ព្រះអង្គនឹងបន្ទាបបន្ទាយដែលមានកំពែងខ្ពស់របស់អ្នកចុះ ហើយពង្រាបវា ព្រមទាំងបោះវាទៅលើដី គឺទៅក្នុងធូលី៕
ដានីយ៉ែល 11:10 - ព្រះគម្ពីរខ្មែរសាកល “ក្រោយមក ពួកបុត្ររបស់ស្ដេចនៃទិសខាងជើងនឹងបង្កសង្គ្រាម ហើយប្រមូលកម្លាំងទ័ពដ៏ច្រើនសន្ធឹក។ ពួកគេនឹងវាយគំហុក ព្រមទាំងជន់លិចគេ ហើយហូរកាត់ ក៏ប្រយុទ្ធម្ដងហើយម្ដងទៀត រហូតដល់បន្ទាយរបស់ស្ដេចនៃទិសខាងត្បូង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកកូនរបស់ស្តេចនោះនឹងនាំគ្នាធ្វើសង្គ្រាម ដោយប្រមូលកម្លាំងទ័ពយ៉ាងច្រើនឥតឧបមា។ កងទ័ពនោះនឹងចេញទៅដូចទឹកជំនន់ ហើយក៏ចេះតែច្បាំងតាមផ្លូវ រហូតដល់បន្ទាយរបស់សត្រូវ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បុត្ររបស់ស្ដេចនោះនាំគ្នាលើកទ័ពទៅច្បាំង ដោយប្រមូលកងពលយ៉ាងច្រើនឥតឧបមា។ បុត្រមួយអង្គវាយឆ្លងព្រំដែនដូចទឹកជំនន់ហូរយ៉ាងខ្លាំង រួចវិលត្រឡប់ទៅស្រុករបស់ខ្លួន ទាំងវាយលុកក្រុងមួយដែលមានកំពែងនៅតាមផ្លូវផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចមកពួកកូនចៅរបស់ស្តេចនោះនឹងធ្វើចំបាំង គឺនឹងប្រមូលកងទ័ពយ៉ាងធំជាច្រើន កងទ័ពនោះនឹងចេញទៅសាយពេញពាស ហើយដើរកាត់ស្រុកទៅច្បាំង រហូតដល់បន្ទាយរបស់គេ អាល់គីតាប បុត្ររបស់ស្ដេចនោះនាំគ្នាលើកទ័ពទៅច្បាំង ដោយប្រមូលកងពលយ៉ាងច្រើនឥតឧបមា។ បុត្រមួយនាក់វាយឆ្លងព្រំដែនដូចទឹកជំនន់ហូរយ៉ាងខ្លាំង រួចវិលត្រឡប់ទៅស្រុករបស់ខ្លួន ទាំងវាយលុកក្រុងមួយដែលមានកំពែងនៅតាមផ្លូវផង។ |
ព្រះអង្គនឹងបន្ទាបបន្ទាយដែលមានកំពែងខ្ពស់របស់អ្នកចុះ ហើយពង្រាបវា ព្រមទាំងបោះវាទៅលើដី គឺទៅក្នុងធូលី៕
កងទ័ពដូចទឹកជំនន់នឹងត្រូវបានបោសចេញនៅចំពោះវា ហើយពួកគេក៏ត្រូវបានបំបាក់បំបែក គឺសូម្បីតែអ្នកដឹកនាំនៃសម្ពន្ធមេត្រីផង។
សូម្បីតែពួកអ្នកដែលហូបអាហាររបស់ទ្រង់នឹងកម្ទេចទ្រង់ ហើយកងទ័ពរបស់ទ្រង់នឹងត្រូវបានបោសចេញ ក៏មានមនុស្សជាច្រើនដួលស្លាប់ដែរ។
យ៉ាងណាមិញ នឹងមានម្នាក់ពីវង្សត្រកូលរបស់នាងក្រោកឡើងជំនួសតំណែងរបស់ស្ដេចនោះ។ ទ្រង់នឹងចេញទៅទាស់នឹងកងទ័ពនោះ ហើយចូលទៅក្នុងបន្ទាយរបស់ស្ដេចនៃទិសខាងជើង ក៏ចាត់វិធានការលើពួកគេ ហើយមានជ័យជម្នះ។
រីឯស្ដេចនៃទិសខាងជើងនឹងឈ្លានពានអាណាចក្ររបស់ស្ដេចនៃទិសខាងត្បូង ប៉ុន្តែទ្រង់នឹងត្រឡប់ទៅទឹកដីរបស់ខ្លួនវិញ។
ក្រោយពី ‘ប្រាំពីរគ្រា’ គុណនឹងហុកសិបពីរនោះ អ្នកដែលត្រូវបានចាក់ប្រេងអភិសេក នឹងត្រូវបានកាត់ចេញ ហើយគាត់គ្មានអ្វីឡើយ រួចប្រជាជនរបស់អ្នកដឹកនាំដែលនឹងមកដល់ នឹងបំផ្លាញទីក្រុង និងទីវិសុទ្ធនោះ។ ចុងបញ្ចប់នៃហេតុការណ៍នោះនឹងមកដោយមានទឹកជំនន់ ក៏មានសង្គ្រាមរហូតដល់ចុងក្រោយ គឺការហិនហោចត្រូវបានកំណត់ហើយ។