Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 8:24 - ព្រះគម្ពីរខ្មែរសាកល

24 ពេលនោះ មើល៍! មាន​ខ្យល់ព្យុះ​យ៉ាងខ្លាំង​បាន​កើតឡើង​នៅលើ​បឹង ធ្វើឲ្យ​ទូក​នោះ​ត្រូវ​រលក​គ្របដណ្ដប់ ប៉ុន្តែ​ព្រះយេស៊ូវ​កំពុង​ផ្ទំលក់​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

24 ពេល​នោះ​ កើត​មាន​ព្យុះ​មួយ​យ៉ាង​ធំ​នៅ​លើ​បឹង​ ហើយ​រលក​បាន​បោក​បក់​គ្រប​លើ​ទូក​ ប៉ុន្ដែ​ព្រះអង្គ​កំពុង​លង់​លក់​ក្នុង​ដំណេក​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 ពេល​នោះ ស្រាប់​តែ​មាន​ខ្យល់​ព្យុះ​បក់​មក​លើ​សមុទ្រ​យ៉ាង​ខ្លាំង បណ្តាល​ឲ្យ​រលក​ឡើង​ជះ​មក​គ្រប​លើ​ទូក ប៉ុន្តែ ព្រះ‌អង្គ​ផ្ទំ​លក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 ពេល​នោះ មាន​ខ្យល់​ព្យុះ​បក់​បោក​មក​លើ​សមុទ្រ​យ៉ាង​ខ្លាំង បណ្ដាល​ឲ្យ​រលក​ជះ​មក​គ្រប​ពី​លើ​ទូក។ រីឯ​ព្រះ‌យេស៊ូ​វិញ ព្រះអង្គ​ផ្ទំ​លក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 ឯ​សមុទ្រ​ក៏​កំរើក​ឡើង​ជា​ខ្លាំង ដល់‌ម៉្លេះ​បាន​ជា​រលក​ឡើង​គ្រប​លើ​ទូក តែ​ទ្រង់​ផ្ទំ​លក់

សូមមើលជំពូក ចម្លង

អាល់គីតាប

24 ពេល​នោះ មាន​ខ្យល់​ព្យុះ​បក់​បោក​មក​លើ​សមុទ្រ​យ៉ាង​ខ្លាំង បណ្ដាល​ឲ្យ​រលក​ជះ​មក​គ្រប​ពី​លើ​ទូក។ រីឯ​អ៊ីសា​វិញ គាត់​សម្រាន្ត​លក់។

សូមមើលជំពូក ចម្លង




ម៉ាថាយ 8:24
13 ការដាក់ឲ្យឆ្លើយតបគ្នា  

“មនុស្ស​រងទុក្ខ​ដែល​ត្រូវព្យុះបក់បោក ដែល​ឥត​ត្រូវបាន​សម្រាលទុក្ខ​អើយ មើល៍! យើង​នឹង​រៀប​ថ្ម​របស់អ្នក​ឡើង​ដោយ​បាយអពណ៌ស្អាត ហើយ​ចាក់គ្រឹះ​អ្នក​ដោយ​ត្បូងកណ្ដៀង​។


នៅពេល​ព្រះយេស៊ូវ​យាង​ចុះ​ទូក ពួក​សិស្ស​របស់​ព្រះអង្គ​ក៏​ទៅតាម​ព្រះអង្គ​។


ពួកសិស្ស​ក៏​ចូលទៅជិត ហើយ​ដាស់​ព្រះអង្គ​ឡើង​ដោយ​ទូលថា​៖ “ព្រះអម្ចាស់​អើយ សូម​សង្គ្រោះ​យើង​ខ្ញុំ​ផង យើងខ្ញុំ​កំពុង​វិនាស​ហើយ​!”។


ខណៈដែល​ពួកគេ​កំពុង​ធ្វើដំណើរតាមទូក ព្រះអង្គ​ក៏​ផ្ទំលក់​។ ពេលនោះ មាន​ខ្យល់ព្យុះ​បក់​មក​លើ​បឹង ទឹក​ក៏​លិចចូលពេញ​ទូក ហើយ​ពួកគេ​ស្ថិតក្នុងភាពគ្រោះថ្នាក់​។


ខ្ញុំ​អរសប្បាយ​ជំនួស​អ្នករាល់គ្នា ដែល​ខ្ញុំ​មិន​បាន​នៅ​ទីនោះ ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ជឿ​។ មក៍! យើង​នាំគ្នា​ទៅរក​គាត់”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម