ទំនុកតម្កើង 105:41 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានបើកថ្មដា នោះទឹកក៏បាញ់ចេញមក ហើយហូរទៅក្នុងទីហួតហែងដូចជាទន្លេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានបំបែកថ្មឲ្យទឹកផុលចេញមក ហើយទឹកក៏ហូរកាត់ទីហួតហែង ដូចទន្លេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានបំបែកថ្ម ធ្វើឲ្យមានទឹកហូរចេញមក ប្រៀបបាននឹងទន្លេហូរនៅក្នុងវាលហួតហែង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បំប្រេះថ្មដា នោះមានទឹកផុលចេញមក ហូរសាយតាមកន្លែងហួតហែងដូចជាទន្លេ អាល់គីតាប ទ្រង់បានបំបែកថ្ម ធ្វើឲ្យមានទឹកហូរចេញមក ប្រៀបបាននឹងទន្លេហូរនៅក្នុងវាលហួតហែង។ |
មើល៍! ព្រះអង្គបានវាយថ្មដា នោះទឹកក៏បាញ់ចេញមក ហើយជ្រោះទឹកក៏ហៀរ ចុះព្រះអង្គអាចប្រទានអាហារ ឬរៀបចំសាច់សម្រាប់ប្រជារាស្ត្ររបស់ព្រះអង្គបានដែរឬ?”។
នៅពេលព្រះអង្គទ្រង់នាំពួកគេដើរកាត់ទីរហោស្ថាន ពួកគេមិនបានស្រេកទឹកឡើយ ព្រះអង្គបានបង្ហូរទឹកចេញពីថ្មដាសម្រាប់ពួកគេ គឺព្រះអង្គបានបំបែកថ្មដា ហើយទឹកក៏ហូរចេញមក។
ហើយបានផឹកគ្រឿងផឹកខាងវិញ្ញាណដូចគ្នា ដ្បិតពួកគាត់បានផឹកពីថ្មដាខាងវិញ្ញាណដែលមកតាមពួកគាត់ ហើយថ្មដានោះគឺព្រះគ្រីស្ទ។