ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 106:24 - ព្រះគម្ពីរខ្មែរសាកល

ពួកគាត់​បាន​បដិសេធ​ទឹកដី​ដ៏ល្អវិសេស ហើយ​មិន​បាន​ជឿ​លើ​ព្រះបន្ទូល​របស់ព្រះអង្គ​ឡើយ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

៙ បន្ទាប់មក គេ​បាន​មើល‌ងាយ ស្រុក​ដ៏​សប្បាយ​នោះ គេ​មិន​បាន​ជឿ​ព្រះ‌បន្ទូលរបស់​ព្រះ‌អង្គ​ទេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បន្ទាប់​មក​ទៀត ពួក​គេ​ចង់​បដិសេធ មិន​ចូល​ទៅ​ក្នុង​ទឹក​ដី​ដ៏​សម្បូណ៌​សប្បាយ ពួក​គេ​ពុំ​ព្រម​ជឿ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ទេ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

៙ អើ គេ​បាន​មើល‌ងាយ​ស្រុក​ដ៏​សប្បាយ​នោះ គេ​មិន​បាន​ជឿ​ព្រះ‌បន្ទូល​ទ្រង់​ទេ

សូមមើលជំពូក

អាល់គីតាប

បន្ទាប់​មក​ទៀត ពួក​គេ​ចង់​បដិសេធ មិន​ចូល​ទៅ​ក្នុង​ទឹក​ដី​ដ៏​សម្បូណ៌​សប្បាយ ពួក​គេ​ពុំ​ព្រម​ជឿ​បន្ទូល​របស់​អុលឡោះ‌តាអាឡា​ទេ

សូមមើលជំពូក



ទំនុកតម្កើង 106:24
21 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់មក យ៉ាកុប​ក៏​ឲ្យ​នំប៉័ង និង​សម្ល​សណ្ដែក​ដល់​អេសាវ គាត់​ក៏​ហូប ហើយ​ផឹក រួច​ក្រោកឡើង​ចេញ​បាត់​ទៅ​។ គឺយ៉ាងនេះឯង​ដែល​អេសាវ​បាន​មើលងាយ​សិទ្ធិកូនច្បង​៕


“ប៉ុន្តែ​អ្នក​ទាំងនោះ​ធ្វើព្រងើយ ហើយក៏​ចេញទៅ គឺ​ម្នាក់​ទៅ​ស្រែចម្ការ​របស់ខ្លួន ម្នាក់ទៀត​ទៅ​ធ្វើ​ជំនួញ​របស់​ខ្លួន


ហើយ​កុំឲ្យ​អ្នកណា​ទៅជា​មនុស្សអសីលធម៌ខាងផ្លូវភេទ ឬ​ទៅជា​មនុស្ស​ប្រមាថព្រះ ដូច​អេសាវ​ដែល​លក់​សិទ្ធិកូនច្បង​របស់​ខ្លួន​សម្រាប់​អាហារ​តែមួយ​ពេល​នោះ​ឡើយ​។


បងប្អូន​អើយ ចូរ​ប្រុងប្រយ័ត្ន ក្រែងលោ​មាន​អ្នកណា​ម្នាក់​ក្នុងចំណោម​អ្នករាល់គ្នា​មាន​ចិត្ត​អាក្រក់​ដោយ​ភាពឥតជំនឿ រហូតដល់​ដកខ្លួនចេញ​ពី​ព្រះ​ដ៏​មានព្រះជន្មរស់​។


ដូច្នេះ ដោយ​យើង​មាន​មហាបូជាចារ្យ​ដ៏ធំឧត្ដម​ដែល​បាន​យាងកាត់​មេឃ​រួចហើយ គឺ​ព្រះយេស៊ូវ​ព្រះបុត្រារបស់ព្រះ នោះ​ចូរឲ្យ​យើង​កាន់ខ្ជាប់​នូវ​ពាក្យសារភាពជំនឿ


ដ្បិត​យើង​ក៏​ឮដំណឹងល្អ​ដូច​ពួកគេដែរ ប៉ុន្តែ​ព្រះបន្ទូល​ដែល​ពួកគេ​ឮ​នោះ​មិន​បាន​មានប្រយោជន៍​ដល់​ពួកគេ​ទេ ដោយព្រោះ​ព្រះបន្ទូលនោះ​មិន​បាន​ភ្ជាប់​នឹង​ជំនឿ​ក្នុង​អ្នក​ដែល​ស្ដាប់​ទាំងនោះ​ឡើយ​។


ដូច្នេះ ដោយព្រោះ​ការ​ចូលទៅ​ក្នុង​សេចក្ដីសម្រាក​នៅតែ​មានទុក​សម្រាប់​អ្នកខ្លះ​នៅឡើយ​——​ប៉ុន្តែ​ពួក​អ្នក​ដែល‍ឮដំណឹងល្អ​ពីមុន មិន​បាន​ចូលទៅ​ទេ ដោយសារតែ​ការមិនស្ដាប់បង្គាប់​——


ទោះបីជា​អ្នករាល់គ្នា​ដឹង​សេចក្ដី​ទាំងអស់​នេះ​ហើយ​ក៏ដោយ ក៏​ខ្ញុំ​ចង់​រំលឹក​អ្នករាល់គ្នា​ថា ព្រះអម្ចាស់​បាន​សង្គ្រោះ​ប្រជារាស្ត្រ​ចេញពី​ដែនដី​អេហ្ស៊ីប​តែម្ដងគត់ ហើយ​ក្រោយមក ព្រះអង្គ​បាន​បំផ្លាញ​ពួក​អ្នក​ដែល​មិន​បាន​ជឿ