ខ្ញុំបានទៅជាគដោយភាពស្ងៀមស្ងាត់ គឺមិននិយាយអំពីការល្អ នោះទុក្ខព្រួយរបស់ខ្ញុំក៏ជ្រួលឡើង។
កិច្ចការ 8:32 - ព្រះគម្ពីរខ្មែរសាកល វគ្គនៃបទគម្ពីរដែលលោកកំពុងអាននោះគឺ: “លោកត្រូវគេនាំទៅសម្លាប់ដូចជាចៀម ហើយដូចដែលកូនចៀមនៅស្ងៀមស្ងាត់នៅមុខអ្នកកាត់រោមយ៉ាងណា លោកក៏មិនបើកមាត់យ៉ាងនោះដែរ។ Khmer Christian Bible បទគម្ពីរដែលមន្ដ្រីម្នាក់នោះកំពុងអានគឺ លោកត្រូវគេនាំទៅដូចជាចៀម ដែលគេយកទៅសម្លាប់ ហើយដូចជាកូនចៀម ដែលស្ងាត់ស្ងៀមនៅចំពោះមុខអ្នកកាត់រោម ដូច្នេះហើយបានជាលោកមិនបើកមាត់និយាយសោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បទគម្ពីរដែលលោកកំពុងអាននោះគឺ «ព្រះអង្គត្រូវគេនាំយកទៅសម្លាប់ដូចជាចៀម ដែលមិនបានហើបមាត់សោះ ដូចជាកូនចៀមដែលគ នៅមុខអ្នកកាត់រោម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯអត្ថបទគម្ពីរដែលលោកកំពុងអាននោះគឺ៖ “លោកត្រូវគេនាំយកទៅដូចជាចៀម ដែលគេនាំទៅសម្លាប់ លោកពុំបានហើបមាត់ទាល់តែសោះ គឺប្រៀបដូចជាកូនចៀមដែលស្ងៀមស្ងាត់ នៅមុខអ្នកកាត់រោម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯបទគម្ពីរដែលលោកកំពុងតែមើលនោះ គឺត្រង់បទនេះថា «ទ្រង់ត្រូវគេដឹកនាំទៅ ដូចជាដឹកចៀមទៅសំឡាប់ ទ្រង់មិនបានហើបព្រះឱស្ឋសោះ ដូចជាកូនចៀមដែលគ នៅមុខអ្នកកាត់រោមវា អាល់គីតាប រីឯអាយិតគីតាបដែលគាត់កំពុងអាននោះគឺ៖ “គាត់ត្រូវគេនាំយកទៅដូចជាចៀម ដែលគេនាំទៅសម្លាប់ គាត់ពុំបានហើបមាត់ទាល់តែសោះ គឺប្រៀបដូចជាកូនចៀមដែលស្ងៀមស្ងាត់ នៅមុខអ្នកកាត់រោម។ |
ខ្ញុំបានទៅជាគដោយភាពស្ងៀមស្ងាត់ គឺមិននិយាយអំពីការល្អ នោះទុក្ខព្រួយរបស់ខ្ញុំក៏ជ្រួលឡើង។
ទូលបង្គំបានទៅជាគ ទូលបង្គំមិនបើកមាត់ទូលបង្គំឡើយ ដ្បិតគឺព្រះអង្គហើយ ដែលធ្វើដូច្នេះ។
ពេលនោះ ព្រះយេស៊ូវមានបន្ទូលថា៖“ព្រះបិតាអើយ សូមលើកលែងទោសឲ្យពួកគេផង! ដ្បិតពួកគេមិនដឹងថាពួកគេកំពុងធ្វើអ្វីទេ”។ បន្ទាប់មក ពួកទាហានក៏ចែកព្រះពស្ត្ររបស់ព្រះអង្គ ដោយចាប់ឆ្នោត។
នៅថ្ងៃបន្ទាប់ យ៉ូហានឃើញព្រះយេស៊ូវយាងមករកគាត់ គាត់ក៏និយាយថា៖ “មើល៍! កូនចៀមនៃព្រះដែលយកបាបរបស់ពិភពលោកចេញ!
លោកឆ្លើយថា៖ “តើឲ្យខ្ញុំយល់យ៉ាងដូចម្ដេចបាន បើគ្មានអ្នកណាណែនាំខ្ញុំផង?”។ រួចលោកក៏អញ្ជើញភីលីពឲ្យឡើងអង្គុយជាមួយលោក។
ដូចដែលមានសរសេរទុកមកថា: “ដោយសារតែព្រះអង្គ យើងត្រូវគេសម្លាប់វាល់ព្រឹកវាល់ល្ងាច; យើងត្រូវបានចាត់ទុកដូចជាចៀមដែលនឹងត្រូវសម្លាប់”។
ដ្បិតសេចក្ដីសំខាន់ជាងគេក្នុងសេចក្ដីដែលខ្ញុំបានប្រគល់ដល់អ្នករាល់គ្នា ជាសេចក្ដីដែលខ្ញុំបានទទួលដែរ គឺថា ព្រះគ្រីស្ទបានសុគតជំនួសបាបរបស់យើង ស្របតាមព្រះគម្ពីរ
គឺដោយព្រះលោហិតដ៏វិសេសរបស់ព្រះគ្រីស្ទវិញ ដែលប្រៀបដូចជាកូនចៀមដ៏ឥតសៅហ្មង និងឥតប្រឡាក់។