Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 2:21 - ព្រះគម្ពីរខ្មែរសាកល

21 ដូច្នេះ ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​ទ្រង់​ធ្វើឲ្យ​ការលង់លក់​ធ្លាក់​មកលើ​មនុស្ស នោះ​គាត់​ក៏​ដេកលក់ រួច​ព្រះអង្គ​ទ្រង់​យក​ឆ្អឹងជំនីរ​មួយ​របស់គាត់​ចេញ ហើយ​ភ្ជិត​សាច់​ជំនួស​វា​វិញ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​ធ្វើ​ឲ្យ​មនុស្ស​ដេក​លក់ រួច​ព្រះ‌អង្គ​យក​ឆ្អឹង​ជំនីរ​របស់​គាត់​មួយ ហើយ​ភ្ជិត​សាច់​ទៅ​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ដូច្នេះ ព្រះ‌ជា‌អម្ចាស់​បាន​ធ្វើ​ឲ្យ​មនុស្ស​ដេក​លង់‌លក់​បាត់​ស្មារតី។ ព្រះអង្គ​យក​ឆ្អឹង​ជំនីរ​មួយ​របស់​គាត់​ចេញ​មក រួច​ភ្ជិត​សាច់​ទៅ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 នោះ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​ធ្វើ​ឲ្យ​អ័ដាម​ដេក​លក់​ស៊ប់​ទៅ រួច​ទ្រង់​យក​ឆ្អឹង​ជំនីរ​គាត់​១ ហើយ​ភ្ជិត​សាច់​ទៅ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

21 ដូច្នេះ អុលឡោះ‌តាអាឡាជា​ម្ចាស់បាន​ធ្វើ​ឲ្យ​មនុស្ស​ដេក​លង់​លក់​បាត់​ស្មារតី។ ទ្រង់​យក​ឆ្អឹង​ជំនីរ​មួយ​របស់​គាត់​ចេញ​មក រួច​ភ្ជិត​សាច់​ទៅ​វិញ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 2:21
7 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះ​ថ្ងៃ​ជិត​លិច ការលង់លក់​បាន​ធ្លាក់​មកលើ​អាប់រ៉ាម នោះ​មើល៍! សេចក្ដីភ័យរន្ធត់ និង​ភាពងងឹត​យ៉ាងខ្លាំង​បាន​ធ្លាក់​មកលើ​គាត់​!


ភាពខ្ជិលច្រអូស​ធ្វើឲ្យ​ធ្លាក់​ទៅក្នុង​ការលង់លក់ ហើយ​មនុស្ស​ខ្ជិលច្រអូស​នឹង​អត់ឃ្លាន​។


ខណៈដែល​គាត់​កំពុង​និយាយ​នឹង​ខ្ញុំ ខ្ញុំ​ក៏​លង់លក់​ទាំង​ផ្កាប់មុខដល់ដី ប៉ុន្តែ​គាត់​បាន​ពាល់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ឈរឡើង​លើ​កន្លែងដែល​ខ្ញុំ​បាន​ឈរ​។


ដ្បិត​មិនមែន​មនុស្សប្រុស​ទេ ដែល​ត្រូវបាននិម្មិត​ចេញពី​មនុស្សស្រី គឺ​មនុស្សស្រី​វិញ ដែល​ត្រូវបាននិម្មិត​ចេញពី​មនុស្សប្រុស


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម