Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 11:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 បុត្រ​របស់​ស្ដេច​នោះ​នាំ​គ្នា​លើក​ទ័ព​ទៅ​ច្បាំង ដោយ​ប្រមូល​កង‌ពល​យ៉ាង​ច្រើន​ឥត​ឧបមា។ បុត្រ​មួយ​អង្គ​វាយ​ឆ្លង​ព្រំ‌ដែន​ដូច​ទឹក​ជំនន់​ហូរ​យ៉ាង​ខ្លាំង រួច​វិល​ត្រឡប់​ទៅ​ស្រុក​របស់​ខ្លួន ទាំង​វាយ​លុក​ក្រុង​មួយ​ដែល​មាន​កំពែង​នៅ​តាម​ផ្លូវ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 “ក្រោយមក ពួក​បុត្រ​របស់​ស្ដេចនៃទិសខាងជើង​នឹង​បង្កសង្គ្រាម ហើយ​ប្រមូល​កម្លាំងទ័ព​ដ៏ច្រើនសន្ធឹក​។ ពួកគេ​នឹង​វាយគំហុក ព្រមទាំង​ជន់លិច​គេ ហើយ​ហូរកាត់ ក៏​ប្រយុទ្ធ​ម្ដងហើយម្ដងទៀត រហូតដល់​បន្ទាយ​របស់​ស្ដេចនៃទិសខាងត្បូង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ពួក​កូន​របស់​ស្តេច​នោះ​នឹង​នាំ​គ្នា​ធ្វើ​សង្គ្រាម ដោយ​ប្រមូល​កម្លាំង​ទ័ព​យ៉ាង​ច្រើន​ឥត​ឧបមា។ កង‌ទ័ព​នោះ​នឹង​ចេញ​ទៅ​ដូច​ទឹក​ជំនន់ ហើយ​ក៏​ចេះ​តែ​ច្បាំង​តាម​ផ្លូវ រហូត​ដល់​បន្ទាយ​របស់​សត្រូវ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 រួច​មក​ពួក​កូន​ចៅ​របស់​ស្តេច​នោះ​នឹង​ធ្វើ​ចំបាំង គឺ​នឹង​ប្រមូល​កង‌ទ័ព​យ៉ាង​ធំ​ជា​ច្រើន កង‌ទ័ព​នោះ​នឹង​ចេញ​ទៅ​សាយ​ពេញ‌ពាស ហើយ​ដើរ​កាត់​ស្រុក​ទៅ​ច្បាំង រហូត​ដល់​បន្ទាយ​របស់​គេ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 បុត្រ​របស់​ស្ដេច​នោះ​នាំ​គ្នា​លើក​ទ័ព​ទៅ​ច្បាំង ដោយ​ប្រមូល​កង‌ពល​យ៉ាង​ច្រើន​ឥត​ឧបមា។ បុត្រ​មួយ​នាក់​វាយ​ឆ្លង​ព្រំ‌ដែន​ដូច​ទឹក​ជំនន់​ហូរ​យ៉ាង​ខ្លាំង រួច​វិល​ត្រឡប់​ទៅ​ស្រុក​របស់​ខ្លួន ទាំង​វាយ​លុក​ក្រុង​មួយ​ដែល​មាន​កំពែង​នៅ​តាម​ផ្លូវ​ផង។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 11:10
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អម្ចាស់​នឹង​ផ្ដួល​រំលំ​កំពែង​ដ៏​ខ្ពស់ៗ នៅ​ស្រុក​ម៉ូអាប់ គឺ​ព្រះអង្គ​ធ្វើ​ឲ្យ​រាប​ដល់​ដី កប់​ក្នុង​ធូលី​ដី។


សមុទ្រ​ជន់​លិច​ស្រុក​បាប៊ី‌ឡូន ហើយ​ទឹក​រលក​ក៏​បក់​បោក​លើ​ស្រុក​នេះ​ដែរ!


កង‌ទ័ព​ដ៏​ខ្លាំង​ពូកែ​ដែល​មក​លុក‌លុយ​ស្រុក នឹង​ត្រូវ​ចុះ​ចាញ់​ស្ដេច​នោះ ហើយ​សូម្បី​តែ​មហា‌បូជា‌ចារ្យ​របស់​ប្រជា‌រាស្ត្រ​នៃ​សម្ពន្ធ‌មេត្រី​ក៏​បរា‌ជ័យ​ដែរ។


គឺ​ពួក​ជំនិត​របស់​ស្ដេច​ផ្ទាល់​នឹង​នាំ​គ្នា​ក្បត់​ស្ដេច ធ្វើ​ឲ្យ​ទ័ព​របស់​ស្ដេច​ត្រូវ​បរា‌ជ័យ ហើយ​ទាហាន​មួយ​ចំនួន​ធំ​ត្រូវ​ស្លាប់​បាត់​បង់​ជីវិត។


ពេល​នោះ នឹង​មាន​ស្ដេច​មួយ​អង្គ​ដែល​កើត​ចេញ​ពី​វង្ស​ត្រកូល​របស់​នាង ហើយ​ស្នង​រាជ្យ​ជំនួស​បិតា។ ស្ដេច​នេះ​នឹង​លើក​ទ័ព​ទៅ​វាយ​លុក​បន្ទាយ​របស់​ស្ដេច​ខាង​ជើង ហើយ​មាន​ជ័យ‌ជម្នះ។


ក្រោយ​មក ស្ដេច​ខាង​ជើង​ក៏​ចេញ​ទៅ​ច្បាំង​នឹង​អាណា‌ចក្រ​របស់​ស្ដេច​ខាង​ត្បូង រួច​វិល​ត្រឡប់​ទៅ​ទឹក​ដី​របស់​ខ្លួន​វិញ។


លុះ​រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ​ហុក‌សិប​ពីរ​ដង​នោះ​កន្លង​ផុត​ទៅ លោក​ដែល​គេ​ចាក់​ប្រេង​អភិសេក នឹង​ត្រូវ​គេ​ដក​ជីវិត គ្មាន​នរណា​ការ‌ពារ​លោក​ទេ។ ប្រជា‌ជាតិ​របស់​ស្ដេច​មួយ​អង្គ​នឹង​លើក​គ្នា​មក​កម្ទេច​ទីក្រុង និង​ទីសក្ការៈ។ នៅ​ទី​បញ្ចប់ ស្ដេច​នោះ​នឹង​ទទួល​ទោស​ពី​ព្រះ‌ជាម្ចាស់។ ប៉ុន្តែ ស្ដេច​នោះ​នឹង​បន្ត​ធ្វើ​សឹក​បំផ្លិច‌បំផ្លាញ រហូត​ដល់​សោយ​ទិវង្គត​ដូច​បាន​កំណត់​ទុក ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម