បន្ទាប់មក អ៊ីស្រាអែលបានមកដល់អេហ្ស៊ីប យ៉ាកុបបានរស់នៅបណ្ដោះអាសន្នក្នុងដែនដីរបស់ហាំ។
ទំនុកតម្កើង 105:27 - ព្រះគម្ពីរខ្មែរសាកល លោកទាំងពីរបានសម្ដែងទីសម្គាល់របស់ព្រះអង្គក្នុងចំណោមជនជាតិអេហ្ស៊ីប និងការអស្ចារ្យនៅដែនដីរបស់ហាំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកទាំងពីរបានសម្ដែងទីសម្គាល់ របស់ព្រះអង្គនៅកណ្ដាលពួកគេ និងការអស្ចារ្យនៅក្នុងស្រុករបស់ហាំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកទាំងពីរបានប្រើអំណាចមកពីព្រះអង្គ សម្តែងទីសម្គាល់ និងឫទ្ធិបាដិហារិយ៍ផ្សេងៗនៅស្រុកអេស៊ីប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកទាំង២នោះក៏សំដែងទីសំគាល់របស់ទ្រង់ នៅកណ្តាលសាសន៍នោះ នឹងការយ៉ាងអស្ចារ្យនៅក្នុងស្រុករបស់ហាំ អាល់គីតាប អ្នកទាំងពីរបានប្រើអំណាចមកពីទ្រង់ សំដែងទីសំគាល់ និងអំណាចផ្សេងៗនៅស្រុកអេស៊ីប។ |
បន្ទាប់មក អ៊ីស្រាអែលបានមកដល់អេហ្ស៊ីប យ៉ាកុបបានរស់នៅបណ្ដោះអាសន្នក្នុងដែនដីរបស់ហាំ។
ព្រះអង្គបានបញ្ជូនភាពងងឹតមក ហើយធ្វើឲ្យទឹកដីនោះទៅជាងងឹត; គ្មានអ្នកណាបះបោរនឹងព្រះបន្ទូលរបស់ព្រះអង្គបានឡើយ។
គឺកិច្ចការដ៏អស្ចារ្យដែលធ្វើនៅដែនដីរបស់ហាំ និងកិច្ចការដែលគួរឲ្យស្ញែងខ្លាចនៅសមុទ្រក្រហម។
ប៉ុន្តែយើងនឹងដាក់ទោសប្រជាជាតិណាដែលពួកគេបម្រើជាទាសករ’។ ព្រះបានមានបន្ទូលទៀតថា: ‘បន្ទាប់ពីការទាំងនេះ ពួកគេនឹងចេញមក ហើយបម្រើយើងនៅកន្លែងនេះ’។