នៅថ្ងៃដែលទូលបង្គំស្រែកហៅ ព្រះអង្គបានឆ្លើយមកទូលបង្គំ; ព្រះអង្គទ្រង់ធ្វើឲ្យទូលបង្គំក្លាហានក្នុងព្រលឹង ដោយកម្លាំង។
ដានីយ៉ែល 10:18 - ព្រះគម្ពីរខ្មែរសាកល ម្នាក់ដែលមានភិនភាគដូចមនុស្សបានពាល់ខ្ញុំទៀត ក៏ឲ្យខ្ញុំមានកម្លាំងឡើង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ លោកម្នាក់មានភាពដូចមនុស្ស បានពាល់ខ្ញុំម្ដងទៀត ហើយធ្វើឲ្យខ្ញុំមានកម្លាំងឡើងវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ លោកដែលមានទ្រង់ទ្រាយដូចមនុស្ស បានពាល់ខ្ញុំសាជាថ្មី ធ្វើឲ្យខ្ញុំមានកម្លាំងឡើងវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចមកមានម្នាក់មានភាពដូចជាមនុស្សជាតិ បានពាល់ខ្ញុំទៀត ហើយក៏ចំរើនកំឡាំងដល់ខ្ញុំ អាល់គីតាប ពេលនោះ គាត់ដែលមានទ្រង់ទ្រាយដូចមនុស្ស បានពាល់ខ្ញុំសាជាថ្មី ធ្វើឲ្យខ្ញុំមានកម្លាំងឡើងវិញ។ |
នៅថ្ងៃដែលទូលបង្គំស្រែកហៅ ព្រះអង្គបានឆ្លើយមកទូលបង្គំ; ព្រះអង្គទ្រង់ធ្វើឲ្យទូលបង្គំក្លាហានក្នុងព្រលឹង ដោយកម្លាំង។
ពេលនោះ មើល៍! មានដៃមួយពាល់ខ្ញុំ ហើយធ្វើឲ្យខ្ញុំងើបឡើងទាំងញ័រដោយលុតជង្គង់ និងច្រត់ដៃ។
នោះមើល៍! មានម្នាក់ទ្រង់ទ្រាយដូចកូនមនុស្សពាល់បបូរមាត់របស់ខ្ញុំ រួចខ្ញុំក៏បើកមាត់និយាយនឹងអ្នកដែលឈរនៅចំពោះខ្ញុំថា៖ “លោកម្ចាស់នៃខ្ញុំអើយ ដោយសារតែនិមិត្តនេះ ការឈឺចុកចាប់បានធ្លាក់មកលើខ្ញុំ ហើយខ្ញុំរក្សាទុកកម្លាំងមិនបានឡើយ។
កាលខ្ញុំ ដានីយ៉ែល បានឃើញនិមិត្តនោះ ខ្ញុំក៏ស្វែងរកការយល់ នោះមើល៍! មានម្នាក់ដែលមានភិនភាគដូចមនុស្ស ឈរនៅចំពោះខ្ញុំ។
ខណៈដែលគាត់កំពុងនិយាយនឹងខ្ញុំ ខ្ញុំក៏លង់លក់ទាំងផ្កាប់មុខដល់ដី ប៉ុន្តែគាត់បានពាល់ខ្ញុំ ហើយខ្ញុំក៏ឈរឡើងលើកន្លែងដែលខ្ញុំបានឈរ។
ប៉ុន្តែខ្ញុំបានអធិស្ឋានសម្រាប់អ្នក ដើម្បីកុំឲ្យជំនឿរបស់អ្នកបាត់ឡើយ។ ដូច្នេះ កាលណាអ្នកបានបែរមកវិញ ចូរពង្រឹងបងប្អូនរបស់អ្នកផង”។
ក្រោយពីស្នាក់នៅមួយរយៈ គាត់ក៏ចេញដំណើរទៅ ហើយឆ្លងកាត់ស្រុកកាឡាទី និងព្រីគាជាបន្តបន្ទាប់ ទាំងពង្រឹងសិស្សទាំងអស់ផង។
ដើម្បីឲ្យព្រះអង្គបានប្រទានឲ្យអ្នករាល់គ្នាមាំមួនក្នុងបុគ្គលខាងក្នុងដោយព្រះចេស្ដា តាមរយៈព្រះវិញ្ញាណរបស់ព្រះអង្គ ស្របតាមភាពបរិបូរនៃសិរីរុងរឿងរបស់ព្រះអង្គ
សូមឲ្យអ្នករាល់គ្នាមានកម្លាំងឡើងដោយអំណាចគ្រប់ជំពូក ស្របតាមព្រះចេស្ដាប្រកបដោយសិរីរុងរឿងរបស់ព្រះអង្គ ដើម្បីឲ្យអ្នករាល់គ្នាមានការស៊ូទ្រាំ និងការអត់ធ្មត់គ្រប់យ៉ាង