គឺអស់អ្នកដែលត្រូវបានហៅតាមនាមរបស់យើង និងអ្នកដែលយើងបាននិម្មិតបង្កើតសម្រាប់សិរីរុងរឿងរបស់យើង ជាអ្នកដែលយើងបានសូន ក៏បានបង្កើតពួកគេឡើង”។
ដានីយ៉ែល 9:19 - ព្រះគម្ពីរខ្មែរសាកល ព្រះអម្ចាស់អើយ សូមសណ្ដាប់ផង! ព្រះអម្ចាស់អើយ សូមលើកលែងទោសផង! ព្រះអម្ចាស់អើយ សូមប្រុងស្ដាប់ ហើយប្រព្រឹត្តផង! ព្រះនៃទូលបង្គំអើយ សូមកុំបង្អង់ឡើយ ដោយយល់ដល់អង្គទ្រង់ ដ្បិតទីក្រុងរបស់ព្រះអង្គ និងប្រជារាស្ត្ររបស់ព្រះអង្គត្រូវបានហៅតាមព្រះនាមរបស់ព្រះអង្គ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះអម្ចាស់អើយ សូមព្រះអង្គព្រះសណ្តាប់ ឱព្រះអម្ចាស់អើយ សូមព្រះអង្គអត់ទោស ឱព្រះអម្ចាស់អើយ សូមព្រះអង្គព្រះសណ្តាប់ ហើយប្រោសមេត្តាផង! ឱព្រះនៃទូលបង្គំអើយ សូមកុំបង្អង់ឡើយ ដោយយល់ដល់ព្រះអង្គ ដ្បិតទីក្រុងរបស់ព្រះអង្គ និងប្រជារាស្ត្ររបស់ព្រះអង្គ មានឈ្មោះហៅតាមព្រះនាមព្រះអង្គ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់អើយ សូមស្ដាប់យើងខ្ញុំ! ព្រះអម្ចាស់អើយ សូមអត់ទោសឲ្យយើងខ្ញុំផង! ព្រះអម្ចាស់អើយ សូមកុំនៅព្រងើយឡើយ! ឱព្រះនៃទូលបង្គំអើយ ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ សូមយាងមកជួយយើងខ្ញុំជាប្រញាប់ ដ្បិតទីក្រុង និងប្រជារាស្ត្រនេះ ជាកម្មសិទ្ធិរបស់ព្រះអង្គ”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះអម្ចាស់អើយ សូមទ្រង់ព្រះសណ្តាប់ ឱព្រះអម្ចាស់អើយ សូមទ្រង់អត់ទោស ឱព្រះអម្ចាស់អើយ សូមទ្រង់ស្តាប់ ហើយប្រោសមេត្តាផង ឱព្រះនៃទូលបង្គំអើយ សូមកុំបង្អង់ឡើយ ដោយយល់ដល់អង្គទ្រង់ ដ្បិតទីក្រុងនៃទ្រង់ នឹងរាស្ត្ររបស់ទ្រង់ បានហៅតាមព្រះនាមទ្រង់ហើយ។ អាល់គីតាប អុលឡោះជាអម្ចាស់អើយ សូមស្ដាប់យើងខ្ញុំ! អុលឡោះជាអម្ចាស់អើយ សូមអត់ទោសឲ្យយើងខ្ញុំផង! អុលឡោះជាអម្ចាស់អើយ សូមកុំនៅព្រងើយឡើយ! ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ ដោយយល់ដល់នាមរបស់ទ្រង់ សូមមកជួយយើងខ្ញុំជាប្រញាប់ ដ្បិតទីក្រុង និងប្រជារាស្ត្រនេះ ជាកម្មសិទ្ធិរបស់ទ្រង់”។ |
គឺអស់អ្នកដែលត្រូវបានហៅតាមនាមរបស់យើង និងអ្នកដែលយើងបាននិម្មិតបង្កើតសម្រាប់សិរីរុងរឿងរបស់យើង ជាអ្នកដែលយើងបានសូន ក៏បានបង្កើតពួកគេឡើង”។
ព្រះនៃទូលបង្គំអើយ សូមផ្ទៀងព្រះកាណ៌ព្រះអង្គសណ្ដាប់ផង! សូមបើកព្រះនេត្រព្រះអង្គទតមើលការហិនហោចរបស់យើងខ្ញុំ និងទីក្រុងដែលត្រូវបានហៅតាមព្រះនាមរបស់ព្រះអង្គផង ដ្បិតយើងខ្ញុំថ្វាយពាក្យអង្វរកររបស់យើងខ្ញុំនៅចំពោះព្រះអង្គ មិនមែនដោយព្រោះសេចក្ដីសុចរិតរបស់យើងខ្ញុំទេ គឺដោយព្រោះសេចក្ដីមេត្តាដ៏លើសលប់របស់ព្រះអង្គវិញ។
ខ្ញុំប្រាប់អ្នករាល់គ្នាថា ទោះបីជាអ្នកនោះមិនក្រោកឡើងយកអ្វីឲ្យគាត់ ដោយសារគាត់ជាមិត្តភក្ដិក៏ដោយ ក៏គង់តែនឹងក្រោកឡើងយកឲ្យគាត់តាមដែលគាត់ត្រូវការ ដោយសារតែការទទូចអង្វររបស់គាត់។
ដើម្បីឲ្យមនុស្សដែលនៅសល់ គឺអស់ទាំងសាសន៍ដទៃដែលត្រូវបានហៅតាមនាមរបស់យើង បានស្វែងរកព្រះអម្ចាស់។
ដើម្បីឲ្យយើងដែលសង្ឃឹមជាមុនលើព្រះគ្រីស្ទ នាំមកនូវការសរសើរតម្កើងដល់សិរីរុងរឿងរបស់ព្រះអង្គ។
និងសម្រាប់ការសរសើរតម្កើងដល់សិរីរុងរឿងនៃព្រះគុណរបស់ព្រះអង្គ ដែលព្រះអង្គបានប្រោសប្រទានមកយើងក្នុងព្រះបុត្រាដ៏ជាទីស្រឡាញ់។
ដើម្បីឲ្យព្រះប្រាជ្ញាញាណគ្រប់វិស័យរបស់ព្រះត្រូវបានបើកឲ្យស្គាល់ដល់មេគ្រប់គ្រង និងអំណាចនៅលើមេឃ តាមរយៈក្រុមជំនុំ នៅឥឡូវនេះ។