពេក ទូលបង្គំ​ស្គម​នៅ​សល់​តែ​ស្បែក និង​ឆ្អឹង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក្បាល​ជង្គង់​នៃ​ទូលបង្គំ​ញ័រ ដោយ​តម​អាហារ ហើយ​រូប​សាច់​ទូលបង្គំ​ក៏​ស្គម‌ស្គាំង​ទៅ

សូមមើលជំពូក

អាល់គីតាប

ខ្ញុំ​ទន់​ជង្គង់ ព្រោះ​តែ​តម​អាហារ​យូរ​ពេក ខ្ញុំ​ស្គម​នៅ​សល់​តែ​ស្បែក និង​ឆ្អឹង។

សូមមើលជំពូក



ទំនុកតម្កើង 109:24
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូលបង្គំ​ត្រូវបាន​ច្រូចចេញ​ដូចជា​ទឹក ហើយ​ឆ្អឹង​ទាំងអស់​របស់ទូលបង្គំ​ក៏​សណ្ដកចេញ​; ចិត្ត​របស់ទូលបង្គំ​ដូច​ក្រមួន វា​រលាយ​នៅក្នុង​ខ្លួន​ទូលបង្គំ​។


កាល​ទូលបង្គំ​បាន​យំសោក ហើយធ្វើទុក្ខ​ព្រលឹង​របស់ទូលបង្គំ​ដោយ​ការតមអាហារ វា​ក៏​ក្លាយទៅជា​ការត្មះតិះដៀល​ដល់​ទូលបង្គំ​វិញ​។


កាល​ទូលបង្គំ​យក​ក្រណាត់ធ្មៃ​ធ្វើជា​សម្លៀកបំពាក់​របស់ខ្លួន នោះ​ទូលបង្គំ​ក៏​ក្លាយ​ទៅជា​ពាក្យប្រដូចបង្អាប់​ដល់​ពួកគេ​។


ក្រោយពី​តមអាហារ​សែសិប​ថ្ងៃ​សែសិប​យប់​មក ព្រះអង្គ​ក៏​ឃ្លាន​។


ខ្ញុំ​ធ្វើការ​នឿយហត់​ទាំង​លំបាក អត់ងងុយ​ជាញឹកញាប់ ទាំង​ស្រេក​ទាំង​ឃ្លាន អត់អាហារ​ជាញឹកញាប់ រង​ភាពរងា និង​ភាពអាក្រាត​។


ដោយហេតុនេះ ចូរ​តម្រង់​ដៃ​ដែល​រួយ និង​ជង្គង់​ដែល​ទន់​ឲ្យត្រង់ឡើងវិញ​ចុះ​!