ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ដានី‌យ៉ែល 8:20 - ព្រះគម្ពីរខ្មែរសាកល

ឯ​ចៀមឈ្មោល​មាន​ស្នែង​ពីរ​ដែល​អ្នក​បាន​ឃើញ​នោះ គឺ​ស្ដេច​នៃ​មេឌី និង​ពើស៊ី​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​ចៀម​ឈ្មោល​មាន​ស្នែង​ពីរ​ដែល​លោក​បាន​ឃើញ គឺ​ជា​ស្តេច​សាសន៍​មេឌី និង​ស្តេច​សាសន៍​ពើស៊ី។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចៀម​ឈ្មោល​មាន​ស្នែង​ពីរ​ដែល​លោក​បាន​ឃើញ​នោះ គឺ​ស្ដេច​របស់​ជន‌ជាតិ​មេឌី និង​ជន‌ជាតិ​ពែរ្ស។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ចៀម​ឈ្មោល​មាន​ស្នែង​២ ដែល​ឯង​បាន​ឃើញ នោះ​គឺ​ជា​ស្តេច​សាសន៍​មេឌី នឹង​ស្តេច​សាសន៍​ពើស៊ី

សូមមើលជំពូក

អាល់គីតាប

ចៀម​ឈ្មោល​មាន​ស្នែង​ពីរ​ដែល​អ្នក​បាន​ឃើញ​នោះ គឺ​ស្ដេច​របស់​ជន‌ជាតិ​មេឌី និង​ជន‌ជាតិ​ពែរ្ស។

សូមមើលជំពូក



ដានី‌យ៉ែល 8:20
6 ការដាក់ឲ្យឆ្លើយតបគ្នា  

“បន្ទាប់ពី​ព្រះករុណា នឹង​មាន​អាណាចក្រ​មួយទៀត​ក្រោកឡើង ដែល​អន់ជាង​ព្រះករុណា រួច​នឹង​មាន​អាណាចក្រ​ទីបី​មួយទៀត​ធ្វើពី​លង្ហិន ដែល​នឹង​គ្រប់គ្រង​លើ​ផែនដី​ទាំងមូល​។


‘ពេរេស’ គឺ​អាណាចក្រ​របស់ព្រះករុណា​ត្រូវបាន​បែងចែក និង​ត្រូវបាន​ប្រគល់​ទៅ​ជនជាតិមេឌី និង​ជនជាតិពើស៊ី”។


ពពែឈ្មោល​រោមស្រមូវ​នោះ គឺ​ស្ដេច​នៃ​ក្រិក ហើយ​ស្នែង​ធំ​មួយ​ដែល​នៅចន្លោះ​ភ្នែក​របស់វា គឺ​ស្ដេច​ទីមួយ​។


ខ្ញុំ​ក៏​ងើបភ្នែកឡើង ហើយ​សង្កេតមើល នោះ​មើល៍! មាន​ចៀមឈ្មោល​មួយ​ក្បាល​ឈរ​នៅ​មាត់​ទន្លេ​។ វា​មាន​ស្នែង​ពីរ ហើយ​ស្នែង​ទាំងពីរ​នោះ​វែង​ណាស់ ប៉ុន្តែ​ស្នែង​មួយ​វែង​ជាង​ស្នែង​មួយទៀត ហើយ​ស្នែង​ដែល​វែង​ជាង​នោះ គឺ​បាន​ដុះឡើង​តាមក្រោយ​។