ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កូឡុស 4:15 - ព្រះគម្ពីរខ្មែរសាកល

សូម​ជួយ​សួរសុខទុក្ខ​បងប្អូន​នៅ​ឡៅឌីសេ សូម​ជួយ​សួរសុខទុក្ខ​នីមផាស និង​ក្រុមជំនុំ​នៅ​ផ្ទះ​នាង​ផង​។

សូមមើលជំពូក

Khmer Christian Bible

សូម​ជម្រាបសួរ​ដល់​បងប្អូន​នៅ​ក្រុង​ឡៅឌីសេ​ និង​នាង​នីមផាស​ ព្រមទាំង​ក្រុមជំនុំ​ដែល​ជួប​ជុំ​គ្នា​នៅ​ផ្ទះ​នាង​ដែរ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សូម​ជម្រាប​សួរ​ដល់​ពួក​បង‌ប្អូន​នៅ​ក្រុង​ឡៅ‌ឌីសេ និង​ដល់​នាង​នីម‌ផាស ព្រម​ទាំង​ក្រុម​ជំនុំ​ដែល​ប្រជុំ​គ្នា​នៅ​ផ្ទះ​គាត់​ផង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សូម​ជម្រាប​សួរ​បងប្អូន​នៅ​ស្រុក​ឡៅឌី‌សេ និង​ជម្រាប‌សួរ​នាង​នឹមផាស ព្រម​ទាំង​ក្រុម‌ជំនុំ​ដែល​តែង​ប្រជុំ​គ្នា​នៅ​ក្នុង​ផ្ទះ​គាត់​នោះ​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

សូម​ជំរាប​សួរ​ដល់​ពួក​បង​ប្អូន​នៅ​ក្រុង​ឡៅឌីសេ នឹង​អ្នក​នីម‌ផាស ហើយ​ពួក​ជំនុំ​ដែល​ប្រជុំ​គ្នា​នៅ​ផ្ទះ​គាត់

សូមមើលជំពូក

អាល់គីតាប

សូម​ជម្រាប​សួរ​បង​ប្អូន​នៅ​ស្រុក​ឡៅឌី‌សេ និង​ជម្រាប‌សួរ​នាង​នឹម‌ផាស ព្រម​ទាំង​ក្រុម‌ជំអះ​ដែល​តែង​ប្រជុំ​គ្នា​នៅ​ក្នុង​ផ្ទះ​គាត់​នោះ​ផង។

សូមមើលជំពូក



កូឡុស 4:15
6 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ជួយ​សួរសុខទុក្ខ​ក្រុមជំនុំ​នៅ​ផ្ទះ​របស់​ពួកគាត់​ដែរ​។ សូម​ជួយ​សួរសុខទុក្ខ​អេប៉ាយនេត​ជាទីស្រឡាញ់​របស់ខ្ញុំ ដែល​ជា​ផលដំបូង​នៅ​អាស៊ី​សម្រាប់​ព្រះ​គ្រីស្ទ​។


ដ្បិត​មាន​ទ្វារ​ដ៏ធំ​សម្រាប់​ការងារ​ដែលមានប្រសិទ្ធភាព បាន​បើកចំហ​ឲ្យ​ខ្ញុំ ហើយក៏​មាន​អ្នក​ប្រឆាំង​ច្រើន​ដែរ​។


ខ្ញុំ​ចង់ឲ្យ​អ្នករាល់គ្នា​ដឹង​ថា ខ្ញុំ​តយុទ្ធ​ខ្លាំងយ៉ាងណា​ដើម្បី​អ្នករាល់គ្នា និង​អ្នក​ដែល​នៅ​ឡៅឌីសេ ព្រមទាំង​អស់អ្នកដែល​មិន​បាន​ឃើញ​មុខ​ខ្ញុំ​ផ្ទាល់


តាមពិត ខ្ញុំ​អាច​ធ្វើបន្ទាល់​អំពី​គាត់​បាន​ថា គាត់​ធ្វើការនឿយហត់​យ៉ាងខ្លាំង​ដើម្បី​អ្នករាល់គ្នា និង​ដើម្បី​អ្នក​ដែល​នៅ​ឡៅឌីសេ និង​ហេរ៉ាប៉ូលី​។


ក្រោយពី​អាន​សំបុត្រ​នេះ​ក្នុងចំណោម​អ្នករាល់គ្នា​រួចហើយ សូម​ឲ្យ​ក្រុមជំនុំ​នៅ​ឡៅឌីសេ​អាន​ផង ហើយ​សំបុត្រ​ដែល​មកពី​ឡៅឌីសេ ក៏​អ្នករាល់គ្នា​ត្រូវ​អាន​ដែរ​។


ហើយ​ជូនចំពោះ​អាប់ភា​បងប្អូនស្រី​របស់យើង និង​អើឃីព​អ្នករួមប្រយុទ្ធ​ជាមួយយើង ព្រមទាំង​ជូនចំពោះ​ក្រុមជំនុំ​ដែល​នៅ​ផ្ទះ​របស់អ្នក​ដែរ​។