ដរាបណានៅមានផែនដី រដូវសាបព្រោះ និងរដូវច្រូតកាត់ ត្រជាក់ និងក្ដៅ រដូវក្ដៅ និងរដូវរងា ថ្ងៃ និងយប់ នឹងមិនឈប់មានឡើយ”៕
ទំនុកតម្កើង 104:20 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គដាក់ភាពងងឹត នោះវាក៏ទៅជាយប់ ជាពេលដែលអស់ទាំងសត្វព្រៃវារចេញមក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គធ្វើឲ្យងងឹត ហើយនោះជារាត្រីកាល ជាពេលដែលសត្វនៅព្រៃទាំងប៉ុន្មាន សសៀរចេញមក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គនាំភាពងងឹតចូលមក រាត្រីកាលក៏មកដល់ ពេលនោះ សត្វព្រៃចាប់ផ្ដើមសកម្មភាពរបស់វា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ធ្វើឲ្យងងឹត នោះគឺជាយប់ហើយ ជាពេលដែលគ្រប់ទាំងសត្វនៅព្រៃរមែងចេញមក អាល់គីតាប ទ្រង់នាំភាពងងឹតចូលមក រាត្រីកាលក៏មកដល់ ពេលនោះ សត្វព្រៃចាប់ផ្ដើមសកម្មភាពរបស់វា |
ដរាបណានៅមានផែនដី រដូវសាបព្រោះ និងរដូវច្រូតកាត់ ត្រជាក់ និងក្ដៅ រដូវក្ដៅ និងរដូវរងា ថ្ងៃ និងយប់ នឹងមិនឈប់មានឡើយ”៕
ពេលថ្ងៃជារបស់ព្រះអង្គ ហើយពេលយប់ក៏ជារបស់ព្រះអង្គដែរ; គឺព្រះអង្គហើយ ដែលតាំងដួងពន្លឺ និងព្រះអាទិត្យឡើង។
យើងបានសូនពន្លឺឡើង ហើយនិម្មិតបង្កើតភាពងងឹត; យើងបានធ្វើឲ្យមានសេចក្ដីសុខសាន្ត ហើយនិម្មិតបង្កើតមហន្តរាយ។ គឺយើងជាយេហូវ៉ា បានធ្វើគ្រប់ការទាំងនេះ។