ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 106:8 - ព្រះគម្ពីរខ្មែរសាកល

យ៉ាងណាមិញ ព្រះអង្គ​បាន​សង្គ្រោះ​ពួកគាត់​ដោយយល់ដល់​ព្រះនាម​របស់ព្រះអង្គ ដើម្បី​សម្ដែង​ព្រះចេស្ដា​របស់ព្រះអង្គ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក៏ប៉ុន្ដែ ព្រះ‌អង្គ​បាន​សង្គ្រោះ​គេ ដោយ​យល់​ដល់​ព្រះ‌នាម​ព្រះ‌អង្គ ដើម្បី​ឲ្យ​គេ​ស្គាល់​ព្រះ‌ចេស្តា ដ៏​ខ្លាំង​ពូកែ​របស់​ព្រះ‌អង្គ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក៏​ប៉ុន្តែ ព្រះអង្គ​បាន​សង្គ្រោះ​ពួក​គេ ដោយ​យល់​ដល់​ព្រះ‌នាម​របស់​ព្រះអង្គ ដើម្បី​បង្ហាញ​ឫទ្ធា‌នុភាព​របស់​ព្រះអង្គ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទោះ​បើ​យ៉ាង​នោះ គង់​តែ​ទ្រង់​បាន​ជួយ​សង្គ្រោះ​គេ​ដែរ ដោយ​យល់​ដល់​ព្រះ‌នាម​ទ្រង់ ដើម្បី​នឹង​ធ្វើ​ឲ្យ​ព្រះ‌ចេស្តា​ដ៏​ខ្លាំង​ពូកែ​របស់​ទ្រង់ បាន​ប្រាកដ​ច្បាស់

សូមមើលជំពូក

អាល់គីតាប

ក៏​ប៉ុន្តែ ទ្រង់​បាន​សង្គ្រោះ​ពួក​គេ ដោយ​យល់​ដល់​នាម​របស់​ទ្រង់ ដើម្បី​បង្ហាញ​អំណាច​របស់​ទ្រង់។

សូមមើលជំពូក



ទំនុកតម្កើង 106:8
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​បាន​ប្រកាស​ព្រះចេស្ដា​នៃ​កិច្ចការ​របស់ព្រះអង្គ ដល់​ប្រជារាស្ត្រ​របស់ព្រះអង្គ ដោយ​ប្រទាន​មរតក​របស់​ប្រជាជាតិ​នានា​ដល់​ពួកគេ​។


ព្រះយេហូវ៉ា​អើយ សូម​រក្សាជីវិត​ទូលបង្គំ​ផង សូម​នាំ​ព្រលឹង​របស់ទូលបង្គំ​ចេញ​ពី​ទុក្ខវេទនា ស្របតាម​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ​ផង ដោយយល់ដល់​ព្រះនាម​របស់ព្រះអង្គ​។


ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​ព្រលឹង​របស់ខ្ញុំ​បានដូចដើមវិញ ព្រះអង្គ​ទ្រង់​នាំ​ខ្ញុំ​តាម​ផ្លូវ​នៃ​សេចក្ដីសុចរិត ដោយយល់ដល់​ព្រះនាម​របស់ព្រះអង្គ​។


ដោយយល់ដល់​នាម​របស់យើង យើង​នឹង​បង្អង់​កំហឹង​របស់យើង ដោយយល់ដល់​សេចក្ដីសរសើរតម្កើង​ដល់​យើង យើង​នឹង​ទប់​កំហឹង​ចំពោះ​អ្នក ដើម្បីកុំឲ្យ​យើង​បាន​កាត់​អ្នក​ចេញ​ឡើយ​។


ជាការពិត ព្រះគម្ពីរ​បាន​ថ្លែង​ទៅ​ផារ៉ោន​ថា​: “យើង​បាន​តាំង​អ្នក​ឡើង​ដើម្បី​ការនេះ គឺ​ដើម្បីឲ្យ​យើង​បាន​សម្ដែង​ចេស្ដា​របស់យើង​តាមរយៈ​អ្នក និង​ដើម្បីឲ្យ​នាម​របស់យើង​បាន​ប្រកាស​ទៅ​ទូទាំង​ពិភពលោក”។