ដ្បិតព្រលឹងរបស់ទូលបង្គំបានពេញដោយទុក្ខវេទនា ហើយជីវិតរបស់ទូលបង្គំបានខិតទៅជិតស្ថានមនុស្សស្លាប់ហើយ។
ទំនុកតម្កើង 107:18 - ព្រះគម្ពីរខ្មែរសាកល ព្រលឹងរបស់ពួកគេខ្ពើមអាហារគ្រប់មុខ ហើយខិតទៅជិតខ្លោងទ្វារនៃសេចក្ដីស្លាប់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេស្អប់ខ្ពើមអាហារគ្រប់មុខ ហើយគេចូលទៅជិតទ្វារនៃសេចក្ដីស្លាប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេលេបអាហារលែងចូលទៀតហើយ គឺគេនៅជិតសេចក្ដីស្លាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រលឹងគេតែងតែខ្ពើមអាហារគ្រប់មុខ ហើយគេចូលទៅជិតទ្វារនៃសេចក្ដីស្លាប់ អាល់គីតាប គេលេបអាហារលែងចូលទៀតហើយ គឺគេនៅជិតសេចក្ដីស្លាប់។ |
ដ្បិតព្រលឹងរបស់ទូលបង្គំបានពេញដោយទុក្ខវេទនា ហើយជីវិតរបស់ទូលបង្គំបានខិតទៅជិតស្ថានមនុស្សស្លាប់ហើយ។
ព្រះយេហូវ៉ាអើយ សូមមេត្តាដល់ទូលបង្គំផង! សូមចាប់អារម្មណ៍នឹងទុក្ខវេទនារបស់ទូលបង្គំដែលមកពីពួកអ្នកដែលស្អប់ទូលបង្គំ ហើយលើកទូលបង្គំឡើងពីទ្វារនៃសេចក្ដីស្លាប់ផង
“ខ្ញុំបានពោលថា: ‘នៅពាក់កណ្ដាលនៃអាយុរបស់ខ្ញុំ ខ្ញុំចេញទៅឯខ្លោងទ្វារនៃស្ថានមនុស្សស្លាប់; សំណល់នៃឆ្នាំអាយុរបស់ខ្ញុំត្រូវបានបំបាត់ហើយ!’។