ទំនុកតម្កើង 107:25 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គមានបន្ទូល នោះក៏កើតមានខ្យល់ព្យុះ ហើយវាលើករលកសមុទ្រឡើង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រះអង្គបានបញ្ជា នោះក៏កើតមានខ្យល់ព្យុះ ដែលបណ្ដាលឲ្យរលកសមុទ្រកម្រើកឡើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលព្រះអង្គមានព្រះបន្ទូលបញ្ជា នោះស្រាប់តែមានខ្យល់ព្យុះបក់បោកមក បង្កើតជារលកធំៗ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតទ្រង់បង្គាប់ទៅ នោះក៏កើតមានខ្យល់ព្យុះ ដែលបណ្តាលឲ្យរលកកំរើកឡើង អាល់គីតាប ពេលទ្រង់មានបន្ទូលបញ្ជា នោះស្រាប់តែមានខ្យល់ព្យុះបក់បោកមក បង្កើតជារលកធំៗ |
គឺព្រះអង្គហើយ ដែលធ្វើឲ្យអ័ព្ទឡើងពីចុងបំផុតនៃផែនដី ដែលធ្វើផ្លេកបន្ទោរសម្រាប់ភ្លៀង ដែលបញ្ចេញខ្យល់មកពីឃ្លាំងរបស់ព្រះអង្គ។
ភ្លើង និងដុំទឹកកកអើយ ព្រិល និងអ័ព្ទអើយ ខ្យល់ព្យុះដែលធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គអើយ
ព្រះយេហូវ៉ាអើយ ទឹកជំនន់បានជន់ឡើង ទឹកជំនន់បានបន្លឺសំឡេងរបស់វាឡើង ទឹកជំនន់បានលើករលករបស់វាឡើង!
ពេលនោះ មើល៍! មានខ្យល់ព្យុះយ៉ាងខ្លាំងបានកើតឡើងនៅលើបឹង ធ្វើឲ្យទូកនោះត្រូវរលកគ្របដណ្ដប់ ប៉ុន្តែព្រះយេស៊ូវកំពុងផ្ទំលក់។