ដានីយ៉ែល 6:8 - អាល់គីតាប8 ឥឡូវនេះ សូមស្តេចចុះហត្ថលេខាបញ្ជាក់បំរាមនេះ ដើម្បីឲ្យបានស្របតាមច្បាប់របស់ជនជាតិមេឌី និងជនជាតិពែរ្សដែលឥតផ្លាស់ប្ដូរ ឬប្រែក្រឡាស់បានឡើយ»។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល8 ឥឡូវនេះ ព្រះរាជាអើយ សូមព្រះករុណាចេញបម្រាមនេះ ហើយឡាយព្រះហស្តលេខាលើឯកសារនេះ ដើម្បីកុំឲ្យផ្លាស់ប្ដូរបានឡើយ ស្របតាមច្បាប់នៃជនជាតិមេឌី និងជនជាតិពើស៊ី ដែលលុបចោលមិនបាន”។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 បពិត្រព្រះរាជា ឥឡូវនេះ សូមទ្រង់ចេញច្បាប់ ហើយឡាយព្រះហស្តលើច្បាប់នោះ ដើម្បីកុំឲ្យផ្លាស់ប្ដូរបាន ស្របតាមច្បាប់របស់សាសន៍មេឌី និងសាសន៍ពើស៊ី ដែលប្រែក្រឡាស់មិនបានឡើយ»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 បពិត្រព្រះរាជា ឥឡូវនេះ សូមទ្រង់ឡាយព្រះហស្ដលេខាបញ្ជាក់បំរាមនេះ ដើម្បីឲ្យបានស្របតាមច្បាប់របស់ជនជាតិមេឌី និងជនជាតិពែរ្សដែលឥតផ្លាស់ប្ដូរ ឬប្រែក្រឡាស់បានឡើយ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 បពិត្រព្រះរាជា ដូច្នេះ សូមទ្រង់តាំងច្បាប់ ហើយចុះហត្ថលេខានៅច្បាប់នោះ ប្រយោជន៍មិនឲ្យផ្លាស់ប្រែបាន តាមរបៀបច្បាប់នៃសាសន៍មេឌី នឹងសាសន៍ពើស៊ី ដែលនឹងផ្លាស់ប្តូរមិនបានឡើយ សូមមើលជំពូក |
នៅថ្ងៃទីបី ក្នុងខែទីមួយ គេបានកោះហៅពួកស្មៀនស្តេចមក ឲ្យសរសេរបញ្ជាទាំងប៉ុន្មានរបស់លោកហាម៉ាន សម្រាប់ផ្ញើជូនពួកមេបញ្ជាការកងទ័ព ពួកទេសាភិបាលអាណាខេត្ត និងមេដឹកនាំរបស់ជាតិសាសន៍នានា។ លិខិតនោះសរសេរតាមអក្សររបស់អាណាខេត្តនីមួយៗ និងតាមភាសារបស់ជាតិសាសន៍នីមួយៗ ក្នុងនាមស្តេចអហាស៊ូរុស ព្រមទាំងមានប្រថាប់ត្រាស្តេចទៀតផង។
ពួកគេនាំគ្នាចូលទៅជួបស្ដេច ជម្រាបអំពីរាជបំរាមនោះថា៖ «សូមជម្រាបស្តេច តើស្តេចបានចុះហត្ថលេខាលើបំរាមថា ក្នុងរយៈពេលសាមសិបថ្ងៃ បើអ្នកណាទូលអង្វរព្រះ ឬមនុស្ស ក្រៅពីស្តេច អ្នកនោះនឹងត្រូវបោះទៅក្នុងរូងតោមែនឬ?»។ ស្តេចឆ្លើយថា៖ «ត្រូវហើយ! យើងបានសម្រេចដូច្នេះមែន គឺស្របតាមច្បាប់របស់ជនជាតិមេឌី និងពែរ្ស ដែលមិនអាចប្រែក្រឡាស់បានឡើយ»។