Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 11:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ពួក​កូន​របស់​ស្តេច​នោះ​នឹង​នាំ​គ្នា​ធ្វើ​សង្គ្រាម ដោយ​ប្រមូល​កម្លាំង​ទ័ព​យ៉ាង​ច្រើន​ឥត​ឧបមា។ កង‌ទ័ព​នោះ​នឹង​ចេញ​ទៅ​ដូច​ទឹក​ជំនន់ ហើយ​ក៏​ចេះ​តែ​ច្បាំង​តាម​ផ្លូវ រហូត​ដល់​បន្ទាយ​របស់​សត្រូវ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 “ក្រោយមក ពួក​បុត្រ​របស់​ស្ដេចនៃទិសខាងជើង​នឹង​បង្កសង្គ្រាម ហើយ​ប្រមូល​កម្លាំងទ័ព​ដ៏ច្រើនសន្ធឹក​។ ពួកគេ​នឹង​វាយគំហុក ព្រមទាំង​ជន់លិច​គេ ហើយ​ហូរកាត់ ក៏​ប្រយុទ្ធ​ម្ដងហើយម្ដងទៀត រហូតដល់​បន្ទាយ​របស់​ស្ដេចនៃទិសខាងត្បូង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 បុត្រ​របស់​ស្ដេច​នោះ​នាំ​គ្នា​លើក​ទ័ព​ទៅ​ច្បាំង ដោយ​ប្រមូល​កង‌ពល​យ៉ាង​ច្រើន​ឥត​ឧបមា។ បុត្រ​មួយ​អង្គ​វាយ​ឆ្លង​ព្រំ‌ដែន​ដូច​ទឹក​ជំនន់​ហូរ​យ៉ាង​ខ្លាំង រួច​វិល​ត្រឡប់​ទៅ​ស្រុក​របស់​ខ្លួន ទាំង​វាយ​លុក​ក្រុង​មួយ​ដែល​មាន​កំពែង​នៅ​តាម​ផ្លូវ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 រួច​មក​ពួក​កូន​ចៅ​របស់​ស្តេច​នោះ​នឹង​ធ្វើ​ចំបាំង គឺ​នឹង​ប្រមូល​កង‌ទ័ព​យ៉ាង​ធំ​ជា​ច្រើន កង‌ទ័ព​នោះ​នឹង​ចេញ​ទៅ​សាយ​ពេញ‌ពាស ហើយ​ដើរ​កាត់​ស្រុក​ទៅ​ច្បាំង រហូត​ដល់​បន្ទាយ​របស់​គេ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 បុត្រ​របស់​ស្ដេច​នោះ​នាំ​គ្នា​លើក​ទ័ព​ទៅ​ច្បាំង ដោយ​ប្រមូល​កង‌ពល​យ៉ាង​ច្រើន​ឥត​ឧបមា។ បុត្រ​មួយ​នាក់​វាយ​ឆ្លង​ព្រំ‌ដែន​ដូច​ទឹក​ជំនន់​ហូរ​យ៉ាង​ខ្លាំង រួច​វិល​ត្រឡប់​ទៅ​ស្រុក​របស់​ខ្លួន ទាំង​វាយ​លុក​ក្រុង​មួយ​ដែល​មាន​កំពែង​នៅ​តាម​ផ្លូវ​ផង។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 11:10
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​បន្ទាយ​យ៉ាង​ខ្ពស់​នៅ​លើ​កំផែង​អ្នក​នោះ នឹង​ត្រូវ​ផ្ដួល​រំលំ ទម្លាក់​ចុះ​រាប​ដល់​ដី ឲ្យ​ក្លាយ​ជា​ធូលី។


សមុទ្រ​បាន​ឡើង​មក​លើ​ស្រុក​បាប៊ីឡូន វា​ត្រូវ​គ្រប​ដោយ​រលក​ដ៏​ក្រាស់‌ក្រៃ។


កង​ទ័ព​ដ៏​ខ្លាំង​ពូ​កែ​នឹង​ត្រូវ​ចុះ​ចាញ់ ហើយ​បាក់​បែក​អស់​រលីង​នៅ​ចំពោះ​ស្ដេច​នោះ សូម្បី​សម្ដេច​សង្ឃ​នៃ​សេចក្ដី​សញ្ញា​ផង។


អស់​អ្នក​ដែល​បរិភោគ​អាហារ​របស់​ស្ដេច​នឹង​បំផ្លាញ​ស្ដេច កង‌ទ័ព​របស់​ស្ដេច​នឹង​ត្រូវ​ខ្ចាត់​ខ្ចាយ ហើយ​ទាហាន​ជា​ច្រើន​នឹង​ត្រូវ​ដួល​ស្លាប់។


នៅ​គ្រា​នោះ នឹង​មាន​លំពង់​មួយ​ពន្លក​ចេញ​ពី​វង្ស​ត្រកូល​របស់​នាង ហើយ​ស្នង​រាជ្យ​ជំនួស​បិតា។ ស្តេច​នោះ​នឹង​លើក​ទ័ព​ទៅ​ច្បាំង​នឹង​ពល​ទ័ព ហើយ​វាយ​លុក​បន្ទាយ​របស់​ស្ដេច​ខាង​ត្បូង ក៏​ត​យុទ្ធ​នឹង​គេ ហើយ​មាន​ជ័យ​ជម្នះ។


បន្ទាប់​មក ស្តេច​ខាង​ជើង​នឹង​ទន្ទ្រាន​ចូល​អា‌ណា‌ចក្រ​របស់​ស្តេច​ខាង​ត្បូង តែ​នឹង​ត្រូវ​វិល​ត្រឡប់​ទៅ​ទឹក​ដី​របស់​ខ្លួន​វិញ។


លុះ​ក្រោយ​ពី​ហុកសិប​ពីរ​អាទិត្យ​នោះ​ទៅ នោះ​អ្នក​ដែល​គេ​បាន​ចាក់​ប្រេង​តាំង នឹង​ត្រូវ​ផ្តាច់​ចេញ ហើយ​នឹង​គ្មាន​អ្វី​សោះ រួច​ប្រជា‌ជន​របស់​ស្ដេច​មួយ​អង្គ​ដែល​ត្រូវ​មក នឹង​បំផ្លាញ​ទី​ក្រុង និង​ទី​បរិសុទ្ធ។ ចុង​បំផុត​នៃ​ហេតុ‌ការណ៍​នោះ​នឹង​មក​ដូច​ជា​ជំនន់​ទឹក ក៏​នឹង​មាន​ចម្បាំង​រហូតទី​បំផុត ដ្បិត​សេចក្ដី​វេទនា​បាន​កំណត់​ទុក​ហើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម