ដើម្បីឲ្យពួកគេបានទូលសុំសេចក្ដីមេត្តាពីព្រះនៃស្ថានសួគ៌ ទាក់ទងនឹងអាថ៌កំបាំងនោះ ដើម្បីកុំឲ្យដានីយ៉ែល និងពួកមិត្តភក្ដិរបស់គាត់ ត្រូវបានបំផ្លាញជីវិតជាមួយពួកអ្នកប្រាជ្ញឯទៀតនៃបាប៊ីឡូនឡើយ។
ដានីយ៉ែល 4:26 - ព្រះគម្ពីរខ្មែរសាកល រីឯដូចដែលត្រូវបានបង្គាប់ឲ្យទុកដង្គត់ និងឫសរបស់ដើមឈើនោះយ៉ាងណា អាណាចក្ររបស់ព្រះករុណាក៏នឹងនៅស្ថិតស្ថេរដល់ព្រះករុណាយ៉ាងនោះដែរ កាលណាព្រះករុណាជ្រាបថា ស្ថានសួគ៌គ្រប់គ្រង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯដំណើរដែលបញ្ជាឲ្យទុកគល់ និងឫសនៃដើមនោះ គឺថា រាជ្យរបស់ព្រះករុណានឹងត្រូវប្រគល់មកព្រះករុណាវិញ នៅពេលទ្រង់ជ្រាបថា ស្ថានសួគ៌មានអំណាចគ្រប់គ្រង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯបញ្ជាឲ្យទុកគល់ឈើ និងឫសនោះមានន័យថា គេនឹងថ្វាយរាជសម្បត្តិមកព្រះករុណាវិញ នៅពេលព្រះករុណាទទួលស្គាល់ព្រះជាអម្ចាស់សួគ៌។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯដំណើរដែលគេបានបង្គាប់ឲ្យទុកគល់ នឹងឫសនៃដើមនោះឲ្យនៅ នោះគឺថា រាជ្យទ្រង់នឹងបានទុកនៅសំរាប់កាលណាទ្រង់បានជ្រាបថា ស្ថានសួគ៌មានអំណាចគ្រប់គ្រង អាល់គីតាប រីឯបញ្ជាឲ្យទុកគល់ឈើ និងឫសនោះមានន័យថា គេនឹងជូនរាជសម្បត្តិមកស្តេចវិញ នៅពេលស្តេចទទួលស្គាល់អុលឡោះ។ |
ដើម្បីឲ្យពួកគេបានទូលសុំសេចក្ដីមេត្តាពីព្រះនៃស្ថានសួគ៌ ទាក់ទងនឹងអាថ៌កំបាំងនោះ ដើម្បីកុំឲ្យដានីយ៉ែល និងពួកមិត្តភក្ដិរបស់គាត់ ត្រូវបានបំផ្លាញជីវិតជាមួយពួកអ្នកប្រាជ្ញឯទៀតនៃបាប៊ីឡូនឡើយ។
ពេលនោះ អាថ៌កំបាំងនោះត្រូវបានបើកសម្ដែងដល់ដានីយ៉ែលក្នុងនិមិត្តនៅពេលយប់ ដានីយ៉ែលក៏ថ្វាយពរព្រះនៃស្ថានសួគ៌។
ព្រះរាជាអើយ ព្រះករុណាជាស្ដេចលើអស់ទាំងស្ដេច ដែលព្រះនៃស្ថានសួគ៌ បានប្រទានរាជ្យ អំណាច អានុភាព និងសិរីរុងរឿងដល់ព្រះករុណា។
យ៉ាងណាមិញ ចូរទុកដង្គត់ និងឫសរបស់វានៅក្នុងដី ដោយចងវ័ណ្ឌដែក និងលង្ហិន នៅក្នុងស្មៅខ្ចីនៃទីវាល។ ចូរឲ្យវាទទឹកដោយសន្សើមពីមេឃ ហើយឲ្យវាមានចំណែកជាមួយសត្វព្រៃនៅក្នុងស្មៅនៃផែនដី។
“ហើយដែលព្រះរាជាបានទតឃើញអ្នកសង្កេតការណ៍មួយរូប គឺជាអ្នកវិសុទ្ធមួយរូប ចុះមកពីស្ថានសួគ៌ និយាយថា: ‘ចូរកាប់រំលំដើមឈើនេះ ហើយបំផ្លាញវាទៅ! យ៉ាងណាមិញ ចូរទុកដង្គត់ និងឫសរបស់វានៅក្នុងដី ដោយចងវ័ណ្ឌដែក និងលង្ហិន នៅក្នុងស្មៅខ្ចីនៃទីវាល។ ចូរឲ្យវាទទឹកដោយសន្សើមពីមេឃ ហើយឲ្យវាមានចំណែកជាមួយសត្វព្រៃនៃទីវាល រហូតទាល់តែរយៈពេលប្រាំពីរគ្រាបានកន្លងផុតពីវា’ នោះ
ខណៈដែលពាក្យនោះនៅក្នុងព្រះឱស្ឋរបស់ស្ដេចនៅឡើយ មានសំឡេងមួយធ្លាក់មកពីលើមេឃថា៖ “នេប៊ូក្នេសាជាស្ដេចអើយ មានប្រកាសដល់អ្នកថា រាជ្យនេះត្រូវបានដកចេញពីអ្នកហើយ!
ឥឡូវនេះ យើង នេប៊ូក្នេសា សូមសរសើរ លើកតម្កើង និងថ្វាយសិរីរុងរឿងដល់ព្រះមហាក្សត្រនៃស្ថានសួគ៌ ដ្បិតអស់ទាំងកិច្ចការរបស់ព្រះអង្គពិតត្រង់ មាគ៌ារបស់ព្រះអង្គសុចរិតយុត្តិធម៌ ហើយព្រះអង្គអាចបន្ទាបអ្នកដែលដើរក្នុងអំនួតផង៕
ប៉ុន្តែកាលព្រះទ័យរបស់ទ្រង់បានលើកខ្លួនឡើង ហើយវិញ្ញាណរបស់ទ្រង់បានរឹងរូសរហូតដល់ទ្រង់បានប្រព្រឹត្តដោយអំនួត ទ្រង់ក៏ត្រូវបានទម្លាក់ចុះពីរាជ្យបល្ល័ង្ករបស់ទ្រង់ ហើយសិរីរុងរឿងក៏ត្រូវបានដកចេញពីទ្រង់។
ទ្រង់ត្រូវបានបណ្ដេញចេញពីមនុស្សលោក ហើយចិត្តរបស់ទ្រង់ត្រូវបានធ្វើឲ្យបានដូចជាសត្វព្រៃវិញ លំនៅរបស់ទ្រង់នៅជាមួយលាព្រៃ ហើយគេឲ្យទ្រង់សោយស្មៅដូចគោ រូបកាយរបស់ទ្រង់ត្រូវទទឹកដោយសន្សើមពីមេឃ រហូតទាល់តែទ្រង់បានជ្រាបថា ព្រះដ៏ខ្ពស់បំផុតគ្រប់គ្រងលើអាណាចក្ររបស់មនុស្ស ហើយព្រះអង្គតាំងអ្នកណាក៏ដោយដែលព្រះអង្គសព្វព្រះហឫទ័យលើអាណាចក្រនោះ។
ពួកសិស្សបានឃើញ ក៏ភ្ញាក់ផ្អើល ទាំងនិយាយថា៖ “ម្ដេចក៏ដើមល្វានេះក្រៀមស្វិតភ្លាមដូច្នេះ?”។
ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា កុំស្បថឲ្យសោះ។ កុំស្បថដោយអាងមេឃ ពីព្រោះមេឃជាបល្ល័ង្ករបស់ព្រះ;
ខ្ញុំនឹងក្រោកឡើងទៅរកឪពុកខ្ញុំវិញ ហើយប្រាប់គាត់ថា: “លោកឪពុកអើយ ខ្ញុំបានប្រព្រឹត្តបាបទាស់នឹងស្ថានសួគ៌ និងបានប្រព្រឹត្តបាបនៅចំពោះលោកឪពុកដែរ។
កូនប្រុសនិយាយនឹងឪពុកថា: ‘លោកឪពុកអើយ ខ្ញុំបានប្រព្រឹត្តបាបទាស់នឹងស្ថានសួគ៌ និងបានប្រព្រឹត្តបាបនៅចំពោះលោកឪពុកដែរ។ ខ្ញុំមិនស័ក្ដិសមនឹងឲ្យគេហៅថាជាកូនរបស់លោកឪពុកទៀតទេ’។