ទំនុកតម្កើង 105:27 - អាល់គីតាប27 អ្នកទាំងពីរបានប្រើអំណាចមកពីទ្រង់ សំដែងទីសំគាល់ និងអំណាចផ្សេងៗនៅស្រុកអេស៊ីប។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល27 លោកទាំងពីរបានសម្ដែងទីសម្គាល់របស់ព្រះអង្គក្នុងចំណោមជនជាតិអេហ្ស៊ីប និងការអស្ចារ្យនៅដែនដីរបស់ហាំ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦27 លោកទាំងពីរបានសម្ដែងទីសម្គាល់ របស់ព្រះអង្គនៅកណ្ដាលពួកគេ និងការអស្ចារ្យនៅក្នុងស្រុករបស់ហាំ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥27 លោកទាំងពីរបានប្រើអំណាចមកពីព្រះអង្គ សម្តែងទីសម្គាល់ និងឫទ្ធិបាដិហារិយ៍ផ្សេងៗនៅស្រុកអេស៊ីប។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤27 លោកទាំង២នោះក៏សំដែងទីសំគាល់របស់ទ្រង់ នៅកណ្តាលសាសន៍នោះ នឹងការយ៉ាងអស្ចារ្យនៅក្នុងស្រុករបស់ហាំ សូមមើលជំពូក |
តើដែលមានព្រះណាខិតខំរំដោះប្រជាជាតិមួយ ចេញពីប្រជាជាតិមួយទៀត ឲ្យធ្វើជាប្រជារាស្ត្រផ្ទាល់របស់ទ្រង់ ដោយធ្វើការអស្ចារ្យ ទីសំគាល់អស្ចារ្យ ហើយប្រយុទ្ធជំនួសគេ ដោយអំណាច និងតេជានុភាពដ៏ខ្លាំងក្លាគួរស្ញែងខ្លាច ដូចអុលឡោះតាអាឡា ជាម្ចាស់របស់អ្នកបានធ្វើនៅស្រុកអេស៊ីបឲ្យអ្នកឃើញបែបនេះឬទេ?