នៅជំនាន់ទីបួន ទើបពួកគេត្រឡប់មកទីនេះវិញ ដ្បិតសេចក្ដីទុច្ចរិតរបស់ជនជាតិអាម៉ូរីមិនទាន់ពេញនៅឡើយ”។
ដានីយ៉ែល 8:23 - ព្រះគម្ពីរខ្មែរសាកល នៅចុងបញ្ចប់នៃអាណាចក្ររបស់ពួកគេ កាលមនុស្សបះបោរបានគ្រប់ចំនួនហើយ នឹងមានស្ដេចមួយអង្គទឹកមុខសាហាវ និងជាអ្នកដែលចេះកលល្បិចក្រោកឡើង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅចុងរជ្ជកាលនៃរាជ្យស្ដេចទាំងនោះ កាលពួកអ្នកប្រព្រឹត្តរំលង បានឈានដល់កម្រិតរបស់ខ្លួនហើយ នោះស្តេចមួយអង្គទៀត ដែលមានទឹកមុខមាំក៏ងើបឡើង ជាអ្នកដែលយល់ពាក្យប្រស្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅចុងរជ្ជកាលរបស់នគរទាំងបួន គឺនៅពេលដែលមនុស្សពាលប្រព្រឹត្តអំពើបាបដល់កម្រិត នឹងមានស្ដេចមួយអង្គទៀតឡើងគ្រងរាជ្យ ស្ដេចនេះព្រហើនកោងកាចណាស់ ហើយប៉ិនប្រសប់ខាងបោកប្រាស់ទៀតផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះដល់គ្រាក្រោយបង្អស់នៃនគរទាំងនោះ ក្នុងកាលដែលពួកអ្នកប្រព្រឹត្តរំលងបានគ្រប់ចំនួនហើយ នោះនឹងមានស្តេច១កើតឡើង ដែលមានទឹកមុខសាហាវ ជាអ្នកយល់ក្នុងប្រស្នា អាល់គីតាប នៅចុងរជ្ជកាលរបស់នគរទាំងបួន គឺនៅពេលដែលមនុស្សពាលប្រព្រឹត្តអំពើបាបដល់កំរិត នឹងមានស្ដេចមួយនាក់ទៀតឡើងគ្រងរាជ្យ ស្ដេចនេះព្រហើនកោងកាចណាស់ ហើយប៉ិនប្រសប់ខាងបោកប្រាស់ទៀតផង។ |
នៅជំនាន់ទីបួន ទើបពួកគេត្រឡប់មកទីនេះវិញ ដ្បិតសេចក្ដីទុច្ចរិតរបស់ជនជាតិអាម៉ូរីមិនទាន់ពេញនៅឡើយ”។
ដើម្បីបានយល់ច្បាស់នូវសុភាសិត និងពាក្យឧបមា គឺយល់ច្បាស់នូវពាក្យរបស់មនុស្សមានប្រាជ្ញា និងប្រស្នារបស់ពួកគេ។
ឥឡូវនេះ ខ្ញុំបានមកដើម្បីឲ្យអ្នកយល់ច្បាស់នូវអ្វីដែលនឹងកើតឡើងដល់ប្រជាជនរបស់អ្នកនៅគ្រាចុងបញ្ចប់ ដ្បិតនិមិត្តនេះសំដៅលើយូរថ្ងៃទៅមុខទៀត”។
“បន្ទាប់ពីនេះ នឹងមានម្នាក់ដែលគួរឲ្យមើលងាយក្រោកឡើងជំនួសតំណែងរបស់អ្នកនោះ ដែលរាជ្យអំណាចដ៏រុងរឿងមិនត្រូវបានប្រគល់ដល់វា គឺវាមកដល់ក្នុងពេលមានសេចក្ដីសុខស្រួល ហើយឆក់យករាជ្យអំណាចដោយការបញ្ជោរ។
វានឹងឈ្លានពានខេត្តដ៏ល្អបំផុតក្នុងពេលមានសេចក្ដីសុខស្រួល ហើយធ្វើអ្វីដែលសូម្បីតែដូនតារបស់វា និងដូនតានៃដូនតារបស់វាមិនដែលធ្វើ។ វានឹងចែករបឹប ជ័យភណ្ឌ និងទ្រព្យសម្បត្តិដល់មនុស្សរបស់ខ្លួន ហើយគិតគូរឧបាយកលទាស់នឹងទីមាំមួន ប៉ុន្តែបានតែមួយគ្រាប៉ុណ្ណោះ។
“ពេលនោះ ខ្ញុំកំពុងតែសង្កេតមើល ដោយព្រោះសំឡេងនៃពាក្យព្រហើនដែលស្នែងនោះបានពោល។ ខណៈដែលខ្ញុំបន្តសង្កេតមើល សត្វនោះត្រូវបានសម្លាប់ ហើយសាកសពវាត្រូវបានបំផ្លាញ ក៏ត្រូវបានប្រគល់ទៅភ្លើងសន្ធោសន្ធៅ។
ហើយខ្ញុំក៏ចង់ដឹងអំពីស្នែងដប់ដែលនៅលើក្បាលរបស់វា និងស្នែងមួយទៀតដែលបានដុះឡើង ព្រមទាំងស្នែងបីដែលជ្រុះមុនស្នែងនេះ គឺស្នែងមួយដែលមានភ្នែក និងមាត់ដែលនិយាយព្រហើន ក៏មានសណ្ឋានធំជាងស្នែងគ្នាវា។
ទ្រង់នឹងពោលពាក្យទាស់នឹងព្រះដ៏ខ្ពស់បំផុត ហើយធ្វើទុក្ខពួកវិសុទ្ធជនរបស់ព្រះដ៏ខ្ពស់បំផុត ព្រមទាំងប៉ុនប៉ងផ្លាស់ប្ដូរពេលកំណត់ និងក្រឹត្យវិន័យផង។ ពួកវិសុទ្ធជននឹងត្រូវបានប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់ទ្រង់ ក្នុងរយៈពេលមួយគ្រា ពីរគ្រា និងកន្លះគ្រា។
“ខ្ញុំកំពុងតែពិចារណាអំពីស្នែងទាំងនោះ នោះមើល៍! មានស្នែងតូចមួយទៀតដុះឡើងនៅចន្លោះស្នែងទាំងនោះ ហើយស្នែងបីក្នុងចំណោមស្នែងដំបូង ត្រូវបានដកចេញទាំងឫស នៅចំពោះស្នែងតូចនោះ។ នោះមើល៍! មានភ្នែកដូចជាភ្នែកមនុស្សលើស្នែងនោះ ព្រមទាំងមានមាត់ដែលនិយាយព្រហើនផង”។
ស្នែងមួយដែលបាក់ និងស្នែងបួនដែលក្រោកឡើងជំនួសវា គឺអាណាចក្របួនដែលនឹងក្រោកឡើងពីប្រជាជាតិនោះ ប៉ុន្តែគ្មានអំណាចរបស់ស្នែងមុននៅជាមួយទេ។
អំណាចរបស់ទ្រង់នឹងបានជាខ្លាំង ប៉ុន្តែមិនមែនដោយអំណាចរបស់អង្គទ្រង់ទេ។ ទ្រង់នឹងបំផ្លាញបែបគួរឲ្យស្ញែង ទ្រង់នឹងប្រព្រឹត្ត ហើយជោគជ័យផង ទ្រង់នឹងបំផ្លាញពួកមនុស្សខ្លាំងពូកែ និងប្រជាជនដ៏វិសុទ្ធ។
ដោយការប៉ិនប្រសប់របស់ទ្រង់ ទ្រង់នឹងធ្វើឲ្យការបោកបញ្ឆោតចម្រើនឡើងដោយព្រះហស្តរបស់ទ្រង់ ក៏លើកខ្លួនឡើងក្នុងព្រះទ័យរបស់ទ្រង់; ទ្រង់នឹងបំផ្លាញមនុស្សជាច្រើនក្នុងសេចក្ដីសុខសាន្តរបស់ពួកគេ រហូតដល់ក្រោកឡើងប្រឆាំងនឹងព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ ប៉ុន្តែទ្រង់នឹងត្រូវបានកម្ទេច គឺមិនមែនដោយដៃមនុស្សឡើយ។
ថែមទាំងរារាំងយើងមិនឲ្យប្រកាសដល់សាសន៍ដទៃទៀត ដើម្បីកុំឲ្យសាសន៍ដទៃបានសង្គ្រោះឡើយ។ ដូច្នេះ ពួកគេតែងតែបំពេញបាបរបស់ខ្លួនជានិច្ច ហើយនៅទីបំផុត ព្រះពិរោធបានធ្លាក់មកលើពួកគេ!
យ៉ាងណាមិញ ព្រះវិញ្ញាណមានបន្ទូលយ៉ាងច្បាស់ថា នៅគ្រាចុងបញ្ចប់នឹងមានអ្នកខ្លះដកខ្លួនចេញពីជំនឿ ដោយស្ដាប់តាមវិញ្ញាណបោកប្រាស់ និងសេចក្ដីបង្រៀនរបស់ពួកអារក្ស
សត្វតិរច្ឆាននោះក៏ត្រូវបានចាប់ ហើយព្យាការីក្លែងក្លាយម្នាក់នោះដែលធ្វើទីសម្គាល់នៅមុខវា ក៏ត្រូវបានចាប់ជាមួយវាដែរ——ព្យាការីក្លែងក្លាយម្នាក់នោះបានបោកបញ្ឆោតពួកអ្នកដែលទទួលសញ្ញាសម្គាល់របស់សត្វតិរច្ឆាន និងអ្នកដែលថ្វាយបង្គំរូបសំណាករបស់វា ដោយទីសម្គាល់ទាំងនោះ។ វាទាំងពីរក៏ត្រូវបានទម្លាក់ទាំងរស់ ទៅក្នុងបឹងភ្លើងដែលឆេះដោយស្ពាន់ធ័រ។