Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




កូឡុស 4:13 - ព្រះគម្ពីរខ្មែរសាកល

13 តាមពិត ខ្ញុំ​អាច​ធ្វើបន្ទាល់​អំពី​គាត់​បាន​ថា គាត់​ធ្វើការនឿយហត់​យ៉ាងខ្លាំង​ដើម្បី​អ្នករាល់គ្នា និង​ដើម្បី​អ្នក​ដែល​នៅ​ឡៅឌីសេ និង​ហេរ៉ាប៉ូលី​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

13 ខ្ញុំ​ធ្វើ​បន្ទាល់​អំពី​គាត់​ថា​ គាត់​មាន​ការ​ប្រឹងប្រែង​ណាស់​ដើម្បី​អ្នក​រាល់គ្នា​ និង​ពួកអ្នក​នៅ​ក្រុង​ឡៅឌីសេ​ ព្រមទាំង​ពួកអ្នក​នៅ​ក្រុង​ហេរ៉ាប៉ូល។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ដ្បិត​ខ្ញុំ​សូម​ធ្វើ​បន្ទាល់​ពី​គាត់​ថា គាត់​ខំ​ប្រឹង​ប្រែង​ណាស់​សម្រាប់​អ្នក​រាល់​គ្នា សម្រាប់​អស់​អ្នក​នៅ​ក្រុង​ឡៅ‌ឌីសេ និង​ក្រុង​ហេរ៉ា‌ប៉ូល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ខ្ញុំ​ហ៊ាន​ធ្វើ​ជា​សាក្សី​ថា គាត់​បាន​ខំ​ប្រឹង​ខ្នះ‌ខ្នែង​យ៉ាង​ខ្លាំង​សម្រាប់​បងប្អូន សម្រាប់​អស់​អ្នក​នៅ​ស្រុក​ឡៅឌី‌សេ និង​អស់​អ្នក​នៅ​ស្រុក​ហេរ៉ា‌ប៉ូល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ខ្ញុំ​ធ្វើ​បន្ទាល់​ពី​គាត់​ថា គាត់​មាន​ចិត្ត​ឧស្សាហ៍​ដល់​អ្នក​រាល់​គ្នា នឹង​ពួក​អ្នក​នៅ​ក្រុង​ឡៅឌីសេ ហើយ​ពួក​អ្នក​នៅ​ក្រុង​ហេរ៉ាប៉ូល​ជា​ខ្លាំង​ណាស់

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ខ្ញុំ​ហ៊ាន​ធ្វើ​ជា​សាក្សី​ថា គាត់​បាន​ខំ​ប្រឹង​ខ្នះ‌ខ្នែង​យ៉ាង​ខ្លាំង សម្រាប់​បង​ប្អូន សម្រាប់​អស់​អ្នក​នៅ​ស្រុក​ឡៅឌី‌សេ និង​អស់​អ្នក​នៅ​ស្រុក​ហេរ៉ាប៉ូល។

សូមមើលជំពូក ចម្លង




កូឡុស 4:13
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ចង់ឲ្យ​អ្នករាល់គ្នា​ដឹង​ថា ខ្ញុំ​តយុទ្ធ​ខ្លាំងយ៉ាងណា​ដើម្បី​អ្នករាល់គ្នា និង​អ្នក​ដែល​នៅ​ឡៅឌីសេ ព្រមទាំង​អស់អ្នកដែល​មិន​បាន​ឃើញ​មុខ​ខ្ញុំ​ផ្ទាល់


ពោលថា​៖“អ្វីដែល​អ្នក​ឃើញ ចូរ​សរសេរ​ក្នុង​ក្រាំង​មួយ ហើយ​ផ្ញើទៅ​ក្រុមជំនុំ​ទាំង​ប្រាំពីរ​គឺ​អេភេសូរ ស្មឺណា ពើកាម៉ុស ធាទេរ៉ា សើដេស ភីឡាដិលភា និង​ឡៅឌីសេ”។


ខ្ញុំ​សូម​ធ្វើបន្ទាល់​ថា ពួកគេ​បាន​ស្ម័គ្រចិត្ត​តាម​សមត្ថភាព​របស់ខ្លួន រហូតដល់​លើស​ពី​សមត្ថភាព​របស់ខ្លួន​ទៅទៀត


ខ្ញុំ​សូម​ធ្វើបន្ទាល់​ថា ពួកគេ​មាន​ចិត្តឆេះឆួល​ចំពោះ​ព្រះ​មែន ប៉ុន្តែ​មិនមែន​ដោយ​ការយល់ដឹងត្រឹមត្រូវ​ទេ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម