Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កូឡុស 4:15 - Khmer Christian Bible

15 សូម​ជម្រាបសួរ​ដល់​បងប្អូន​នៅ​ក្រុង​ឡៅឌីសេ​ និង​នាង​នីមផាស​ ព្រមទាំង​ក្រុមជំនុំ​ដែល​ជួប​ជុំ​គ្នា​នៅ​ផ្ទះ​នាង​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

15 សូម​ជួយ​សួរសុខទុក្ខ​បងប្អូន​នៅ​ឡៅឌីសេ សូម​ជួយ​សួរសុខទុក្ខ​នីមផាស និង​ក្រុមជំនុំ​នៅ​ផ្ទះ​នាង​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 សូម​ជម្រាប​សួរ​ដល់​ពួក​បង‌ប្អូន​នៅ​ក្រុង​ឡៅ‌ឌីសេ និង​ដល់​នាង​នីម‌ផាស ព្រម​ទាំង​ក្រុម​ជំនុំ​ដែល​ប្រជុំ​គ្នា​នៅ​ផ្ទះ​គាត់​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 សូម​ជម្រាប​សួរ​បងប្អូន​នៅ​ស្រុក​ឡៅឌី‌សេ និង​ជម្រាប‌សួរ​នាង​នឹមផាស ព្រម​ទាំង​ក្រុម‌ជំនុំ​ដែល​តែង​ប្រជុំ​គ្នា​នៅ​ក្នុង​ផ្ទះ​គាត់​នោះ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 សូម​ជំរាប​សួរ​ដល់​ពួក​បង​ប្អូន​នៅ​ក្រុង​ឡៅឌីសេ នឹង​អ្នក​នីម‌ផាស ហើយ​ពួក​ជំនុំ​ដែល​ប្រជុំ​គ្នា​នៅ​ផ្ទះ​គាត់

សូមមើលជំពូក ចម្លង

អាល់គីតាប

15 សូម​ជម្រាប​សួរ​បង​ប្អូន​នៅ​ស្រុក​ឡៅឌី‌សេ និង​ជម្រាប‌សួរ​នាង​នឹម‌ផាស ព្រម​ទាំង​ក្រុម‌ជំអះ​ដែល​តែង​ប្រជុំ​គ្នា​នៅ​ក្នុង​ផ្ទះ​គាត់​នោះ​ផង។

សូមមើលជំពូក ចម្លង




កូឡុស 4:15
6 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ជម្រាបសួរ​ដល់​ក្រុមជំនុំ​ដែល​ជួបជុំ​គ្នា​នៅ​ផ្ទះ​របស់​ពួកគេ​ដែរ​ សូម​ជម្រាបសួរ​ដល់​លោក​អេប៉ាយនេត​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​ ដែល​ជា​ផល​ដំបូង​ពី​ស្រុក​អាស៊ី​ថ្វាយ​ដល់​ព្រះគ្រិស្ដ។​


ដ្បិត​មាន​ទ្វារ​យ៉ាង​ធំបាន​បើក​ចំហ​សម្រាប់​ខ្ញុំធ្វើ​ការ​យ៉ាង​មាន​ប្រសិទ្ធភាព​ ប៉ុន្ដែ​មាន​អ្នក​ប្រឆាំង​ច្រើន​ណាស់‍។​


ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់គ្នា​ដឹង​ថា​ ខ្ញុំ​តយុទ្ធ​ខ្លាំង​យ៉ាង​ណា​ដើម្បី​អ្នក​រាល់គ្នា​ ដើម្បី​ពួកអ្នក​ក្រុង​ឡៅឌីសេ​ និង​ដើម្បី​ពួក​មនុស្ស​ទាំងឡាយ​ដែល​មិន​ទាន់​បាន​ជួប​មុខ​ខ្ញុំ​នៅ​ឡើយ​


ខ្ញុំ​ធ្វើ​បន្ទាល់​អំពី​គាត់​ថា​ គាត់​មាន​ការ​ប្រឹងប្រែង​ណាស់​ដើម្បី​អ្នក​រាល់គ្នា​ និង​ពួកអ្នក​នៅ​ក្រុង​ឡៅឌីសេ​ ព្រមទាំង​ពួកអ្នក​នៅ​ក្រុង​ហេរ៉ាប៉ូល។​


ពេល​ណា​អ្នក​រាល់គ្នា​បាន​អាន​សំបុត្រ​នេះ​រួច​ហើយ​ ចូរ​ឲ្យ​ក្រុមជំនុំ​នៅ​ក្រុង​ឡៅឌីសេ​អាន​ផង​ ហើយ​អ្នក​រាល់គ្នា​ក៏​ត្រូវ​អាន​សំបុត្រ​ពី​ក្រុង​ឡៅឌីសេ​ដែរ។​


ហើយ​ជូន​ចំពោះ​នាង​អាប់ភា​ជា​បងប្អូន​របស់​យើង​ និង​លោក​អើឃីព​ជា​អ្នក​រួម​ប្រយុទ្ធ​ជាមួយ​យើង​ ព្រមទាំង​ក្រុមជំនុំ​ដែល​ជួបជុំ​គ្នា​នៅ​ក្នុង​ផ្ទះ​របស់​លោក​ភីលេម៉ូន​ផង។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម