ពួកគេក៏ចូលទៅជិត ហើយទូលនៅចំពោះស្ដេចអំពីបម្រាមរបស់ស្ដេចថា៖ “តើព្រះករុណាមិនបានឡាយព្រះហស្តលេខាលើបម្រាមនោះទេឬ ដែលថា ក្នុងរយៈពេលសាមសិបថ្ងៃ អស់អ្នកណាដែលអធិស្ឋានទៅព្រះណាមួយ ឬមនុស្សណាមួយ ក្រៅពីព្រះករុណាជាស្ដេច អ្នកនោះនឹងត្រូវបោះទៅក្នុងរូងតោ?”។ ស្ដេចទ្រង់តបថា៖ “សេចក្ដីនោះពិតប្រាកដហើយ ស្របតាមច្បាប់នៃជនជាតិមេឌី និងជនជាតិពើស៊ី ដែលលុបចោលមិនបាន”។