ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ដានី‌យ៉ែល 10:7 - ព្រះគម្ពីរខ្មែរសាកល

ខ្ញុំ ដានីយ៉ែល បាន​ឃើញ​និមិត្ត​នោះ​តែម្នាក់ឯង ហើយ​ពួក​មនុស្ស​ដែល​នៅ​ជាមួយ​ខ្ញុំ​មិន​បាន​ឃើញ​និមិត្ត​នោះ​ទេ ប៉ុន្តែ​ការភិតភ័យ​យ៉ាងខ្លាំង​បាន​ធ្លាក់​មកលើ​ពួកគេ ហើយ​ពួកគេ​រត់គេច​ទៅ​ពួន​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ខ្ញុំ ដានី‌យ៉ែល បាន​ឃើញ​និមិត្ត​នេះ​តែ​ម្នាក់ឯង ដ្បិត​មនុស្ស​ដែល​នៅ​ជា​មួយ​ខ្ញុំ មិន​បាន​ឃើញ​និមិត្ត​នេះ​ទេ តែ​គេ​កើត​មាន​សេចក្ដី​ញ័រ​រន្ធត់​ជា​ខ្លាំង ហើយ​នាំ​គ្នា​រត់​ពួន​អស់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ ដានី‌យ៉ែល បាន​ឃើញ​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នេះ​តែ​ម្នាក់​ឯង ដ្បិត​អស់​អ្នក​ដែល​នៅ​ជា​មួយ​ខ្ញុំ​ពុំ​បាន​ឃើញ​ទេ ពួក​គេ​ភិត‌ភ័យ​ជា​ខ្លាំង ហើយ​នាំ​គ្នា​រត់​ពួន​អស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គឺ​ខ្ញុំ ដានី‌យ៉ែល​តែ​ឯង​ដែល​ឃើញ​ការ​ជាក់​ស្តែង​នោះ ពួក​អ្នក​ដែល​នៅ​ជា​មួយ​នឹង​ខ្ញុំ​ឥត​បាន​ឃើញ​ទេ តែ​គេ​កើត​មាន​សេចក្ដី​ភ័យ​ញ័រ​ជា​ខ្លាំង ហើយ​ក៏​រត់​ទៅ​ពួន​ខ្លួន

សូមមើលជំពូក

អាល់គីតាប

ខ្ញុំ ដានី‌យ៉ែល បាន​ឃើញ​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នេះ​តែ​ម្នាក់​ឯង ដ្បិត​អស់​អ្នក​ដែល​នៅ​ជា​មួយ​ខ្ញុំ​ពុំ​បាន​ឃើញ​ទេ ពួក​គេ​ភិត‌ភ័យ​ជា​ខ្លាំង ហើយ​នាំ​គ្នា​រត់​ពួន​អស់។

សូមមើលជំពូក



ដានី‌យ៉ែល 10:7
8 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ក៏​ទូលថា​៖ “ទូលបង្គំ​បាន​ឮ​សូរ​ព្រះអង្គ​នៅក្នុង​សួន ទូលបង្គំ​ក៏​ខ្លាច ពីព្រោះ​ទូលបង្គំ​នៅ​ខ្លួនទទេ បានជា​ទូលបង្គំ​ពួន”។


ចូរ​ចូលទៅ​ក្នុង​ថ្មដា ចូរ​លាក់ខ្លួន​ក្នុង​ធូលីដី ពី​ការភិតភ័យ​ចំពោះ​ព្រះយេហូវ៉ា និង​ពី​អានុភាព​នៃ​ភាពឧត្ដុង្គឧត្ដម​របស់ព្រះអង្គ​។


រីឯ​អ្នក​ដែល​នៅ​ជាមួយ​ខ្ញុំ​បាន​ឃើញ​ពន្លឺ​នោះ​មែន ប៉ុន្តែ​មិន​បាន​ឮ​សំឡេង​ដែល​និយាយ​នឹង​ខ្ញុំ​នោះ​ទេ​។


ពួក​អ្នក​ដែល​ធ្វើដំណើរជាមួយ​សូល​ក៏​ឈរ​ដោយ​គ្មានវាចាសោះ​។ ពួកគេ​បាន​ឮ​សំឡេង​មែន ប៉ុន្តែ​មិន​បាន​មើលឃើញ​អ្នកណាឡើយ​។


ទិដ្ឋភាព​នោះ​គួរឲ្យភ័យខ្លាច​មែន បានជា​ម៉ូសេ​និយាយថា​:“ខ្ញុំ​ញ័ររន្ធត់ ដោយ​ភ័យខ្លាច​យ៉ាងខ្លាំង”។