ដានីយ៉ែល 6:8 - ព្រះគម្ពីរខ្មែរសាកល ឥឡូវនេះ ព្រះរាជាអើយ សូមព្រះករុណាចេញបម្រាមនេះ ហើយឡាយព្រះហស្តលេខាលើឯកសារនេះ ដើម្បីកុំឲ្យផ្លាស់ប្ដូរបានឡើយ ស្របតាមច្បាប់នៃជនជាតិមេឌី និងជនជាតិពើស៊ី ដែលលុបចោលមិនបាន”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បពិត្រព្រះរាជា ឥឡូវនេះ សូមទ្រង់ចេញច្បាប់ ហើយឡាយព្រះហស្តលើច្បាប់នោះ ដើម្បីកុំឲ្យផ្លាស់ប្ដូរបាន ស្របតាមច្បាប់របស់សាសន៍មេឌី និងសាសន៍ពើស៊ី ដែលប្រែក្រឡាស់មិនបានឡើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បពិត្រព្រះរាជា ឥឡូវនេះ សូមទ្រង់ឡាយព្រះហស្ដលេខាបញ្ជាក់បំរាមនេះ ដើម្បីឲ្យបានស្របតាមច្បាប់របស់ជនជាតិមេឌី និងជនជាតិពែរ្សដែលឥតផ្លាស់ប្ដូរ ឬប្រែក្រឡាស់បានឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បពិត្រព្រះរាជា ដូច្នេះ សូមទ្រង់តាំងច្បាប់ ហើយចុះហត្ថលេខានៅច្បាប់នោះ ប្រយោជន៍មិនឲ្យផ្លាស់ប្រែបាន តាមរបៀបច្បាប់នៃសាសន៍មេឌី នឹងសាសន៍ពើស៊ី ដែលនឹងផ្លាស់ប្តូរមិនបានឡើយ អាល់គីតាប ឥឡូវនេះ សូមស្តេចចុះហត្ថលេខាបញ្ជាក់បំរាមនេះ ដើម្បីឲ្យបានស្របតាមច្បាប់របស់ជនជាតិមេឌី និងជនជាតិពែរ្សដែលឥតផ្លាស់ប្ដូរ ឬប្រែក្រឡាស់បានឡើយ»។ |
វេទនាហើយ! ពួកអ្នកដែលតែងបទបញ្ញត្តិទុច្ចរិត និងពួកអ្នកដែលសរសេរសេចក្ដីសម្រេចអយុត្ដិធម៌
‘ពេរេស’ គឺអាណាចក្ររបស់ព្រះករុណាត្រូវបានបែងចែក និងត្រូវបានប្រគល់ទៅជនជាតិមេឌី និងជនជាតិពើស៊ី”។
ពួកគេក៏ចូលទៅជិត ហើយទូលនៅចំពោះស្ដេចអំពីបម្រាមរបស់ស្ដេចថា៖ “តើព្រះករុណាមិនបានឡាយព្រះហស្តលេខាលើបម្រាមនោះទេឬ ដែលថា ក្នុងរយៈពេលសាមសិបថ្ងៃ អស់អ្នកណាដែលអធិស្ឋានទៅព្រះណាមួយ ឬមនុស្សណាមួយ ក្រៅពីព្រះករុណាជាស្ដេច អ្នកនោះនឹងត្រូវបោះទៅក្នុងរូងតោ?”។ ស្ដេចទ្រង់តបថា៖ “សេចក្ដីនោះពិតប្រាកដហើយ ស្របតាមច្បាប់នៃជនជាតិមេឌី និងជនជាតិពើស៊ី ដែលលុបចោលមិនបាន”។
ពេលនោះ ពួកមនុស្សទាំងនោះក៏ប្រមូលគ្នាមកគាល់ស្ដេច ហើយទូលស្ដេចថា៖ “ព្រះរាជាអើយ សូមជ្រាបថា តាមច្បាប់នៃជនជាតិមេឌី និងជនជាតិពើស៊ី អស់ទាំងបម្រាម និងរាជក្រឹត្យដែលស្ដេចបង្កើតឡើង គឺផ្លាស់ប្ដូរមិនបានឡើយ”។