នេះជាទំនាយស្ដីអំពីទីរហោស្ថាននៅក្បែរសមុទ្រ: ដូចដែលខ្យល់កួចនៅណេកិបបក់មកពីទីរហោស្ថានយ៉ាងណា វានឹងមកពីដែនដីដ៏គួរឲ្យខ្លាចយ៉ាងនោះដែរ។
ដានីយ៉ែល 11:40 - ព្រះគម្ពីរខ្មែរសាកល “លុះដល់គ្រាចុងបញ្ចប់ ស្ដេចនៃទិសខាងត្បូងនឹងច្រានផ្ដួលទ្រង់ ប៉ុន្តែស្ដេចនៃទិសខាងជើងនឹងមកដូចជាខ្យល់ព្យុះទាស់នឹងទ្រង់ជាមួយរទេះចម្បាំង ទ័ពសេះ និងនាវាជាច្រើន។ ទ្រង់នឹងឈ្លានពានប្រទេសនានា ព្រមទាំងជន់លិចគេ ហើយហូរកាត់ផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រាចុងក្រោយ ស្តេចខាងត្បូងនឹងប្រយុទ្ធនឹងស្ដេចខាងជើង តែស្តេចខាងជើងនឹងវាយសម្រុកមកលើស្ដេចខាងត្បូងដូចខ្យល់កួច មានទាំងរទេះចម្បាំង ពលសេះ និងនាវាជាច្រើន។ ស្ដេចនោះនឹងវាយលុកចូលទៅក្នុងស្រុកនានា ហើយវាយឆ្លងកាត់ដូចទឹកជន់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅគ្រាចុងក្រោយ ស្ដេចខាងត្បូងនឹងទៅប្រយុទ្ធនឹងស្ដេចខាងជើង។ ស្ដេចខាងជើងក៏លើកទ័ពទៅវាយសម្រុកស្ដេចខាងត្បូង ដោយប្រើរទេះចម្បាំង ទ័ពសេះ និងនាវាចម្បាំងជាច្រើន។ ស្ដេចនោះនាំពលទ័ពយ៉ាងគគ្រឹកគគ្រេងឆ្លងព្រំដែនចូលទៅក្នុងស្រុកនានាដូចទឹកជំនន់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះដល់គ្រាចុងបំផុត នោះស្តេចខាងត្បូងនឹងតយុទ្ធនឹងវា តែស្តេចខាងជើងនឹងមកទាស់នឹងទ្រង់ដូចជាខ្យល់កួច មានទាំងរទេះចំបាំង ពលសេះ នឹងនាវាជាច្រើន វានឹងលុកចូលក្នុងប្រទេសដទៃទាំងប៉ុន្មាន ទាំងសាយចេញដូចជាទឹកជន់ រួចបង្ហួសទៅ អាល់គីតាប នៅគ្រាចុងក្រោយ ស្ដេចខាងត្បូងនឹងទៅប្រយុទ្ធនឹងស្ដេចខាងជើង។ ស្ដេចខាងជើងក៏លើកទ័ពទៅវាយសំរុកស្ដេចខាងត្បូង ដោយប្រើរទេះចំបាំង ទ័ពសេះ និងនាវាចំបាំងជាច្រើន។ ស្ដេចនោះនាំពលទ័ពយ៉ាងគគ្រឹកគគ្រេងឆ្លងព្រំដែនចូលទៅក្នុងស្រុកនានាដូចទឹកជំនន់ |
នេះជាទំនាយស្ដីអំពីទីរហោស្ថាននៅក្បែរសមុទ្រ: ដូចដែលខ្យល់កួចនៅណេកិបបក់មកពីទីរហោស្ថានយ៉ាងណា វានឹងមកពីដែនដីដ៏គួរឲ្យខ្លាចយ៉ាងនោះដែរ។
ព្រួញរបស់ពួកគេមុតណាស់ ហើយធ្នូទាំងអស់របស់ពួកគេបានយឹតហើយ រីឯក្រចកជើងសេះរបស់ពួកគេមើលទៅដូចជាថ្មដែកកេះ ហើយកង់រទេះរបស់ពួកគេដូចខ្យល់កួច។
ដូច្នេះមើល៍! ព្រះយេហូវ៉ានឹងយាងមកក្នុងភ្លើង រទេះចម្បាំងរបស់ព្រះអង្គនឹងមកដូចជាខ្យល់កួច ដើម្បីសងព្រះពិរោធរបស់ព្រះអង្គក្នុងភាពក្ដៅក្រហាយ ព្រមទាំងសងការស្ដីបន្ទោសរបស់ព្រះអង្គដោយភ្លើងសន្ធោសន្ធៅ។
“ក្រោយមក ពួកបុត្ររបស់ស្ដេចនៃទិសខាងជើងនឹងបង្កសង្គ្រាម ហើយប្រមូលកម្លាំងទ័ពដ៏ច្រើនសន្ធឹក។ ពួកគេនឹងវាយគំហុក ព្រមទាំងជន់លិចគេ ហើយហូរកាត់ ក៏ប្រយុទ្ធម្ដងហើយម្ដងទៀត រហូតដល់បន្ទាយរបស់ស្ដេចនៃទិសខាងត្បូង។
ពេលនោះ ស្ដេចនៃទិសខាងត្បូងមួម៉ៅយ៉ាងខ្លាំង ហើយចេញទៅតយុទ្ធនឹងស្ដេចនៃទិសខាងជើង។ ស្ដេចនៃទិសខាងជើងក៏តម្រៀបទ័ពដ៏ច្រើនសន្ធឹក ប៉ុន្តែទ័ពនោះនឹងត្រូវបានប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចនៃទិសខាងត្បូង។
ដ្បិតស្ដេចនៃទិសខាងជើងនឹងតម្រៀបទ័ពម្ដងទៀត ដែលច្រើនជាងមុន។ ប៉ុន្មានឆ្នាំក្រោយមក ទ្រង់នឹងមកជាមួយកងទ័ពដ៏ធំ និងជាមួយឧបករណ៍យោធាយ៉ាងច្រើនសន្ធឹក។
កងទ័ពដូចទឹកជំនន់នឹងត្រូវបានបោសចេញនៅចំពោះវា ហើយពួកគេក៏ត្រូវបានបំបាក់បំបែក គឺសូម្បីតែអ្នកដឹកនាំនៃសម្ពន្ធមេត្រីផង។
“វានឹងដាស់កម្លាំង និងចិត្តរបស់ខ្លួនឡើងទាស់នឹងស្ដេចនៃទិសខាងត្បូង ដោយកងទ័ពដ៏ធំ។ ស្ដេចនៃទិសខាងត្បូងនឹងលើកទ័ពមកតទល់ ដោយកងទ័ពដ៏ធំ និងខ្លាំងពូកែក្រៃលែងផង ប៉ុន្តែទ្រង់នៅឈរមិនបានឡើយ ពីព្រោះគេនឹងគិតគូរឧបាយកលទាស់នឹងទ្រង់។
មានអ្នកខ្លះក្នុងពួកអ្នកមានប្រាជ្ញានឹងដួល ដើម្បីឲ្យពួកគេត្រូវបានបន្សុទ្ធ ត្រូវបានជម្រះ និងត្រូវបានធ្វើឲ្យស រហូតដល់គ្រានៃទីបញ្ចប់ ដ្បិតនៅតែមិនទាន់ដល់ពេលកំណត់នៅឡើយ។
ទ្រង់នឹងចាត់វិធានការទាស់នឹងបន្ទាយដ៏រឹងមាំដោយពឹងលើព្រះដទៃ។ ទ្រង់នឹងបង្កើនសិរីរុងរឿងដល់អ្នកដែលទទួលស្គាល់ទ្រង់ ហើយឲ្យពួកគេគ្រប់គ្រងលើមនុស្សជាច្រើន ព្រមទាំងចែកដីធ្លីឲ្យសម្រាប់ជារង្វាន់ផង។
យ៉ាងណាមិញ នឹងមានម្នាក់ពីវង្សត្រកូលរបស់នាងក្រោកឡើងជំនួសតំណែងរបស់ស្ដេចនោះ។ ទ្រង់នឹងចេញទៅទាស់នឹងកងទ័ពនោះ ហើយចូលទៅក្នុងបន្ទាយរបស់ស្ដេចនៃទិសខាងជើង ក៏ចាត់វិធានការលើពួកគេ ហើយមានជ័យជម្នះ។
រីឯអ្នកវិញ ដានីយ៉ែលអើយ ចូរបំបិទពាក្យទាំងនេះ ហើយបិទត្រាលើសៀវភៅនេះ រហូតដល់គ្រាចុងបញ្ចប់។ មនុស្សជាច្រើននឹងទៅណេះទៅណោះ ហើយចំណេះដឹងនឹងកើនឡើង”។
គាត់ក៏តបថា៖ “ដានីយ៉ែលអើយ ចូរទៅចុះ ដ្បិតពាក្យទាំងនេះត្រូវបានបំបិទ ហើយត្រូវបានបិទត្រា រហូតដល់គ្រាចុងបញ្ចប់។
ដូច្នេះ គាត់មកជិតកន្លែងដែលខ្ញុំឈរ។ នៅពេលគាត់មកដល់ ខ្ញុំក៏ភ័យខ្លាច ហើយក្រាបមុខដល់ដី ប៉ុន្តែគាត់និយាយនឹងខ្ញុំថា៖ “កូនមនុស្សអើយ ចូរយល់ច្បាស់ថា និមិត្តនេះគឺសម្រាប់គ្រាចុងបញ្ចប់”។
រួចព្រះយេហូវ៉ានឹងលេចមកនៅលើកូនចៅរបស់អ្នក ព្រួញរបស់ព្រះអង្គនឹងចេញទៅដូចជាផ្លេកបន្ទោរ។ ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ានឹងផ្លុំស្នែងឡើង ហើយយាងចេញទៅក្នុងខ្យល់ព្យុះទិសខាងត្បូង។
ទូតសួគ៌ទីប្រាំមួយចាក់ពីពែងរបស់ខ្លួនទៅលើទន្លេដ៏ធំ គឺទន្លេអ៊ើប្រាត នោះទឹកទន្លេក៏រីងស្ងួត ដើម្បីរៀបចំផ្លូវសម្រាប់ពួកស្ដេចដែលមកពីទិសខាងកើត។