Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 9:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ឱ​ព្រះ‌អម្ចាស់​អើយ សូម​ព្រះ‌អង្គ​ព្រះ‌សណ្តាប់ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ព្រះ‌អង្គ​អត់​ទោស ឱ​ព្រះ‌អម្ចាស់​អើយ សូម​ព្រះ‌អង្គ​ព្រះ‌សណ្តាប់ ហើយ​ប្រោស​មេត្តា​ផង! ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​កុំ​បង្អង់​ឡើយ ដោយ​យល់​ដល់​ព្រះ​អង្គ ដ្បិត​ទី​ក្រុង​របស់​ព្រះ‌អង្គ និង​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ មាន​ឈ្មោះ​ហៅ​តាម​ព្រះ‌នាម​ព្រះ‌អង្គ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

19 ព្រះអម្ចាស់​អើយ សូម​សណ្ដាប់​ផង​! ព្រះអម្ចាស់​អើយ សូម​លើកលែងទោស​ផង​! ព្រះអម្ចាស់​អើយ សូម​ប្រុងស្ដាប់ ហើយ​ប្រព្រឹត្ត​ផង​! ព្រះ​នៃទូលបង្គំ​អើយ សូម​កុំ​បង្អង់​ឡើយ ដោយយល់ដល់​អង្គទ្រង់ ដ្បិត​ទីក្រុង​របស់ព្រះអង្គ និង​ប្រជារាស្ត្រ​របស់ព្រះអង្គ​ត្រូវបាន​ហៅ​តាម​ព្រះនាម​របស់ព្រះអង្គ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ព្រះ‌អម្ចាស់​អើយ សូម​ស្ដាប់​យើង​ខ្ញុំ! ព្រះ‌អម្ចាស់​អើយ សូម​អត់‌ទោស​ឲ្យ​យើង​ខ្ញុំ​ផង! ព្រះ‌អម្ចាស់​អើយ សូម​កុំ​នៅ​ព្រងើយ​ឡើយ! ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ ដោយ​យល់​ដល់​ព្រះ‌នាម​របស់​ព្រះអង្គ សូម​យាង​មក​ជួយ​យើង​ខ្ញុំ​ជា​ប្រញាប់ ដ្បិត​ទីក្រុង និង​ប្រជា‌រាស្ត្រ​នេះ ជា​កម្មសិទ្ធិ​របស់​ព្រះអង្គ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​ព្រះ‌សណ្តាប់ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​អត់​ទោស ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​ស្តាប់ ហើយ​ប្រោស​មេត្តា​ផង ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​កុំ​បង្អង់​ឡើយ ដោយ​យល់​ដល់​អង្គ​ទ្រង់ ដ្បិត​ទី​ក្រុង​នៃ​ទ្រង់ នឹង​រាស្ត្រ​របស់​ទ្រង់ បាន​ហៅ​តាម​ព្រះ‌នាម​ទ្រង់​ហើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

19 អុលឡោះ​ជា​អម្ចាស់​អើយ សូម​ស្ដាប់​យើង​ខ្ញុំ! អុលឡោះ​ជា​អម្ចាស់​អើយ សូម​អត់‌ទោស​ឲ្យ​យើង​ខ្ញុំ​ផង! អុលឡោះ​ជា​អម្ចាស់​អើយ សូម​កុំ​នៅ​ព្រងើយ​ឡើយ! ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ ដោយ​យល់​ដល់​នាម​របស់​ទ្រង់ សូម​មក​ជួយ​យើង​ខ្ញុំ​ជា​ប្រញាប់ ដ្បិត​ទីក្រុង និង​ប្រជា‌រាស្ត្រ​នេះ ជា​កម្មសិទ្ធិ​របស់​ទ្រង់”។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 9:19
32 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ណា​ទូល‌បង្គំ និង​ពួក​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ អធិ‌ស្ឋាន​មក​ឯ​ទី​នេះ នោះ​សូម​ព្រះ‌អង្គ​ស្តាប់​សេចក្ដី​ទូល​អង្វរ​របស់​យើង​ខ្ញុំ​ផង គឺ​សូម​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ពី​លើ​ស្ថាន​សួគ៌ ជា​ទី​លំនៅ​របស់​ព្រះ‌អង្គ ពេល​ព្រះ‌អង្គ​ព្រះ‌សណ្តាប់​ហើយ នោះ​សូម​អត់​ទោស​ឲ្យ​ផង។


សូម​ទ្រង់​ព្រះ‌សណ្ដាប់ ពី​លើ​ស្ថាន​សួគ៌ គឺ​ពី​ទី​លំនៅ​របស់​ព្រះ‌អង្គ ចំពោះ​ពាក្យ​ដែល​គេ​អធិ‌ស្ឋាន ហើយ​ទូល​អង្វរ ព្រម​ទាំង​សម្រេច​សេចក្ដី​ត្រឹម‌ត្រូវ​ឲ្យ​គេ​ផង ហើយ​អត់​ទោស​ដល់​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ដែល​បាន​ធ្វើ​បាប​នឹង​ទ្រង់​នោះ។


គឺ​គ្រប់​មនុស្ស​ដែល​បាន​ហៅ​តាម​នាម​ឈ្មោះ​យើង ជា​អ្នក​ដែល​យើង​បាន​បង្កើត​មក​សម្រាប់​សិរី‌ល្អ​នៃយើង គឺ​ជា​អ្នក​ដែល​យើង​បាន​ជប​សូន និង​បាន​បង្កើត​មក។


ឱ​ព្រះ‌យេហូវ៉ា​អើយ ទោះ​បើ​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ ធ្វើ​បន្ទាល់​ទាស់​នឹង​យើង​ខ្ញុំ​ក៏​ដោយ តែ​សូម​ព្រះ‌អង្គ​ប្រោស​មេត្តាដោយ​យល់​ដល់​ព្រះ‌នាម​ព្រះ‌អង្គ ដ្បិត​ការ​រា​ថយ​របស់​យើង​ខ្ញុំ នោះ​ច្រើន​ណាស់ យើង​ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ទ្រង់។


ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ត្រូវ​ដូច​ជា​មនុស្ស​ស្រឡាំង‌កាំង គឺ​ដូច​ជា​មនុស្ស​ខ្លាំង​ពូកែ ដែល​ពុំ​អាច​នឹង​ជួយ​សង្គ្រោះ​បាន? ប៉ុន្តែ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​គង់​កណ្ដាល​យើង​ខ្ញុំ​រាល់​គ្នា ហើយ​យើង​ខ្ញុំ​ក៏​បាន​ហៅ​តាម​ព្រះ‌នាម​ព្រះ‌អង្គ​ដែរ សូម​កុំ​លះ​ចោល​យើង​ខ្ញុំ​ឡើយ។


ដ្បិត​មើល៍! យើង​ចាប់​ផ្ដើម​ធ្វើ​ទោស​ដល់​ទី​ក្រុង ដែល​បាន​ហៅ​តាម​ឈ្មោះ​យើង ដូច្នេះ តើ​អ្នក​រាល់​គ្នា​នឹង​រួច​ខ្លួន​ឥត​មាន​ទោស​សោះ​បាន​ឬ? យើង​នឹង​ហៅ​ឲ្យ​មាន​ដាវ​មក​លើ​មនុស្ស​គ្នា​នៅ​ផែនដី នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


ប៉ុន្តែ យើង​បាន​ប្រព្រឹត្ត​ដោយ​របស់​ដល់​ឈ្មោះ​យើង​វិញ ដើម្បី​មិន​ឲ្យ​ឈ្មោះ​យើង​ត្រូវ​ទាប​ថោក នៅ​ចំពោះ​សាសន៍ទាំង​ប៉ុន្មាន​ដែល​យើង​បាន​នាំ​គេ​ចេញ នៅ​ចំពោះ​មុខ​នោះ​ឡើយ។


ប៉ុន្តែ យើង​បាន​ដក​ដៃ​ចេញ​វិញ ហើយ​បាន​ប្រព្រឹត្ត​ដោយ​យល់​ដល់​ឈ្មោះ​យើង ដើម្បី​មិន​ឲ្យ​ឈ្មោះ​យើង​ត្រូវ​ទាប​ថោក នៅ​ភ្នែក​នៃ​សាសន៍​ដទៃ ដែល​យើង​បាន​នាំ​គេ​ចេញ​ទៅ នៅ​ចំពោះ​មុខ​នោះ​ឡើយ។


ប៉ុន្តែ យើង​បាន​ប្រព្រឹត្ត​ដោយ​យល់​ដល់​ឈ្មោះ​យើង ដើម្បី​មិន​ត្រូវ​ទាប​ថោក នៅ​ចំពោះ​ភ្នែក​សាសន៍​ដទៃ ជា​សាសន៍​ដែល​គេ​នៅ​ជា​មួយ ហើយ​ដែល​យើង​បាន​សម្ដែង​ឲ្យ​គេ​ស្គាល់​យើង នៅ​ចំពោះ​ភ្នែក​នៃ​សាសន៍​នោះ ដោយ​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​នោះ​ដែរ។


ដូច្នេះ ចូរ​ប្រាប់​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ យើង​មិន​មែន​ធ្វើ​ការ​នេះ ដោយ​យល់​ដល់​អ្នក​រាល់​គ្នា​ទេ គឺ​ដោយ​យល់​ដល់​ឈ្មោះ​បរិសុទ្ធ​របស់​យើង​វិញ ជា​ឈ្មោះ​ដែល​អ្នក​រាល់​គ្នា​បាន​បង្អាប់ នៅ​កណ្ដាល​អស់​ទាំង​សាសន៍​ដែល​អ្នក​បាន​ទៅ​ដល់​នោះ។


ហេតុ​នោះ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ឥឡូវ​នេះ យើង​នឹង​នាំ​ពួក​យ៉ាកុប​ដែល​នៅ​ជា​ឈ្លើយ​ឲ្យ​មក​វិញ ហើយ​នឹង​មាន​សេចក្ដី​អាណិត​មេត្តា​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល​ទាំង​មូល ហើយ​នឹង​មាន​សេចក្ដី​ប្រចណ្ឌ ដោយ​យល់​ដល់​ឈ្មោះ​បរិសុទ្ធ​របស់​យើង


ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​ផ្អៀង​ព្រះ‌កាណ៌​ស្តាប់ សូម​បើក​ព្រះ‌នេត្រ​ទត​មើល​សេចក្ដី​វេទនា​របស់​យើង​ខ្ញុំ និង​ទី​ក្រុង​ដែល​បាន​ហៅ​តាម​ព្រះ‌នាម​ព្រះ‌អង្គ​ផង ដ្បិត​យើង​ខ្ញុំ​មិន​មែន​ទូល‌អង្វរ​នៅ​ចំពោះ​ព្រះ‌អង្គ ដោយ​ព្រោះ​សេចក្ដី​សុចរិត​របស់​យើង​ខ្ញុំ​ទេ គឺ​ដោយ​ព្រោះ​ព្រះ​ហឫទ័យ​មេត្តា‌ករុណា​ដ៏​ធំ​របស់​ព្រះ‌អង្គ​វិញ។


កាល​កណ្តូប​ទាំង​នោះ​បាន​ស៊ី​ស្មៅ​អស់​ពី​ស្រុក​ហើយ ខ្ញុំ​ក៏​ទូល​ថា៖ «ឱ​ព្រះ‌អម្ចាស់‌យេហូវ៉ា​អើយ ទូល‌បង្គំ​ទូល​អង្វរ​សូម​ឲ្យ​ព្រះ‌អង្គ​អត់​ទោស! ធ្វើ​ដូច​ម្តេច​ឲ្យ​យ៉ាកុប​ស្ថិត‌ស្ថេរ​នៅ​បាន? ដ្បិត​គេ​តូច​តាច​ណាស់!»


សូម​អត់​ទោស​អំពើ​ទុច្ចរិត​របស់​ប្រជាជន​នេះ តាម​សេចក្ដី​សប្បុរស​ដ៏​ធំ​របស់​ព្រះ‌អង្គ ដូច​ព្រះ‌អង្គ​បាន​អត់​ទោស​ដល់​គេ​តាំង​ពី​ស្រុក​អេស៊ីព្ទ រហូត​មក​ដល់​ទី​នេះ​ដែរ»។


គេ​ត្រូវ​ប្រកាស​ឈ្មោះ​យើង​លើ​កូន​ចៅ​អ៊ីស្រា‌អែល​ដូច្នេះ​ឯង ហើយ​យើង​នឹង​ឲ្យ​ពរ​គេ»។


ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ទោះ​បើ​អ្នក​នោះ​មិន​ក្រោក​ឡើង យក​ទៅ​ឲ្យ ដោយ​ព្រោះ​ជា​សម្លាញ់​ក៏​ដោយ គង់​តែ​នឹង​ក្រោក​ឡើង​យក​ឲ្យ តាម​អ្នក​នោះ​ត្រូវ​ការ​ជា​មិន​ខាន ដោយ​ព្រោះ​អ្នក​នោះ​ចេះ​តែ​ទទូច​អង្វរ​ជា‌និច្ច។


ដើម្បី​ឲ្យ​មនុស្ស​ដែល​នៅ​សល់​បាន​ស្វែង​រក​ព្រះ‌អម្ចាស់ ព្រមទាំង​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ដែល​បាន​ហៅ​តាម​ឈ្មោះ​យើង​ដែរ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ដែល​ធ្វើ​ការ​ទាំង​នេះ


ដើម្បី​ឲ្យ​យើង​ខ្ញុំ ដែល​បាន​សង្ឃឹម​ដល់​ព្រះ‌គ្រីស្ទ​មុន​គេ បាន​សរសើរ​ដល់​សិរីល្អ​របស់​ព្រះ‌អង្គ។


ដើម្បី​សរសើរ​ដល់​សិរី‌ល្អ​នៃ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ ដែល​បាន​ប្រទាន​មក​យើង​ដោយ​ឥត​គិត​ថ្លៃ ក្នុង​ព្រះ‌រាជ‌បុត្រា​ស្ងួន‌ភ្ងា​របស់​ព្រះ‌អង្គ។


ដើម្បី​ឲ្យ​ពួក​គ្រប់​គ្រង និង​ពួក​មាន​អំណាច​នៅ​ស្ថាន​សួគ៌ បាន​ស្គាល់​ប្រាជ្ញា​របស់​ព្រះ ដែល​មាន​ជា​ច្រើន​យ៉ាង​នៅ​ពេល​នេះ តាម​រយៈ​ក្រុម​ជំនុំ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម