ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ដានី‌យ៉ែល 7:16 - ព្រះគម្ពីរខ្មែរសាកល

ខ្ញុំ​បាន​ចូលទៅជិត​ម្នាក់​ក្នុងចំណោម​ពួកអ្នកដែល​កំពុង​ឈរ ហើយ​សួរ​អ្នកនោះ​អំពី​ការពិត​ទាក់ទងនឹង​ការទាំងអស់​នេះ​។ គាត់​ក៏​ប្រាប់​ខ្ញុំ ហើយ​ឲ្យ​ខ្ញុំ​ដឹង​ការកាត់ស្រាយ​នៃ​សេចក្ដី​ទាំងនេះ គឺ​:

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ខ្ញុំ​ចូល​ទៅ​ជិត​ម្នាក់ ក្នុង​ចំណោម​អស់​អ្នក​ដែល​ឈរ​នៅ​ទី​នោះ ហើយ​សួរ​អត្ថ​ន័យ​ពិត​អំពី​ហេតុ‌ការណ៍​ទាំង​នោះ។ ដូច្នេះ អ្នក​នោះ​ក៏​ប្រាប់​ខ្ញុំ ហើយ​ទម្លាយ​ឲ្យ​ខ្ញុំ​ដឹង​ពី​ន័យ​កាត់​ស្រាយ​នោះ​ថា

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ​ក៏​ខិត​ទៅ​ជិត​បុរស​ម្នាក់​ក្នុង​ចំណោម​អស់​អ្នក​ដែល​ឈរ​នៅ​ក្បែរ​បល្ល័ង្ក ហើយ​សួរ​គាត់​ឲ្យ​ពន្យល់​អត្ថ‌ន័យ​ពិត​ប្រាកដ​នៃ​ហេតុ‌ការណ៍​ទាំង​នោះ។ គាត់​ក៏​កាត់​ស្រាយ​អត្ថ‌ន័យ​នៃ​ហេតុ‌ការណ៍​ទាំង​អស់​ដែល​ខ្ញុំ​បាន​ឃើញ​នោះ​ដូច​ត​ទៅ:

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ខ្ញុំ​ក៏​អែប​ចូល​ទៅ​ជិត​ម្នាក់​ដែល​ឈរ​នៅ​ទី​នោះ សួរ​ន័យ​ដ៏​ពិត​របស់​ការ​ទាំង​នោះ អ្នក​នោះ​ក៏​ប្រាប់​ដល់​ខ្ញុំ ព្រម​ទាំង​ទំលាយ​ន័យ​សេចក្ដី​ឲ្យ​ខ្ញុំ​យល់​ផង

សូមមើលជំពូក

អាល់គីតាប

ខ្ញុំ​ក៏​ខិត​ទៅ​ជិត​បុរស​ម្នាក់​ក្នុង​ចំណោម​អស់​អ្នក​ដែល​ឈរ​នៅ​ក្បែរ​បល្ល័ង្ក ហើយ​សួរ​គាត់​ឲ្យ​ពន្យល់​អត្ថ‌ន័យ​ពិត​ប្រាកដ​នៃ​ហេតុ‌ការណ៍​ទាំង​នោះ។ គាត់​ក៏​កាត់​ស្រាយ​អត្ថ‌ន័យ​នៃ​ហេតុ‌ការណ៍​ទាំង​អស់​ដែល​ខ្ញុំ​បាន​ឃើញ​នោះ ដូច​ត​ទៅ:

សូមមើលជំពូក



ដានី‌យ៉ែល 7:16
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ទន្លេ​ភ្លើង​បាន​ហូរ​ចេញមក​ពី​ចំពោះ​ព្រះអង្គ មនុស្ស​រាប់ពាន់រាប់ម៉ឺន​នាក់​បម្រើ​ព្រះអង្គ មនុស្ស​រាប់លានរាប់កោដិ​នាក់​ឈរ​នៅចំពោះ​ព្រះអង្គ​។ ការជំនុំជម្រះ​បាន​ចាប់ផ្ដើម ហើយ​ក្រាំង​ទាំងឡាយ​ក៏​ត្រូវបាន​បើកឡើង​។


‘សត្វធំសម្បើម​ទាំង​បួន​នោះ ជា​ស្ដេច​បួន​អង្គ​ដែល​នឹង​ក្រោកឡើង​នៅលើ​ផែនដី​។


ដូច្នេះ គាត់​មក​ជិត​កន្លែងដែល​ខ្ញុំ​ឈរ​។ នៅពេល​គាត់​មកដល់ ខ្ញុំ​ក៏​ភ័យខ្លាច ហើយ​ក្រាបមុខដល់ដី ប៉ុន្តែ​គាត់​និយាយ​នឹង​ខ្ញុំ​ថា​៖ “កូនមនុស្ស​អើយ ចូរ​យល់ច្បាស់​ថា និមិត្ត​នេះ​គឺ​សម្រាប់​គ្រា​ចុងបញ្ចប់”។


គាត់​ក៏​ឲ្យ​ខ្ញុំ​យល់ច្បាស់ ព្រមទាំង​និយាយ​នឹង​ខ្ញុំ​ថា​៖ “ដានីយ៉ែល​អើយ ឥឡូវនេះ​ខ្ញុំ​បាន​ចេញមក ដើម្បីឲ្យ​អ្នក​មានប្រាជ្ញា និង​ការយល់ដឹង​។


ខ្ញុំ​សួរ​ទូតសួគ៌​ដែល​និយាយ​នឹង​ខ្ញុំ ថា​៖ “តើ​ទាំងនេះ​ជា​អ្វី​?”។ ទូតសួគ៌​ក៏​ប្រាប់​ខ្ញុំ​ថា​៖ “ទាំងនេះ​ជា​ស្នែង​ដែល​បាន​កម្ចាត់កម្ចាយ​យូដា អ៊ីស្រាអែល និង​យេរូសាឡិម”។


ពេលនោះ មើល៍! ទូតសួគ៌​ដែល​និយាយ​នឹង​ខ្ញុំ​បាន​ចេញទៅ ហើយ​មាន​ទូតសួគ៌​មួយរូបទៀត​ចេញមក​ជួប​គាត់


“ព្រះយេហូវ៉ា​នៃ​ពលបរិវារ​បាន​មានបន្ទូល​ដូច្នេះ​ថា​: ‘ប្រសិនបើ​អ្នក​ដើរតាម​មាគ៌ា​របស់យើង ហើយ​កាន់តាម​សេចក្ដីបង្គាប់​របស់យើង នោះ​អ្នក​នឹង​បាន​ជំនុំជម្រះ​ដំណាក់​របស់យើង ព្រមទាំង​បាន​មើលថែ​ទីធ្លា​របស់យើង​ផង​។ យើង​ក៏​នឹង​ឲ្យ​សិទ្ធិចេញចូល​ក្នុងចំណោម​អ្នកដែល​ឈរ​ទាំងនេះ ដល់​អ្នក​ដែរ’។


ប៉ុន្តែ​មាន​ម្នាក់​ក្នុង​ពួក​ចាស់ទុំ និយាយ​នឹង​ខ្ញុំ​ថា​៖ “កុំ​យំ​ឡើយ​! មើល៍! រាជសិង្ហ​ពី​កុលសម្ព័ន្ធ​យូដា ជា​ឫស​របស់​ដាវីឌ មានជ័យជម្នះ​ហើយ​។ ព្រះអង្គ​អាច​បើក​ក្រាំង និង​បក​ត្រា​ទាំង​ប្រាំពីរ​នោះ​ចេញ​បាន”។