ព្រះបេលលុតចុះ ព្រះនេបូរឱនចុះ; រូបបដិមាកររបស់ព្រះទាំងនោះនៅលើសត្វពាហនៈ និងសត្វស្រុក។ វត្ថុផ្ទុករបស់អ្នករាល់គ្នាដែលត្រូវបានផ្ទុកនោះ ជាបន្ទុកលើសត្វដែលនឿយហត់។
ដានីយ៉ែល 3:14 - ព្រះគម្ពីរខ្មែរសាកល នេប៊ូក្នេសាមានរាជឱង្ការនឹងពួកគេថា៖ “សាដ្រាក់ មែសាក់ និងអ័បេឌនេកោ តើពិតឬដែលអ្នករាល់គ្នាមិនគោរពបម្រើបណ្ដាព្រះរបស់យើង ហើយមិនថ្វាយបង្គំរូបបដិមាករមាសដែលយើងបានដំឡើងនោះ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទនេប៊ូក្នេសាមានរាជឱង្ការទៅកាន់អ្នកទាំងនោះថា៖ «ម្នាលសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ តើពិតមែនឬទេ ដែលអស់លោកមិនគោរពបម្រើព្រះរបស់យើង ឬថ្វាយបង្គំរូបបដិមាករមាសដែលយើងបានដំឡើងនោះ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះចៅនេប៊ូក្នេសាមានរាជឱង្ការទៅកាន់លោកទាំងបីថា៖ «សាដ្រាក់ មែសាក់ និងអបេឌ-នេកោ អស់លោកពិតជាមិនគោរពបម្រើព្រះរបស់យើង ហើយមិនព្រមក្រាបថ្វាយបង្គំរូបបដិមាមាស ដែលយើងបានកសាងមែនឬ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេប៊ូក្នេសា ទ្រង់មានបន្ទូលសួរគេថា ម្នាលសាដ្រាក់ មែសាក់ នឹងអ័បេឌ-នេកោ តើដោយបំណងចិត្តឬ ដែលឯងរាល់គ្នាមិនគោរពដល់ព្រះនៃយើង ឬថ្វាយបង្គំដល់រូបមាសដែលយើងបានតាំងឡើងហើយនោះ អាល់គីតាប ស្តេចនេប៊ូក្នេសាមានប្រសាសន៍ទៅកាន់អ្នកទាំងបីថា៖ «សាដ្រាក់ មែសាក់ និងអបេឌ-នេកោ ពួកអ្នកពិតជាមិនគោរពបម្រើព្រះរបស់យើង ហើយមិនព្រមក្រាបថ្វាយបង្គំរូបបដិមាមាស ដែលយើងបានកសាងមែនឬ? |
ព្រះបេលលុតចុះ ព្រះនេបូរឱនចុះ; រូបបដិមាកររបស់ព្រះទាំងនោះនៅលើសត្វពាហនៈ និងសត្វស្រុក។ វត្ថុផ្ទុករបស់អ្នករាល់គ្នាដែលត្រូវបានផ្ទុកនោះ ជាបន្ទុកលើសត្វដែលនឿយហត់។
ព្រះបាទនេប៊ូក្នេសាបានធ្វើរូបបដិមាករមួយពីមាស មានកម្ពស់ ៦០ ហត្ថ ទទឹង ៦ ហត្ថ។ ទ្រង់ដំឡើងរូបនោះនៅវាលទំនាបឌូរ៉ាក្នុងខេត្តបាប៊ីឡូន។
នៅទីបំផុត ដានីយ៉ែលដែលមានឈ្មោះថាបេលថិស្សាសារ តាមនាមនៃព្រះរបស់យើង ជាអ្នកដែលមានវិញ្ញាណរបស់បណ្ដាព្រះដ៏វិសុទ្ធនៅក្នុងគាត់ បានចូលមកនៅចំពោះយើង។ យើងក៏ប្រាប់យល់សប្តិនោះដល់គាត់ថា៖