ដានីយ៉ែល 6:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 ដូច្នេះ ស្តេចដារីយុសទ្រង់ក៏ចុះហត្ថលេខា នៅសំបុត្រជាសេចក្ដីបំរាមនោះ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល9 ដូច្នេះ ព្រះបាទដារីយុសបានឡាយព្រះហស្តលេខាលើឯកសារ និងបម្រាមនោះ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 ដូច្នេះ ព្រះបាទដារីយុសក៏ឡាយព្រះហស្តលើសំបុត្រ និងបំរាមនោះ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 ព្រះចៅដារីយូសក៏ឡាយព្រះហស្ដលេខាលើរាជក្រឹត្យប្រកាសបំរាមនោះ។ សូមមើលជំពូកអាល់គីតាប9 ស្តេចដារីយូសក៏ចុះហត្ថលេខាលើរាជក្រឹត្យប្រកាសបំរាមនោះ។ សូមមើលជំពូក |
បើសិនជាព្រះករុណាសព្វព្រះទ័យ នោះសូមទ្រង់ចេញព្រះរាជឱង្ការ ព្រមទាំងឲ្យគេកត់ទុកក្នុងច្បាប់របស់សាសន៍ពើស៊ី នឹងសាសន៍មេឌីផង ដើម្បីកុំឲ្យផ្លាស់បានឡើយ ហាមមិនឲ្យព្រះនាងចូលមកចំពោះព្រះករុណាទៀត ហើយសូមព្រះករុណាប្រគល់ដំណែងយសហ្លួងរបស់ព្រះនាង ដល់ស្ត្រីម្នាក់ទៀតដែលវិសេសជាង