ដើម្បីឲ្យអ្នករាល់គ្នាលើកតម្កើងសិរីរុងរឿងដល់ព្រះដែលជាព្រះបិតារបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង ដោយមានចិត្តតែមួយ និងដោយសំឡេងតែមួយ។
កូឡុស 1:3 - ព្រះគម្ពីរខ្មែរសាកល នៅពេលអធិស្ឋានសម្រាប់អ្នករាល់គ្នា យើងតែងតែអរព្រះគុណដល់ព្រះដែលជាព្រះបិតារបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង Khmer Christian Bible ពេលយើងអធិស្ឋានសម្រាប់អ្នករាល់គ្នា យើងតែងតែអរព្រះគុណព្រះជាម្ចាស់ ជាព្រះវរបិតារបស់ព្រះយេស៊ូគ្រិស្ដដែលជាព្រះអម្ចាស់នៃយើងជានិច្ច ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលអធិស្ឋានឲ្យអ្នករាល់គ្នា យើងខ្ញុំតែងអរព្រះគុណដល់ព្រះ ជាព្រះវរបិតារបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងជានិច្ច ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងសូមអរព្រះគុណព្រះជាម្ចាស់ជាព្រះបិតារបស់ព្រះយេស៊ូគ្រិស្ត* ជាអម្ចាស់នៃយើងជានិច្ច គ្រប់ពេលដែលយើងអធិស្ឋាន*ឲ្យបងប្អូន ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យើងខ្ញុំអរព្រះគុណដល់ព្រះដ៏ជាព្រះវរបិតា របស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ក៏អធិស្ឋានឲ្យអ្នករាល់គ្នាជានិច្ច អាល់គីតាប យើងសូមអរគុណអុលឡោះជាបិតារបស់អ៊ីសាអាល់ម៉ាហ្សៀស ជាអម្ចាស់នៃយើងជានិច្ច គ្រប់ពេលដែលយើងទូរអាឲ្យបងប្អូន |
ដើម្បីឲ្យអ្នករាល់គ្នាលើកតម្កើងសិរីរុងរឿងដល់ព្រះដែលជាព្រះបិតារបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង ដោយមានចិត្តតែមួយ និងដោយសំឡេងតែមួយ។
ខ្ញុំតែងតែអរព្រះគុណដល់ព្រះរបស់ខ្ញុំ អំពីអ្នករាល់គ្នា ចំពោះព្រះគុណរបស់ព្រះ ដែលបានប្រទានមកអ្នករាល់គ្នាក្នុងព្រះគ្រីស្ទយេស៊ូវ
ព្រះដែលជាព្រះបិតារបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង ជាព្រះបិតានៃសេចក្ដីមេត្តាករុណា និងជាព្រះនៃការកម្សាន្តចិត្តគ្រប់បែបយ៉ាង——ព្រះអង្គសមនឹងទទួលការលើកតម្កើង!
ដោយហេតុនេះ កាលខ្ញុំបានឮអំពីជំនឿរបស់អ្នករាល់គ្នាក្នុងព្រះអម្ចាស់យេស៊ូវ និងអំពីសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នាចំពោះវិសុទ្ធជនទាំងអស់
ចូរអធិស្ឋានគ្រប់ពេលវេលាក្នុងព្រះវិញ្ញាណ ដោយសេចក្ដីអធិស្ឋាន និងដោយសេចក្ដីទូលអង្វរគ្រប់បែបយ៉ាង ហើយចូរប្រុងស្មារតីក្នុងការនេះដោយសេចក្ដីខ្ជាប់ខ្ជួនបំផុត និងដោយសេចក្ដីទូលអង្វរសម្រាប់វិសុទ្ធជនទាំងអស់
កុំបារម្ភនឹងអ្វីឡើយ ផ្ទុយទៅវិញ ចូរទូលទៅព្រះឲ្យជ្រាបសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ តាមរយៈសេចក្ដីអធិស្ឋាន និងសេចក្ដីទូលអង្វរ ដោយអរព្រះគុណចុះ។
ព្រះអង្គបានស្រោចស្រង់យើងពីអំណាចនៃសេចក្ដីងងឹត ហើយផ្លាស់យើងមកក្នុងអាណាចក្ររបស់ព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។
ដោយហេតុនេះ តាំងពីថ្ងៃដែលយើងបានឮអំពីការនេះ យើងក៏អធិស្ឋានសម្រាប់អ្នករាល់គ្នាឥតឈប់ឈរ ទាំងទូលសុំឲ្យអ្នករាល់គ្នាត្រូវបានបំពេញដោយការយល់ដឹងត្រឹមត្រូវអំពីបំណងព្រះហឫទ័យរបស់ព្រះ ក្នុងគ្រប់ទាំងប្រាជ្ញា និងការយល់ដឹងខាងវិញ្ញាណ
យើងតែងតែអរព្រះគុណដល់ព្រះអំពីអ្នកទាំងអស់គ្នា ទាំងនឹកចាំអំពីអ្នករាល់គ្នាក្នុងសេចក្ដីអធិស្ឋានរបស់យើង
ខ្ញុំសូមអរព្រះគុណដល់ព្រះ ជាព្រះអង្គដែលខ្ញុំបានបម្រើតពីដូនតារបស់ខ្ញុំដោយសតិសម្បជញ្ញៈបរិសុទ្ធ ដោយខ្ញុំនឹកចាំអំពីអ្នកក្នុងសេចក្ដីអធិស្ឋានរបស់ខ្ញុំឥតឈប់ឈរទាំងយប់ទាំងថ្ងៃ។