ដានីយ៉ែល 6:9 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ព្រះបាទដារីយុសបានឡាយព្រះហស្តលេខាលើឯកសារ និងបម្រាមនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ព្រះបាទដារីយុសក៏ឡាយព្រះហស្តលើសំបុត្រ និងបំរាមនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះចៅដារីយូសក៏ឡាយព្រះហស្ដលេខាលើរាជក្រឹត្យប្រកាសបំរាមនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ស្តេចដារីយុសទ្រង់ក៏ចុះហត្ថលេខា នៅសំបុត្រជាសេចក្ដីបំរាមនោះ។ អាល់គីតាប ស្តេចដារីយូសក៏ចុះហត្ថលេខាលើរាជក្រឹត្យប្រកាសបំរាមនោះ។ |
កុំទុកចិត្តលើអភិជន ឬទុកចិត្តលើមនុស្សលោក ដែលគ្មានសេចក្ដីសង្គ្រោះក្នុងគេនោះឡើយ។
ចូរអ្នករាល់គ្នាឈប់ទុកចិត្តលើមនុស្សលោក ដែលមានដង្ហើមតាមរន្ធច្រមុះ ដ្បិតតើគេមានតម្លៃអ្វី?៕