Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 11:9 - ព្រះគម្ពីរខ្មែរសាកល

9 រីឯ​ស្ដេចនៃទិសខាងជើង​នឹង​ឈ្លានពាន​អាណាចក្រ​របស់​ស្ដេច​នៃ​ទិសខាងត្បូង ប៉ុន្តែ​ទ្រង់​នឹង​ត្រឡប់​ទៅ​ទឹកដី​របស់ខ្លួន​វិញ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 បន្ទាប់​មក ស្តេច​ខាង​ជើង​នឹង​ទន្ទ្រាន​ចូល​អា‌ណា‌ចក្រ​របស់​ស្តេច​ខាង​ត្បូង តែ​នឹង​ត្រូវ​វិល​ត្រឡប់​ទៅ​ទឹក​ដី​របស់​ខ្លួន​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ក្រោយ​មក ស្ដេច​ខាង​ជើង​ក៏​ចេញ​ទៅ​ច្បាំង​នឹង​អាណា‌ចក្រ​របស់​ស្ដេច​ខាង​ត្បូង រួច​វិល​ត្រឡប់​ទៅ​ទឹក​ដី​របស់​ខ្លួន​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ឯ​ស្តេច​ខាង​ជើង នោះ​នឹង​ទន្ទ្រាន​ចូល​ក្នុង​ព្រំ‌ដែន​របស់​ស្តេច​ខាង​ត្បូង តែ​នឹង​ត្រូវ​វិល​ត្រឡប់​ទៅ​ឯ​ស្រុក​កំណើត​របស់​ខ្លួន​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ក្រោយ​មក ស្ដេច​ខាង​ជើង​ក៏​ចេញ​ទៅ​ច្បាំង​នឹង​អាណា‌ចក្រ​របស់​ស្ដេច​ខាង​ត្បូង រួច​វិល​ត្រឡប់​ទៅ​ទឹក​ដី​របស់​ខ្លួន​វិញ។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 11:9
6 ការដាក់ឲ្យឆ្លើយតបគ្នា  

“ក្រោយមក ពួក​បុត្រ​របស់​ស្ដេចនៃទិសខាងជើង​នឹង​បង្កសង្គ្រាម ហើយ​ប្រមូល​កម្លាំងទ័ព​ដ៏ច្រើនសន្ធឹក​។ ពួកគេ​នឹង​វាយគំហុក ព្រមទាំង​ជន់លិច​គេ ហើយ​ហូរកាត់ ក៏​ប្រយុទ្ធ​ម្ដងហើយម្ដងទៀត រហូតដល់​បន្ទាយ​របស់​ស្ដេចនៃទិសខាងត្បូង​។


ពេលនោះ ស្ដេច​នៃ​ទិសខាងត្បូង​មួម៉ៅយ៉ាងខ្លាំង ហើយ​ចេញទៅ​តយុទ្ធ​នឹង​ស្ដេច​នៃ​ទិសខាងជើង​។ ស្ដេចនៃទិសខាងជើង​ក៏​តម្រៀប​ទ័ព​ដ៏ច្រើនសន្ធឹក ប៉ុន្តែ​ទ័ព​នោះ​នឹង​ត្រូវបាន​ប្រគល់​ទៅក្នុង​កណ្ដាប់ដៃ​របស់​ស្ដេចនៃទិសខាងត្បូង​។


“បន្ទាប់មក ស្ដេច​នៃ​ទិសខាងត្បូង​នឹង​មានកម្លាំងឡើង ប៉ុន្តែ​ម្នាក់​ក្នុង​ពួក​មេដឹកនាំ​របស់ទ្រង់​នឹង​មានកម្លាំង​ជាង​ទ្រង់ ហើយ​ឡើងសោយរាជ្យ​វិញ​; អំណាច​របស់អ្នកនោះ​ជា​អំណាច​ដ៏លើសលប់​។


ទ្រង់​ក៏​នឹង​យក​បណ្ដា​ព្រះ​របស់ពួកគេ និង​រូបសិត​របស់ពួកគេ ព្រមទាំង​ភាជនៈ​ដ៏ល្អប្រណិត​របស់ពួកគេ​ដែលធ្វើពី​ប្រាក់ និង​មាស ជា​ជ័យភណ្ឌ​ទៅ​អេហ្ស៊ីប​ដែរ​។ រួចមក ទ្រង់​នឹង​នៅឃ្លាតពី​ស្ដេច​នៃ​ទិសខាងជើង​ជាច្រើន​ឆ្នាំ​។


រទេះចម្បាំង​ដែល​ទឹមដោយ​សេះ​សម្បុរខ្មៅ នឹង​ចេញ​ទៅ​ស្រុក​ខាងជើង ហើយ​សេះ​សម្បុរស​ក៏​ចេញទៅ​តាម​ក្រោយ រីឯ​សេះ​សម្បុរអុជៗ​នឹង​ចេញ​ទៅ​ស្រុក​ខាងត្បូង”។


ស្ដេចទាំងនោះ​នឹង​ច្បាំង​នឹង​កូនចៀម ប៉ុន្តែ​កូនចៀម​នឹង​មានជ័យជម្នះ​លើ​ពួកគេ ដ្បិត​កូនចៀម​ជា​ព្រះអម្ចាស់​លើ​អស់ទាំង​ព្រះអម្ចាស់ ជា​ស្ដេច​លើ​អស់ទាំង​ស្ដេច​។ អ្នក​ដែល​នៅ​ជាមួយ​ព្រះអង្គ ជា​អ្នក​ដែល​ត្រូវបានត្រាស់ហៅ ជា​អ្នក​ដែល​ត្រូវបានជ្រើសរើស និង​ជា​មនុស្ស​ស្មោះត្រង់”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម