ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ដានី‌យ៉ែល 10:9 - ព្រះគម្ពីរខ្មែរសាកល

ប៉ុន្តែ​ខ្ញុំ​ឮ​សូរ​សម្ដី​របស់គាត់ ហើយ​នៅពេល​ខ្ញុំ​បាន​ឮ​សូរ​សម្ដី​របស់គាត់ ខ្ញុំ​បាន​ផ្កាប់មុខ​លង់លក់​ទៅ ដោយ​មុខ​របស់ខ្ញុំ​ដល់​ដី​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ ខ្ញុំ​ឮ​សំឡេង​នៃ​ពាក្យ​របស់​លោក ហើយ​កាល​ខ្ញុំ​បាន​ឮ​សំឡេង​នៃ​ពាក្យ​របស់​លោក ខ្ញុំ​ក៏​លង់​ស្មារតី​ទៅ ទាំង​ក្រាប​ចុះ មុខ​ដល់​ដី។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ​បាន​ឮ​លោក​និយាយ ហើយ​សំឡេង​របស់​លោក​ធ្វើ​ឲ្យ​ខ្ញុំ​លង់​ស្មារតី ខ្ញុំ​ក្រាប​ចុះ ឱន​មុខ​ដល់​ដី។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ប៉ុន្តែខ្ញុំ​ឮ​សំឡេង​នៃ​ពាក្យ​របស់​អ្នក​នោះ​បាន កាល​ខ្ញុំ​បាន​ឮ​សំឡេង​នៃ​ពាក្យ​នោះ​រួច​ហើយ នោះ​ខ្ញុំ​ក៏​លង់​ស្មារតី​ទៅ មាន​មុខ​ផ្កាប់​ចុះ​ដល់​ដី។

សូមមើលជំពូក

អាល់គីតាប

ខ្ញុំ​បាន​ឮ​គាត់​និយាយ ហើយ​សំឡេង​របស់​គាត់​ធ្វើ​ឲ្យ​ខ្ញុំ​លង់​ស្មារតី ខ្ញុំ​ក្រាប​ចុះ អោន​មុខ​ដល់​ដី។

សូមមើលជំពូក



ដានី‌យ៉ែល 10:9
11 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះ​ថ្ងៃ​ជិត​លិច ការលង់លក់​បាន​ធ្លាក់​មកលើ​អាប់រ៉ាម នោះ​មើល៍! សេចក្ដីភ័យរន្ធត់ និង​ភាពងងឹត​យ៉ាងខ្លាំង​បាន​ធ្លាក់​មកលើ​គាត់​!


ដូច្នេះ ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​ទ្រង់​ធ្វើឲ្យ​ការលង់លក់​ធ្លាក់​មកលើ​មនុស្ស នោះ​គាត់​ក៏​ដេកលក់ រួច​ព្រះអង្គ​ទ្រង់​យក​ឆ្អឹងជំនីរ​មួយ​របស់គាត់​ចេញ ហើយ​ភ្ជិត​សាច់​ជំនួស​វា​វិញ​។


នោះ​មើល៍! មាន​ម្នាក់​ទ្រង់ទ្រាយ​ដូច​កូនមនុស្ស​ពាល់​បបូរមាត់​របស់ខ្ញុំ រួច​ខ្ញុំ​ក៏​បើក​មាត់​និយាយ​នឹង​អ្នកដែល​ឈរ​នៅចំពោះ​ខ្ញុំ​ថា​៖ “លោកម្ចាស់​នៃខ្ញុំ​អើយ ដោយសារតែ​និមិត្ត​នេះ ការឈឺចុកចាប់​បាន​ធ្លាក់​មកលើ​ខ្ញុំ ហើយ​ខ្ញុំ​រក្សាទុក​កម្លាំង​មិនបានឡើយ​។


ខណៈដែល​គាត់​កំពុង​និយាយ​នឹង​ខ្ញុំ ខ្ញុំ​ក៏​លង់លក់​ទាំង​ផ្កាប់មុខដល់ដី ប៉ុន្តែ​គាត់​បាន​ពាល់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ឈរឡើង​លើ​កន្លែងដែល​ខ្ញុំ​បាន​ឈរ​។


នៅពេល​ក្រោកឡើង​ពី​ការអធិស្ឋាន ព្រះយេស៊ូវ​យាង​មករក​ពួក​សិស្ស ហើយ​ឃើញ​ពួកគេ​ដេកលក់​ដោយសារតែ​ទុក្ខព្រួយ


ពេត្រុស និង​ពួក​អ្នក​ដែល​នៅ​ជាមួយ​គាត់​កំពុង​ដេកលង់លក់​។ ប៉ុន្តែ​នៅពេល​ភ្ញាក់ឡើង ពួកគេ​ក៏​ឃើញ​រស្មីរុងរឿង​របស់​ព្រះយេស៊ូវ និង​មនុស្ស​ពីរ​នាក់​ដែល​កំពុង​ឈរជាមួយ​ព្រះអង្គ​។


នៅពេល​ខ្ញុំ​បាន​ឃើញ​លោក ខ្ញុំ​ក៏​ដួល​នៅទៀប​ជើង​របស់​លោក​ដូច​មនុស្សស្លាប់ នោះ​លោក​ក៏​ដាក់​ដៃស្ដាំ​លើ​ខ្ញុំ ទាំង​និយាយថា​៖“កុំ​ខ្លាច​ឡើយ​! យើង​ជា​ដើម និង​ជា​ចុង