ព្រះយេហូវ៉ាដ៏ជាព្រះបានសូនមនុស្សពីធូលីដី ហើយផ្លុំខ្យល់ដង្ហើមនៃជីវិតចូលក្នុងរន្ធច្រមុះរបស់គេ នោះមនុស្សក៏បានជាអ្នកមានជីវិត។
ទំនុកតម្កើង 103:14 - ព្រះគម្ពីរខ្មែរសាកល ដ្បិតព្រះអង្គទ្រង់ស្គាល់រូបសណ្ឋានរបស់យើង ក៏នឹកចាំថាយើងគ្រាន់តែជាធូលីដីប៉ុណ្ណោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រះអង្គស្គាល់រាងកាយរបស់យើង ក៏នឹកចាំថា យើងគ្រាន់តែជាធូលីដីប៉ុណ្ណោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតព្រះអង្គជ្រាបថាយើងមានដើមកំណើតពីអ្វី គឺព្រះអង្គឥតភ្លេចទេថា មនុស្សយើងមានកំណើតមកពីធូលីដី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតទ្រង់ស្គាល់រាងកាយរបស់យើង ក៏នឹកចាំថា យើងគ្រាន់តែជាធូលីដីប៉ុណ្ណោះ អាល់គីតាប ដ្បិតទ្រង់ជ្រាបថាយើងមានដើមកំណើតពីអ្វី គឺទ្រង់ឥតភ្លេចទេថា មនុស្សយើងមានកំណើតមកពីធូលីដី។ |
ព្រះយេហូវ៉ាដ៏ជាព្រះបានសូនមនុស្សពីធូលីដី ហើយផ្លុំខ្យល់ដង្ហើមនៃជីវិតចូលក្នុងរន្ធច្រមុះរបស់គេ នោះមនុស្សក៏បានជាអ្នកមានជីវិត។
អ្នកត្រូវហូបអាហារដោយបែកញើសមុខ រហូតដល់អ្នកត្រឡប់ជាដីវិញ ពីព្រោះអ្នកត្រូវបានយកចេញពីដីមក។ ដ្បិតអ្នកជាធូលីដី ដូច្នេះអ្នកនឹងត្រឡប់ជាធូលីដីវិញ”។
សូមនឹកចាំថាអាយុជីវិតរបស់ទូលបង្គំខ្លីយ៉ាងណា; ព្រះអង្គបាននិម្មិតបង្កើតមនុស្សលោកទាំងអស់ជាការឥតប្រយោជន៍យ៉ាងណាហ្ន៎!
ពេលនោះ ធូលីដីនឹងត្រឡប់ទៅផែនដីដូចដើមវិញ ហើយវិញ្ញាណក៏នឹងត្រឡប់ទៅព្រះដែលបានប្រទានវាមកដែរ។
នេះជាការត្រឡប់ត្រឡិនរបស់អ្នករាល់គ្នាហើយ! តើជាងស្មូនត្រូវបានចាត់ទុកដូចជាដីឥដ្ឋឬ បានជារបស់ដែលត្រូវបានបង្កើតនិយាយនឹងអ្នកដែលបង្កើតខ្លួនថា៖ “គាត់មិនបានបង្កើតខ្ញុំទេ” នោះ? តើរបស់ដែលត្រូវបានសូននិយាយនឹងអ្នកដែលសូនខ្លួនថា៖ “គាត់មិនយល់អ្វីសោះ” ឬ?