Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 11:25 - ព្រះគម្ពីរខ្មែរសាកល

25 “វា​នឹង​ដាស់​កម្លាំង និង​ចិត្ត​របស់ខ្លួន​ឡើង​ទាស់នឹង​ស្ដេច​នៃ​ទិសខាងត្បូង ដោយ​កងទ័ព​ដ៏ធំ​។ ស្ដេច​នៃ​ទិសខាងត្បូង​នឹង​លើកទ័ព​មក​តទល់ ដោយ​កងទ័ព​ដ៏ធំ និង​ខ្លាំងពូកែ​ក្រៃលែង​ផង ប៉ុន្តែ​ទ្រង់​នៅឈរ​មិនបានឡើយ ពីព្រោះ​គេ​នឹង​គិតគូរ​ឧបាយកល​ទាស់នឹង​ទ្រង់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 ស្ដេច​នឹង​ដាស់​កម្លាំង និង​សេចក្ដី​អង់‌អាច​របស់​ខ្លួន​ទាស់​នឹង​ស្តេច​ខាង​ត្បូង ដោយ​លើក​ទ័ព​យ៉ាង​ច្រើន ហើយ​ស្តេច​ខាង​ត្បូង​នឹង​លើក​ទ័ព​យ៉ាង​សន្ធឹក​សន្ធាប់ ហើយ​ខ្លាំង​ពូកែ​មក​តទល់ តែ​មិន​អាច​ទប់‌ទល់​បាន​ឡើយ ដ្បិត​ទ្រង់​ចាញ់​ល្បិច​កិច្ច‌កល​របស់​ស្ដេច​ខាង​ជើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 ដោយ​អាង​លើ​កម្លាំង និង​ចិត្ត​ក្លា‌ហាន​របស់​ខ្លួន ស្ដេច​នោះ​លើក​ទ័ព​ទៅ​វាយ​ស្ដេច​ខាង​ត្បូង។ ស្ដេច​ខាង​ត្បូង​ក៏​លើក​ទ័ព​យ៉ាង​សន្ធឹក​សន្ធាប់ និង​ខ្លាំង​ពូកែ​មក​តទល់ តែ​ពុំ​អាច​យក​ជ័យ‌ជម្នះ​បាន​ឡើយ ព្រោះ​ស្ដេច​ខាង​ជើង​ប្រើ​ល្បិច​កិច្ច‌កល​ផ្សេងៗ​ប្រឆាំង​ស្ដេច​ខាង​ត្បូង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 វា​នឹង​ដាស់​កំឡាំង នឹង​សេចក្ដី​អង់‌អាច​របស់​វា​ឡើង ទាស់​នឹង​ស្តេច​ខាង​ត្បូង ដោយ​មាន​ពល​ទ័ព​យ៉ាង​សន្ធឹក ហើយ​ស្តេច​ខាង​ត្បូង​នឹង​មក​ច្បាំង​នឹង​វា មាន​ពល​ទ័ព​យ៉ាង​សន្ធឹក ហើយ​ខ្លាំង​ពូកែ​ផង តែ​នឹង​ទប់‌ទល់​មិន​បាន​ទេ ពី​ព្រោះ​នឹង​មាន​គេ​បង្កើត​កិច្ច‌កល​ទាស់​នឹង​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

25 ដោយ​អាង​លើ​កម្លាំង និង​ចិត្ត​ក្លា‌ហាន​របស់​ខ្លួន ស្ដេច​នោះ​លើក​ទ័ព​ទៅ​វាយ​ស្ដេច​ខាង​ត្បូង។ ស្ដេច​ខាង​ត្បូង​ក៏​លើក​ទ័ព​យ៉ាង​សន្ធឹក​សន្ធាប់ និង​ខ្លាំង​ពូកែ​មក​តទល់ តែ​ពុំ​អាច​យក​ជ័យ‌ជំនះ​បាន​ឡើយ ព្រោះ​ស្ដេច​ខាង​ជើង​ប្រើ​ល្បិច​កិច្ច‌កល​ផ្សេងៗ​ប្រឆាំង​ស្ដេច​ខាង​ត្បូង

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 11:25
6 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​ឆាប់ខឹង​បង្កទំនាស់ រីឯ​មនុស្ស​យឺត​នឹង​ខឹង​រម្ងាប់​ជម្លោះ​។


មនុស្សមានចិត្តធំ​បង្កទំនាស់ រីឯ​អ្នកដែល​ទុកចិត្តលើ​ព្រះយេហូវ៉ា​នឹង​ចម្រើនឡើង​។


“ក្រោយមក ពួក​បុត្រ​របស់​ស្ដេចនៃទិសខាងជើង​នឹង​បង្កសង្គ្រាម ហើយ​ប្រមូល​កម្លាំងទ័ព​ដ៏ច្រើនសន្ធឹក​។ ពួកគេ​នឹង​វាយគំហុក ព្រមទាំង​ជន់លិច​គេ ហើយ​ហូរកាត់ ក៏​ប្រយុទ្ធ​ម្ដងហើយម្ដងទៀត រហូតដល់​បន្ទាយ​របស់​ស្ដេចនៃទិសខាងត្បូង​។


ឥឡូវនេះ ខ្ញុំ​នឹង​ប្រាប់​សេចក្ដីពិត​ដល់​អ្នក”។ “មើល៍! នឹង​មាន​ស្ដេច​បី​អង្គ​ទៀត​ឈរឡើង​នៅ​ពើស៊ី​។ បន្ទាប់មក ស្ដេច​ទីបួន​នឹង​មាន​ទ្រព្យសម្បត្តិ​ច្រើន​ជាង​ស្ដេច​ទាំងអស់​នោះ ហើយ​កាលណា​ទ្រង់​មានអំណាចខ្លាំង​តាមរយៈ​ទ្រព្យសម្បត្តិ​របស់ទ្រង់ នោះ​ទ្រង់​ដាស់​អាណាចក្រ​ទាំងមូល​ឡើង ទាស់នឹង​អាណាចក្រ​ក្រិក​។


“លុះ​ដល់​គ្រា​ចុងបញ្ចប់ ស្ដេច​នៃ​ទិសខាងត្បូង​នឹង​ច្រានផ្ដួល​ទ្រង់ ប៉ុន្តែ​ស្ដេច​នៃ​ទិសខាងជើង​នឹង​មកដូចជាខ្យល់ព្យុះ​ទាស់នឹង​ទ្រង់​ជាមួយ​រទេះចម្បាំង ទ័ពសេះ និង​នាវា​ជាច្រើន​។ ទ្រង់​នឹង​ឈ្លានពាន​ប្រទេស​នានា ព្រមទាំង​ជន់លិច​គេ ហើយ​ហូរកាត់​ផង​។


“បន្ទាប់មក ស្ដេច​នៃ​ទិសខាងត្បូង​នឹង​មានកម្លាំងឡើង ប៉ុន្តែ​ម្នាក់​ក្នុង​ពួក​មេដឹកនាំ​របស់ទ្រង់​នឹង​មានកម្លាំង​ជាង​ទ្រង់ ហើយ​ឡើងសោយរាជ្យ​វិញ​; អំណាច​របស់អ្នកនោះ​ជា​អំណាច​ដ៏លើសលប់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម