យើងនឹងតាំងសម្ពន្ធមេត្រីរបស់យើងរវាងយើង និងអ្នក ព្រមទាំងរវាងពូជពង្សជំនាន់ក្រោយរបស់អ្នករហូតដល់គ្រប់ជំនាន់ ទុកជាសម្ពន្ធមេត្រីដ៏អស់កល្បជានិច្ច ដើម្បីធ្វើជាព្រះដល់អ្នក និងពូជពង្សជំនាន់ក្រោយរបស់អ្នក។
ទំនុកតម្កើង 105:8 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គទ្រង់នឹកចាំសម្ពន្ធមេត្រីរបស់ព្រះអង្គជារៀងរហូត ក៏នឹកចាំព្រះបន្ទូលដែលព្រះអង្គបានបង្គាប់ រហូតដល់មួយពាន់តំណ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គនឹកចាំពីសេចក្ដីសញ្ញា របស់ព្រះអង្គជានិច្ច គឺជាព្រះបន្ទូលដែលព្រះអង្គបានបង្គាប់ ដល់មនុស្សមួយពាន់តំណ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គតែងតែនឹកដល់សម្ពន្ធមេត្រី របស់ព្រះអង្គជានិច្ច គឺជាព្រះបន្ទូលដែលនៅស្ថិតស្ថេរ រហូតដល់មួយពាន់តំណ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បាននឹកចាំពីសេចក្ដីសញ្ញាទ្រង់ជានិច្ច គឺជាព្រះបន្ទូលដែលទ្រង់បានបង្គាប់ដល់មនុស្សទាំងពាន់ដំណ អាល់គីតាប ទ្រង់តែងតែនឹកដល់សម្ពន្ធមេត្រី របស់ទ្រង់ជានិច្ច គឺជាបន្ទូលដែលនៅស្ថិតស្ថេរ រហូតដល់មួយពាន់តំណ |
យើងនឹងតាំងសម្ពន្ធមេត្រីរបស់យើងរវាងយើង និងអ្នក ព្រមទាំងរវាងពូជពង្សជំនាន់ក្រោយរបស់អ្នករហូតដល់គ្រប់ជំនាន់ ទុកជាសម្ពន្ធមេត្រីដ៏អស់កល្បជានិច្ច ដើម្បីធ្វើជាព្រះដល់អ្នក និងពូជពង្សជំនាន់ក្រោយរបស់អ្នក។
ចូររស់នៅបណ្ដោះអាសន្នក្នុងទឹកដីនេះ ហើយយើងនឹងនៅជាមួយអ្នក ព្រមទាំងឲ្យពរអ្នក ដ្បិតយើងនឹងប្រគល់ទឹកដីទាំងអស់នេះទៅអ្នក និងពូជពង្សរបស់អ្នក; យើងនឹងបញ្ជាក់សម្បថដែលយើងបានស្បថនឹងអ័ប្រាហាំឪពុករបស់អ្នក។
ដ្បិតព្រះអង្គបាននឹកចាំព្រះបន្ទូលដ៏វិសុទ្ធរបស់ព្រះអង្គ និងអ័ប្រាហាំបាវបម្រើរបស់ព្រះអង្គ។
ហើយដោយយល់ដល់ពួកគាត់ ព្រះអង្គទ្រង់នឹកចាំសម្ពន្ធមេត្រីរបស់ព្រះអង្គ ក៏ប្ដូរព្រះហឫទ័យស្របតាមភាពបរិបូរនៃសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ
ព្រះអង្គបានប្រទានអាហារដល់ពួកអ្នកដែលកោតខ្លាចព្រះអង្គ; ព្រះអង្គទ្រង់នឹកចាំសម្ពន្ធមេត្រីរបស់ព្រះអង្គជារៀងរហូត។
ព្រះអង្គបានចាត់សេចក្ដីប្រោសលោះឲ្យទៅឯប្រជារាស្ត្ររបស់ព្រះអង្គ ព្រះអង្គបានបង្គាប់ឲ្យមានសម្ពន្ធមេត្រីរបស់ព្រះអង្គជារៀងរហូត; ព្រះនាមរបស់ព្រះអង្គវិសុទ្ធ ហើយគួរឲ្យកោតខ្លាច។
ខ្ញុំអធិស្ឋានទៅព្រះយេហូវ៉ាដ៏ជាព្រះរបស់ខ្ញុំ ហើយសារភាពថា៖ “ឱព្រះអម្ចាស់ដ៏ជាព្រះធំឧត្ដម និងគួរឲ្យកោតខ្លាច ជាព្រះដែលរក្សាសម្ពន្ធមេត្រី និងសេចក្ដីស្រឡាញ់ឥតប្រែប្រួលចំពោះអ្នកដែលស្រឡាញ់ព្រះអង្គ និងចំពោះអ្នកដែលកាន់តាមសេចក្ដីបង្គាប់របស់ព្រះអង្គអើយ!